ដោយ កាន់ វិច្ឆិកា និងអ៊ឹង ប៊ុនថន ( VOD )
ប្រជាពលរដ្ឋបឹងកក់ចំនួន ៦៩គ្រួសារ ទទួលបានព្រះរាជអំណោយជាក្រមា សារុង អង្ករ និងថវិកាមួយចំនួន ពីអតីតព្រះមហាក្សត្រខ្មែរ គឺសម្តេចសីហនុ និងព្រះរាជអគ្គមហេសី។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ត ប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋ ៦៩គ្រួសារ ទទួលបានអំណោយជា សារុង១ ក្រមា១ អង្ករ៥០គីឡូក្រាម និងលុយចំនួន ៥ម៉ឺនរៀលក្នុង ១គ្រួសារ។ អំណោយទាំងនោះនាំយកមកតាមរយៈមន្រ្តីព្រះបរមរាជវាំង ហើយទីតាំងនៃការចែកធ្វើនៅក្នុងវិហារចាម ក្នុងតំបន់បឹងកក់។
គួរបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ប្រមាណជាជាង ៤០០០គ្រួសារ ត្រូវបណ្តេញចេញពីផ្ទះ ដោយសាររដ្ឋាភិបាលប្រគល់ដីឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍ ៩៩ឆ្នាំ។ រហូតមកដល់ពេលនេះ ពលរដ្ឋទាំងនោះ អះអាងថា ការអភិវឌ្ឍនេះ បានធ្វើឲ្យពួកគេកំពុងប្រឈមនឹងបញ្ហាខ្វះទីជម្រក ស្បៀង និងបញ្ហាផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះ មានស្រ្តីជាសកម្មជនដីធ្លីចំនួន១៣នាក់ ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារពី១ទៅ២ឆ្នាំកន្លះ៕
No comments:
Post a Comment
yes