សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 25, 2012

ពលរដ្ឋ​មកពី​ស្រុក​បាទី សុំ​អន្តរាគមន៍​រឿង​ដីធ្លី​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី

ដោយ: លីនណា ( CEN )
ភ្នំពេញ: ​ប្រជាពលរដ្ឋ​ប្រមាណ ៥០ នាក់ តំណាង​ឲ្យ ២១៥ គ្រួសារ មកពី​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២ បានមក​ប្រមូល​ផ្ដុំគ្នា​ដាក់​ញត្តិ​ជូន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​ទំនាស់​ដីធ្លី ២៤ ហិកតា ជាមួយ​លោក​អភិបាលស្រុក​បាទី​ចាស់ បាន​ឃុបឃិត​យក​ដីស្រែ​របស់​ប្រជាពលរដ្ឋ យកទៅ​ឲ្យ​ជន​ម្នាក់​ដែលជា​មិត្តភក្ដិ​របស់លោក​។​

​ក្នុង​ញត្តិ​អន្តរាគមន៍​បាន​លើកឡើងថា ដីស្រែ​របស់​ពួកគាត់​ទាំងអស់គ្នា (២១៥ គ្រួសារ​) គឺ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ ប៉ុន្តែ​ពីមួយ​ឆ្នាំ​ទៅមួយ​មាន​មនុស្ស​ចេះតែ​កើន​ឡើងជា​លំដាប់ និង​រៀបការ​បែងចែក​ជា​គ្រួសារ​ចេះតែ​កើនឡើង​រហូតដល់​សព្វ​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចំនួន ៣០០ គ្រួសារ ធ្វើ​លើដី​ចំនួន ២៤ ហិកតា​។ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​១៩៨៦ ទំនាស់​ដណ្ដើម​ដី​នេះ​កើតឡើង​រវាង​លោក​អភិបាលស្រុក​ចាស់ ឈ្មោះ អ៊ុង សេង បាន​ឃុបឃិត​យក​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ចំនួន ២១៥ គ្រួសារ ទៅ​លក់​ញ​ឲ្យ​មិត្ត​ភ​កិ្ត​របស់គាត់ ឈ្មោះ ខាន់ អ៊ុន​។​


​ញត្តិ​បាន​បន្តថា លុះ​មកដល់​ឆ្នាំ​២០០០ ទើប​មានទំនាស់​មួយ​កើតឡើង ពេលនោះ​ប្រជាពលរដ្ឋ​បានឃើញ​ឈ្មោះ ហេង ប៊ុន​ផល្លា (​ជា​កូន ខាន់ អ៊ុន​), ឃឹម វ៉ិ​ត (​អតីត​មេឃុំ​), សុខ សេង បច្ចុប្បន្ន​ក្រុមប្រឹក្សាឃុំ និង​លោក​អភិបាលស្រុក​បាទី បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅធ្វើ​លើដី​ស្រែ​ទាំងនោះ​ទៀត​ទេ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅធ្វើ​លើដី​ស្រែ លុះត្រា​ហើយ​ជា​ស្ថាពរ​។​

​ញត្តិ​នោះបាន​បន្តទៀតថា លុះដល់​ខែមិថុនា ឆ្នាំ​២០០០ ស្រាប់​តែមាន​បទបញ្ជា​ពី​លោក​អភិបាលស្រុក​បាទី ក្រោម​ការគ្រប់គ្រង​រប​ស់​ខ្លួន មកឈរ​កាង​។ បន្ទាប់មក​លោក​អភិបាលស្រុក​ចាស់ បាន​បញ្ជា​ឲ្យ​ទាហាន ប៉ូលិស ប៉េអឹម ភ្ជួរ​បំផ្លាញ​ស្រូវ​សន្ទូង​របស់​ប្រជាពលរដ្ឋ​ទាំង ២១៥ គ្រួសារ គ្មាន​សល់​អ្វី​ឡើយ និង​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ពុំគប្បី​ផ្សេងៗ ទៅលើ​ប្រជាពលរដ្ឋ តែ​ប្រជាពលរដ្ឋ​នៅតែ​ធ្វើស្រែ​នៅលើ​ដី​នោះ​រហូតដល់​សព្វថ្ងៃនេះ ក៏ប៉ុន្តែ​ចេះតែមាន​ការហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ដែនដី ឃុំ​-​ស្រុក​។​

​ញត្តិ​ដដែល​នេះ​បាន​បញ្ជាក់ថា "​ថ្មីៗ​នេះ ក្រោយពី​បញ្ចប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ បាន​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ខាង​ភាគី​ឈ្មោះ សុខ សេង ទៅ​ភ្ជួរ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ទាំង ២១៥ គ្រួសារ ដោយ​កម្លាំង​គោយន្ដ ៤ ទៅ ៥​គ្រឿង ទាំង​បំពាន មិន​ក្រែង​នឹង​ច្បាប់ទម្លាប់​បន្តិច​ណា​សោះ​"​។​

​សូមជម្រាបថា ក្រុម​ប្រជាពលរដ្ឋ​ទាំង ៥០ នាក់ តំណាង​ឲ្យ ២១៥ គ្រួសារ នៅ​ព្រឹក​ថ្ងៃនេះ បានមក​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ភូមិគ្រឹះ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ណែនាំ​ឲ្យ​ពួកគាត់​យក​ញត្តិ​អន្តរាគមន៍​នោះ ទៅ​ដា​ក់នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហើយ​ត្រូវបាន​មន្ត្រី​ខុទ្ទកាល័យ​យល់ព្រម​ទទួលយក និង​ជូនដំណឹង​នាពេល​ក្រោយ​៕

No comments:

Post a Comment

yes