សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

ឡាន​ឈើ​គ្រញូង សម្រុក​ចេញពី​ស្រុក​សៀម​ប៉ាង កាលពី​យប់មិញ មិន​រំខាន​ដល់​មេព្រៃ​

ស្ទឹងត្រែង: ឈើ​គ្រញូង​ដែល​គេ​ទទួលស្គាល់ថា មានតម្លៃ​ខ្ពស់​លើ​ទីផ្សារ​ស្រុក​ចិន ត្រូវបាន​ក្រុម​ឈ្មួញ សម្រុក​ដឹក​តាម​រថយន្ត​តូចៗចេញពី​ទិសដៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ឆ្លងកាត់​ស្រុក​ស្នួល ​ខេត្តក្រចេះ ដូច​ហែកឋិន តែ​មិន​រំខាន​ដល់​សមត្ថកិច្ច និង​ជំនាញ​មេព្រៃ​ទេ​។​

​ជាក់ស្តែង​កាលពី​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១២ មាន​ឈ្មួញ​ដ៏​សកម្ម​ពីរ​ក្រុម​ដឹកឈើ​គ្រញូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ចេញពី​ស្រុក​សៀម​ប៉ាង ​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ស្រុក​ស្នួល ​ខេត្តក្រចេះ និង​បន្តទៅ​ប្រទេស​វៀតណាម ដោយ​សុវត្ថិភាព​។​

​ខណៈពេល​រថយន្ត​ទាំងនោះដឹកឈើ​គ្រញូង​ចេញពី​ស្រុក​សៀម​ប៉ាង  គេ​ឃើញ​ក្រុម​សមត្ថកិច្ច ដាក់​រថយន្ត​បណ្តាក់​គ្នាដូច​ខ្យង​ត្រង់ចំណុច​គីឡូ​ប្រាំបី ក្រុង​ស្ទឹងត្រែង ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ស្អេកស្កះ​។ មើលឃើញ​សកម្មភាពសមត្ថកិច្ច​មាន​ច្រើន​យ៉ាងនេះ សមល្មម​នឹង​ការទប់ស្កាត់​បទល្មើស​ទាំង​នោះ​ណាស់​។ ផ្ទុយទៅវិញ ឈ្មួញ​រកស៊ី​ឈើ​បែរជា​និយាយថា សមត្ថកិច្ច​ច្រើនពេក រកស៊ី មិន​កាក់កប​សោះ ព្រោះ​ត្រូវ​បង់លុយ​ច្រើន​កន្លែង​ពេក​៕​

No comments:

Post a Comment

yes