សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

តំណាង​អ្នក​​ភូមិ​តវ៉ា​រឿង​ដី​ធ្លី​24​ហិកតា​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​


ទិដ្ឋ​ភាព​ប្រជាពល​រដ្ឋដែលមក​តវ៉ា

ខេត្ត​តាកែវ​​ ៖ កាលពី​ថ្ងៃ​ទី​១១ ​កក្កដា​ បន្ទាប់​ពី​ទទួល​បាន​លិខិត​លេខ​៧៦២​ខន/១២​ ចុះ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ហូ​ សិទ្ធី​ នាយក​​ខុទ្ធ​កាល័យ​សម្តេច​តេជោ​​ហ៊ុន​ សែន​ ប្រមុខរាជ​​រដ្ឋាភិបាល​កម្ពុជា​​ត្រូវបាន​​អ្នក​ភូមិ​ជា​ច្រើន​នាក់​​នាំ​​​គ្នា​មក​ជួប​លោកស្រី​ បេន​ អភិបាល​ខេត្ត​​​ជួយ​អន្តរា​គមន៍​ដើម្បី​ឱ្យ​​ប្រជា​ពលរដ្ឋ​២១៥​គ្រួសារ​បាន​កាន់​កាប់​ដីទំហំ​២៤​ហិកតា​ស្ថិតក្នុងភូមិ​ត្រពាំង​ត្រាវ​ ឃុំ​ពត់​សរ​ ស្រុក​បាទី​ ។
ប្រជាពលរដ្ឋ​​ឈ្មោះ​ស្រី​ ពៅ​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រពាំង​ត្រាវ​ ឃុំ​ពត់​សរ​ ស្រុក​បាទី​បាន​​រៀប​រាប់​ប្រាប់​កោះ​សន្តិភាព​​ថា ពួក​គាត់​មក​កាន់​សាលា​ខេត្ត​នេះ​ ដើម្បី​ឱ្យ​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​រឿង​​ដី​ស្រែ​​ដែល​ត្រូវ​មេឃុំ​ពត់​សរ រំលោភ​យក​ហើយ​ពួកគាត់​ប្រមាណ​​ជា​៧០នាក់​ តំណាង​​ឱ្យ​ប្រជាពលរដ្ឋ​​ក្នុង​​ភូមិ​ចំនួន​២១៥​គ្រួសារ​បាន​​លើក​គ្នាទៅ​​ដល់​ភូមិ​គ្រឹះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ​ឱ្យ​ជួ​យ​អន្ត​រាគមន៍​​​ពីរឿង​អាជ្ញាធរ​រំលោភ​យក​ដី​របស់​ពួកគាត់​ដែល​បាន​កាន់​កាប់​ធ្វើ​ស្រែ​តាំងពី​ឆ្នាំ​១៩៧៩​ មក​ ហើយ​នាយក​ខុទ្ធ​កាល័យ​សម្តេច​​តេជោ​ចេញ​លិខិត​ឱ្យ​លោក​អភិបាល​ខេត្ត​ជួយ​អន្ត​រាគមន៍​។

ប្រជា​ពលរដ្ឋ​​បាន​បន្ត​​ថា នៅ​ក្រោយ​ឆ្នាំ​១៩៧៩ អាជ្ញាធរ​បាន​បែង​​ចែក​ផ្ទៃ​ដី​ទំហំ​២៤ ​ហិកតា​នោះ​មក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​២១៥ គ្រួសារ​ដោយ​ក្នុង១​​គ្រួសារ​​ទទួលបាន​ដី​ទំហំ​១២​អា​ពួកគាត់​ធ្វើ​ស្រែ​ជា​ធម្មតា​ លុះ​មក​ដល់​ឆ្នាំ​១៩៨៦​លោក​​សុខ​ សេង អតីត​អភិបាល​ស្រុក​បាទី​បាន​ខ្ចី​ផ្ទៃ​ដី​ទាំងអស់​​នោះ​ធ្វើជា​កន្លែង​ពិសោធ​ន៍​ កសិកម្ម​ ដល់​ឆ្នាំ​១៩៨៩​ លោកចៅ​ហ្វាយ​​ស្រុក​បាន​​ប្រគល់​​ទៅ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​២១៥​គ្រួសារ​​នោះ​ធ្វើ​ស្រែ​វិញ​​។ រហូត​​​ម​​ក​ដល់​ឆ្នាំ​២០១១ ស្រាប់​​តែលោក​សុខ សេង​​ ហៅ​ឈើយ មេឃុំ​ពត់​សរ ​បច្ចុប្បន្ន​រំលោក​យក​ដោយ​មាន​ទាំងកម្លាំង​ប្រដាប់​​អាវុធ​មក​រា​រាំង​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រែ​។ លុះ​​​មាន​ការ​តវ៉ា​​​​ត្រូវសមត្ថ​កិច្ច​ចាប់ខ្លួន​ប្រជាពលរ​ដ្ឋ​ចំនួន​៣នាក់​ទៅ​ដាក់​ពន្ធ​នាគារ​​ ហើយ​៤២​នាក់​ទៀត​បានរត់​គេច​ខ្លួន​រហូត​ដល់​បច្ចុប្បន្ន​នេះ​អត់​ហ៊ាន​ចូល​ស្រុក​វិញទេ​ ។
ប្រជាពលរដ្ឋទាំង​អស់​បានបញ្ជាក់ថា​ នៅ​ពេល​​នេះ​ពួកគាត់​មាន​ទាំង​លិខិត​នាយកខុទ្ធ​កាល័យ​សម្តេច​តេជោ​ ហ៊ុន​ សែន មក​បង្ហាញ​​ដើម្បី​ឱ្យ​លោកអភិបាល​ខេត្ត​​​ជួយ​ដោះ​​ស្រាយ​​ករណី​នេះ​ ។ ​ទោះ​បីជាបែប​ណា​ការព្យាយាម​ដើម្បី​​បាន​ជួប​លោកអភិបាល​ខេត្តមិន​បានទទួល​ជោគជ័យ​ទេ  ដោយសារ​លោក​រវល់​ ។
លោកឡាយ​ សុខា អភិបាល​ស្រុក​បាទី​បាន​​ប្រាប់​កោះ​សន្តិភាព​​តាមទូរស័ព្ទ​ថា ​នេះជារឿង​តុលាការ​កំពូល​បា​ន​កាត់ក្តី​ឱ្យ​ភាគីម្ខាង​ទៀត​ឈ្នះ​​ ទោះ​បី​ពួកគាត់​ខំ​ជេរ​ប្តឹងដល់​ណា​​ក៏​ប្តឹង​ទៅ​ ព្រោះ​​ជា​​សិទ្ធិ​របស់ពួកគាត់​ទេ​ ។ ក្នុងលិខិត​​របស់លោក​នាយក​ខុទ្ទកាល័យ​ចុះ​​ថ្ងៃ​ទី​២៦ មិថុនា គ្រាន់​តែ​ជាលិខិត​​បញ្ជូន​​ទៅ​លោក​​​អភិបាល​ខេត្ត​​មេត្តា​ពិនិត្យ​​និងសុំ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ​ ៕



No comments:

Post a Comment

yes