សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

ជីវិត​អាពាហ៍​ពិពាហ៍​​ពិធី​ករ​លោក​អ៊ិត សេដ្ឋា និង​ភរិយា​ឈាន​ដល់​ការ​លែង​លះ​

ជីវិត​អាពាហ៍​ពិពាហ៍​​ពិធី​ករ​លោក​អិុត សេដ្ឋា និង​ភរិយា​ឈាន​ដល់​ការ​លែង​លះ​

រាជធានីភ្នំពេញ ៖ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈ១៣ឆ្នាំ ពេលនេះពិធីករដ៏ល្បីល្បាញរបស់ស្ថានីយទូរទស្សន៍ CTN លោកអិុត សេដ្ឋា និងភរិយាអ្នកស្រី ស សុភាព បានឈានដល់ការលែងលះហើយ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីតុលាការម្នាក់បានឲ្យដឹងថា សំណុំរឿងលែងលះរបស់លោកអិុត សេដ្ឋា និងភរិយាបានមកដល់ដៃតុលាការយូរហើយដែលលិខិតនោះ គឺខាងភរិយារបស់លោកអិុត សេដ្ឋា ជាអ្នកដាក់ពាក្យសុំលែងលះ។ ប្រភពដដែលបន្តថា នៅថ្ងៃចន្ទ ទី២៥ មិថុនា ២០១២ នេះ តុលាការ នឹងកោះហៅលោកអិុត សេដ្ឋា ឲ្យចូលបំភ្លឺក្នុងករណីនេះ ក៏ប៉ុន្តែលោកអិុត សេដ្ឋា ប្រហែលជាមិនអញ្ជើញទៅដោយផ្ទាល់ឡើយ គឺឲ្យមេធាវីរបស់លោកទៅជំនួសវិញ។

អ្នកស្រី ស សុភាព ដែលជាភរិយារបស់លោកអិុត សេដ្ឋា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៤ មិថុនា ២០១២ ថា បញ្ហាទាំងអស់នេះ អ្នកស្រីសុំមិននិយាយអ្វីច្រើនឡើយ ព្រោះត្រូវរង់ចាំការកាត់សេចក្តីរបស់តុលាការសិន។ ទោះជាយ៉ាងណាតាមការអះអាងរបស់អ្នកស្រី ស សុភាព គឺពិតជាអាចបញ្ជាក់យ៉ាងច្បាស់ថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកស្រី និងលោកអិុត សេដ្ឋា ពិតជាដល់ផ្លូវបំបែកប្រាកដមែន ខណៈដែលខាងតុលាការកំពុងតែដំណើររឿងក្តីនេះ។
ទាក់ទងបញ្ហានៃការលែងលះនេះដែរ លោក អិុត សេដ្ឋា ពិធីករទូរទស្សន៍ដ៏ល្បីល្បាញបានអះអាងថា លោកមិនបានដឹងរឿងហេតុនៃការដាក់ពាក្យលែងលះរបស់ភរិយាលោកឡើយហើយលោកនៅតែបដិសេធថា លោកមិនមានការលែងលះជាមួយភរិយាទេ ហើយព័ត៌មាននេះ លោកក៏មិនដឹងថា ចេញពីប្រភពណានោះដែរ។


កោះសន្តិភាព

No comments:

Post a Comment

yes