Thursday, July 12, 2012

កម្មកររោង​ ចក្រនួនថៃ ត្រូវថៅកែបិទ ទ្វារមិនឱ្យចេញ តម្រូវឱ្យធ្វើការថែមម៉ោង


ភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រ កាត់ដេរ នួនថៃ ដែលមានទីតាំងស្ថិតនៅខាង ក្រោយសាលាបឋមសិក្សាចាក់អង្រែក្រោម តាមបណ្ដោយ ផ្លូវជាតិ លេខ២ ក្នុងភូមិទួល រកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានចោទថៅកែរោងចក្រថា បានបិទទ្វារ មិនឱ្យពួកគេចេញ កាលពីវេលាម៉ោង ៤និង ១៤នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១២នេះ ដោយតម្រូវឱ្យពួកគេធ្វើការ ថែមម៉ោងចាប់ពីវេលាម៉ោង៦ដល់ម៉ោង៨ យប់ ។
អ្នកស្រី ម៉ៅ អាយុជាង៤០ឆ្នាំ ដែល ទើបចូលធ្វើការមិនដល់មួយខែផង បានប្រាប់ដើមអម្ពិលតាមទូរស័ព្ទថា ក្រោយពីកម្មករ រោងចក្រតវ៉ា តាមរយៈប្រធានសហជីពរបស់ខ្លួន ទាមទារឱ្យរោងចក្រផ្ដល់ប្រាក់ធ្វើដំណើរនិងស្នាក់នៅមកនោះ ស្រាប់តែនៅរសៀលថ្ងៃទី១២ ខែកក្កដានេះ
ថៅកែរោងចក្រ តាមរយៈសន្ដិសុខយាមទ្វាររបស់ខ្លួនបានបិទទ្វារមិនឱ្យកម្មករចេញពីធ្វើការ ដោយទុកឱ្យធ្វើការថែមម៉ោង ចាប់ពីម៉ោង៦ដល់ម៉ោង៨ ។
យ៉ាងណាក៏ដោយ កម្មការិនីរូបនេះបាន បញ្ជាក់ថា មានកម្មករមួយចំនួនតូច បាន ចេញពីរោងចក្រ រួចហើយ ខណៈដែលកម្មករជាច្រើន ត្រឡប់ចូលមកធ្វើការវិញ ។

ដើមអម្ពិលមិនទាន់អាចទាក់ទងតំណាង រោងចក្រ ចំពោះការចោទប្រកាន់ខាងលើនេះទេ ប៉ុន្ដែសូមអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យមើល បញ្ហានេះផង ។
លោកជា មុនី ប្រធានសហជីពសេរីកម្មករ កម្ពុជា មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមឡើយ ចំពោះករណីនេះ ដោយលោកជាប់រវល់ប្រជុំ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំមួយដែលធ្វើ ឡើងនៅក្រសួងការងារ ដោយមានការចូលរួមពីថៅកែរោងចក្រ និងប្រធានសហជីពមួយចំនួន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ គឺជាលទ្ធផល លោករដ្ឋមន្ដ្រីក្រសួងការងារ វង សូត បាន សម្រេចឱ្យថៅកែរោងចក្របន្ថែមប្រាក់ធ្វើ ដំណើរនិងស្នាក់នៅចំនួន ៧ដុល្លារដល់កម្មករ និងបន្ថែមប្រាក់រង្វាន់ទៀងទាត់ ចំនួន១០ដុល្លារ លើប្រាក់ខែគោលរបស់កម្មករបច្ចុប្បន្ន មានចំនួន ៦១ដុល្លារ ៕

No comments:

Post a Comment

yes