សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

សកម្មភាពទុច្ចរិតគណបក្ស ប្រជាជន នៅថ្ងៃបោះឆ្នោត …!!!




នៅពេល យើងនិយាយ ពីសកម្ម ភាព ទុច្ចរិត របស់ គណបក្ស ប្រជា ជន គឺមាន ច្រើន រហូត ក្លាយ ទៅ ជា សកម្មភាព សុភាវគតិ របស់ គណបក្ស នេះទៅហើយ មិនថា ឡើយក្នុង សកម្មភាព កេងបន្លំ លទ្ធផល បោះឆ្នោត សូម្បីតែ សកម្មភាព ក្នុងការ គ្រប់គ្រង សង្គមជាតិ រាប់ទសវត្ស រហូតមក នេះ គឺក្រុម អ្នកដឹកនាំ គណបក្ស មួយនេះ ចេះតែដឹកនាំ តាមរបៀប ផ្តាច់ការ ដោយយក មធ្យោបាយ ប្រជាភិថុត ជាគោល នៃយុទ្ធសា ស្រ្ត គ្រប់គ្រង របស់ពួកគេ។ មាន ន័យថា ក្រុមនេះ និយម សោយ សុខ លើគំនរ ទុក្ខរបស់ ប្រជាពល រដ្ខ ខ្លួនឯង និងសប្បាយ ហ៊ឺហា ជា មួយ និងការ រលត់ រលាយ ទឹកដី និងទ្រព្យ សម្បត្តិ កម្ពុជា យើង ទាំង អស់គ្នា។
          ដោយក្រុម មេដឹកនាំ គណ បក្ស ប្រជាជន មួយនេះ គេទទួល បានសុខ ដោយ អំណាច របស់ ពួកគេ ទើបនៅ ក្នុង តំណាក់ កាល នៃ នីតិវិធី បោះឆ្នោត ទាំងអស់ ពួកគេ មិនកោត ញញើត នឹងប្រើ មធ្យោបាយ ទុច្ចរិត ទាំងឡាយ ណា ដែលអាច នាំឲ្យពួកគេ ការ ពារ អំណាច ដ៏ឃោឃៅ របស់ពួក គេនោះឡើយ។
          ឥឡូវនេះ ចូរក្រឡេក មើល ទិដ្ឋភាព ជាក់ស្តែង នៅជុំវិញ មណ្ឌល បោះឆ្នោត ដែល មើល ឃើញគ្រប់ រូបភាព នៃសកម្ម ភាព ទុច្ចរិត ក្នុងន័យ សំឡុត បំបាក់ ស្មា រតី អ្នក បោះឆ្នោត បង្ខំចិត្ត បោះ ឆ្នោតឲ្យ គណបក្ស ខ្មោច ហូរ ជី ម៉ិញ បង្កើត មួយនេះ។ សកម្មភាព នៅក្នុង រូបថត នេះ មាន ៖
          ១/-នៅក្នុងហ្វូង អ្នកបោះ ឆ្នោត សុទ្ធតែ មានបង្កប់ ទៅ ដោយ សកម្មជន របស់គណបក្ស ប្រជាជន ដែលបាន ឲ្យលុយ អ្នក បោះឆ្នោត នៅតាមផ្លូវ ដើរទៅ បោះឆ្នោត នៅជាប់ ជាមួយ អ្នក បោះឆ្នោត រហូតដល់ អ្នកបោះ ឆ្នោតៗ ចប់ទើប គេចេញ មកជាមួយ ពួកគាត់ដែរ។
          ២/-ក្រុម កង កំលាំង បញ្ជា ការពារ ភូមិ អង្គុយ នៅជាប់ ជាមួយ មេភូមិ ស្រ្តីម្នាក់ រងចាំ ឃ្លាំមើល អ្នកបោះឆ្នោត ចូលមក បោះឆ្នោត។

          ៣/-ក្រុម សកម្មជន ស្ម័គ្រ ចិត្ត នៅអង្គុយ កត់ឈ្មោះ អ្នកបោះឆ្នោត ដែលពួកគេ បាន ទៅឲ្យ លុយ ជាមួយ និងការ បង្រៀន បង្គាប ឲ្យបោះឆ្នោត ឲ្យគណបក្ស ប្រជាជន។
          សកម្មភាព ទាំងអស់ ខាងលើ របស់គណបក្ស ប្រជាជន គឺមានន័យ ក្នុងគោល បំណង គ្រប់គ្រង អ្នកបោះឆ្នោត និងធ្វើការ សំឡុតបំភ័យ អ្នកបោះឆ្នោត ដើម្បី បង្ខំឲ្យ អ្នកបោះឆ្នោត បោះឆ្នោត ឲ្យគណបក្ស ប្រជាជន តែមួយគត់។ ដូច្នេះ ដើម្បី បំបែក យុទ្ធសាស្រ្ត ទុច្ចរិត ខាងនេះ បានលុះត្រាតែ ១/-ប្តូប្រព័ន្ធ បោះឆ្នោត និង ២/-រចនាសម្ព័ន្ធ គណបក្ស ប្រឆាំង មាន លទ្ធភាព គ្រប់គ្រាន់៕

No comments:

Post a Comment

yes