Thursday, July 12, 2012

ជប៉ុនៈ ស្លាប់ ៦ និងបាត់ខ្លួន ២០នាក់ ដោយសារ ភ្លៀងធ្លាក់ខ្លាំង

DAP-News

អូសាកា៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់បានស្លាប់ និង២០នាក់ទៀតបាត់ខ្លួន ខណៈមានភ្លៀងដើមរដូវ ធ្លាក់ខ្លាំងនៅកោះគ្យូស៊ូ ភាគនិរតីប្រទេសជប៉ុន ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ ត្រូវបង្ខំចិត្តឲ្យចាកចាញពីរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១២ នេះថា មនុស្ស៥នាក់បានស្លាប់ និងបាត់ខ្លួន១៩នាក់ ក្នុងទីក្រុង អាស្សូ និង តំបន់ជុំវិញខេត្ត គូម៉ាម៉ូតូ ជាកន្លែងដែលអាចមើលឃើញ ទឹកភ្លៀងធ្លាក់កម្ពស់ពី ១០០ ទៅ១២០មីលីម៉ែត្រ។
ទីក្រុងតាគីតា បុរសម្នាក់បានរកឃើញសាកសពមួយទៀត បន្ទាប់ពីគាត់ធ្លាក់ក្នុងទឹកទន្លេ ជាពេលដែលទីក្រុងនេះកំពុង រៀបចំឲ្យមនុស្សប្រហែលជា ២៥,០០០នាក់ជម្លៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេដែលនៅជិតទន្លេ។ ពួកកគេបានបង្ខំចិត្តចាកចេញពីផ្ទះរបស់ខ្លួន តាំងពីព្រឹកព្រលឹម ដោយសារកំណើនទឹកភ្លៀង កើនឡើងក្នុងទន្លេនោះ រួមទាំងទន្លេស៊ីរ៉ាកាវ៉ា ដែលជាទន្លេសំខាន់ក្នុងការឆ្លង ទៅកណ្តាលទីក្រុង។ រូបភាពតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញពីទឹកទន្លេ ដែលជន់ឡើងលិចលំនៅដ្ឋាន នៅតាមដងទន្លេស៊ីរ៉ាកាវ៉ា។

គួរបញ្ជាក់ថា អាជ្ញាធរឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់នេះអាចបណ្តាលឲ្យមានទឹកជំនន់ និងផ្ទាំងដីបាក់នៅតាមច្រាំងទន្លេ ភាគខាងលិចប្រទេសជប៉ុន ជាកន្លែងដែលអាចមើលឃើញ ទឹកភ្លៀងធ្លាក់កម្ពស់ ១០០មីលីម៉ែត្រត្រឹមថ្ងៃព្រឹកថ្ងៃសុក្រ៕

No comments:

Post a Comment

yes