ភ្នំពេញ: ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ជាសាធារណៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១២ ដោយច្រានចោលព័ត៌មានដែលថា នឹងមានការបាញ់ទំលាក់យន្ដហោះលោកស្រី យីឡាក់ នាយករដ្ឋមន្ត្រី ដែលមកកាន់ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៣កក្កដា ឆ្នាំ២០១២។
ប៉ុន្តែលោកហោណាំហុង បានលើកឡើងថា បើប្រសិនជាមានយន្ដហោះយោធាបរទេសណាមួយ ហោះបំពានបូរណភាពដែនអាកាសកម្ពុជា គឺកម្ពុជាមានសិទ្ធិពេញលេញ ក្នុងការពារអធិបតីភាពដែនអាកាសរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា “ខ្ញុំអត់ទាន់បានទទួលព័ត៌មាននេះទេ ខ្ញុំសូមជម្រាបថា ថ្ងៃនេះ លោកជំទាវ យីងឡាក់ នាយករដ្ឋមន្ត្រីថៃ ជួបសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រធានាធិបតីមីយ៉ាន់ម៉ា នឹងចូលរួមវេទិកាអាស៊ាន-អាមេរិក ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ គ្លីនតុន។ ខ្ញុំមិនយល់ថា មានការបាញ់យន្ដហោះលោកជំទាវ យីងឡាក់ទេ”។

លោក ហោ ណាំហុង បានមានប្រសាសន៍ព្រមានថា “ខ្ញុំសូមបញ្ជាក់ថា បើប្រសិនជាមានយន្ដហោះយោធាបរទេសណា មករំលោភលើដែនអាកាសកម្ពុជា កម្ពុជាមានសិទ្ធិការពារអធិបតេយ្យភាពដែនអាកាសរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់។ ខ្ញុំមិនជឿថា នឹងមានការបាញ់យន្ដហោះរបស់លោកជំទាវ យីងឡាក់ ដែលអញ្ជើញមកថ្ងៃហ្នឹង ដើម្បីប្រជុំវេទិកាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ានទេ ខ្ញុំមិនជឿថា មានអាហ្នឹងទេ”។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បញ្ជាក់ថា “បើប្រសិនជាមានយន្ដហោះយោធាបរទេសណាមួយ រំលោភទឹកដីកម្ពុជា រហូតដល់ខេត្តសៀមរាប យើងមានសិទ្ធិពេញលេញការពារអធិបតីភាពដែនអាកាសរបស់យើង”៕
No comments:
Post a Comment
yes