សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 12, 2012

រដ្ឋមន្ត្រីការបរទេស​អាមេរិក ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ប្តេជ្ញា​ជួយ​ដោះស្រាយ​បំណុល​ដែលកម្ពុជាជំពាក់​

Give our kids a better deal
លោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព 
នាព្រលប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២

ភ្នំពេញ: លោកស្រី ​ហ៊ីល​ឡា​រី ​គ្លី​ន​តុន ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ​កាលពី​ព្រលប់​ថ្ងៃទី​១២​ ខែកក្កដា ​បាន​សន្យាថា ​លោកស្រី ​នឹង​ប្តេជ្ញា​ជួយ​ដល់​ប្រទេស​កម្ពុជា​នៅក្នុង​ការ​ដោះស្រាយ​បំណុល​ ដែល​កម្ពុជា​ជំពាក់ ​ទោះបីជា​លោកស្រី​ បាន​បញ្ជាក់ថា​ វា​ជាការ​ទទួលខុសត្រូវរ​បស់​រដ្ឋាភិបាល​ចាស់ ​ដែល​ត្រូវ​រែក​ពន្ធ​បំណុល​ ដែល​កម្ពុជាជំពាក់​អាមេរិក​ក៏ដោយ​។​

​នៅក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ​ដែល​​មាន​រយៈពេល​ចំនួន ​១៦ ​នាទី លោកស្រី ហ៊ីលឡារី​ បាន​លើកឡើងថា ​"ទោះ​បី​ជា​​មិន​យុត្តិធម៌​ក្តី តែវា​ជាការ​ទទួលខុសត្រូវរបស់​រដ្ឋាភិបាលកម្ពុជា ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បំណុល​ ដែល​ជំពាក់​ដោយ​រដ្ឋាភិបាល​មុន​"។


​ប៉ុន្តែ​លោកស្រី​ ហ៊ីលឡារី បាន​​បន្ថែមថា ​“​ខ្ញុំ​មានការ​ប្តេជ្ញាចិត្ត ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ ក្នុងការដោះ​ស្រាយ​ជាមួយ​កម្ពុជា"​។

​លោកស្រី ​បាន​បន្ថែមផងដែរ​ថា​កម្ពុជា​មិនគួរ​ពឹងផ្អែក ​តែ​លើ​ប្រភព​តែមួយ​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ខ្លួន​នោះទេ​។​ 

លោកស្រី​បានបង្ហាញ​អំពី​ការជួយ​ប្រទេស​កម្ពុជា ​ចូលទៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ។​

កម្ពុជាបានជំពាក់បំណល់អាមេរិកជាង ៣០០ លានដុល្លារ ដែលខ្ចីដោយរដ្ឋាភិបាល
លោក លន់ណុល។

​លោកស្រី​បាន​និយាយ​ផងដែរ​អំពី​ការដែល​អាមេរិក​ បាន​បង្កើន​នូវ​ជំនួយ​ជាច្រើន​ដល់​កម្ពុ​ជា នា​រយៈពេល​ចុងក្រោយ​នេះ ​ក្នុង​វិស័យ​សុខាភិបាល និងអប់រំ ជាដើម​៕

No comments:

Post a Comment

yes