Thursday, July 12, 2012

ស្វែង សុជាតា ធ្លាយ​រូប​បឺត​ជញ្ជក់​មាត់​គ្នា​ក្តៅ​រោលរាលស្វែង សុជាតា ធ្លាយ​រូប​បឺត​ជញ្ជក់​មាត់​គ្នា​ក្តៅ​រោលរាល


ភ្នំពេញៈ តារា​សម្តែង​តួ​ឆ្នាស់​ឆ្នើម​គ្មាន​គូ​ប្រៀប​អ្នក​នាង ស្វែង សុជាតា បាន​បញ្ចេញ​នូវ​រូប​ភាព​បឺត​ជញ្ជក់​មាត់​ក្តៅ​រោល​រាល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​តាម​ទីសាធារណៈ​មិន​ធ្លាប់​មាន​ជាមួយ​នឹង​គូ​ស្នេហ៍​ថ្មី​របស់​ខ្លួន កាល​ពី​ម្សិលមិញ​នេះ​។
តារា​សម្តែង​មេម៉ាយ​កូន​បី​អ្នក​នាង ស្វែង សុជាតា ធ្លាប់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា នាង​មិន​ទាន់​គិត​ពី​ចំណង​ស្នេហ៍​ថ្មី​ឡើយ​ក្នុង​អំឡុង​ពេល​នេះ ខណៈ​ដែល​ស្នាម​ស្នេហ៍​អតីត​ដ៏​ជូរ​ចត់​នៅ​តែ​ជា​ស្រមោល​តាម​លង​បន្លាច​នាង នោះ​ ហើយ​នាង​បាន​ដាក់​គម្រោង​សម្រាប់​ខ្លួន​ឯង​ថា នៅ​វ័យ​៣៥​ឆ្នាំ​ទើប​សម​គួរ​សម្រាប់​ជីវិត​ស្នេហ៍​ថ្មី​របស់​នាង។
នាង​ធ្លាប់​និយាយ​ថា៖​ «​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ហើយ ​ពេល​នេះ​មិន​ទាន់​ដល់​ពេល​ដែល​ខ្ញុំ​គិត​អា​រឿង​ប្តី​សី​នោះ​ទេ​ លុះ​ណា​តែ​វ័យ​ខ្ញុំ​ហ្នឹង​ឆ្លង​ផុត​៣៥​ឆ្នាំ​នោះ​ប្រហែល​ជា​គិត»។
ប៉ុន្តែ​ហា​ស្តី​ថា​មិន​ទាន់​ចង់​បាន​ប្តី​ថ្មី​មិន​បាន​ប៉ុន្មាន​ផង​ បែរ​ជា​តារា​សម្តែង​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូបថត​ឱបថើប​គ្នា​ជាមួយ​នឹង​បុរស​ម្នាក់​លើ​ទំព័រ​ហ្វេសប៊ុក របស់​នាង​ដែល​គេ​សង្ស័យ​ថា ជា​មន្ត្រី​យោធា​ម្នាក់​។ នៅ​ក្នុង​រូប​នោះ អ្នក​នាង ស្វែង សុជាតា និង​គូ​ស្នេហ៍​ បាន​សម្តែង​កាយវិការ​ផ្អែម​ល្ហែម​ និង​បាន​ឱប​ថើប​ បឺត​ជញ្ជក់​មាត់​គ្នា​បែប​ស្ទីល​អឺរ៉ុប​យ៉ាង​រោល​រាល​គួរ​ឲ្យ​ព្រឺព្រួច​ បើ​ទោះ​បី​ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ទីសាធារណៈ​ក៏​ដោយ​។
ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​នាង ស្វែង សុជាតា មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ ខណៈ​ដែល​ទូរស័ព្ទ​របស់​នាង​គ្រប់ប្រព័ន្ធ​បាន​បិទ​ទាំង​អស់​។

ប៉ុន្តែភាព​ភ្ញាក់​ផ្អើល​នេះ ត្រូវ​បាន​តារា​រូប​នេះ​សរសេរ​នៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​របស់​ខ្លួន​ពាក់ ​ព័ន្ធ​នឹង​រូបថត​នេះ​ឆ្លើយ​តប​នឹង​ប្រិយមិត្ត​ទស្សនិក​ជន​ថា រូប​នោះ​ពិត​ជា​នាង និង​មិត្ត​ប្រុស​១០០​ភាគរយ មិន​មែន​ជា​ការ​សម្តែង​នៅ​ក្នុង​ភាពយន្ត​នោះ​ឡើយ​។
នាង​សរសេរ​នៅ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​នាង​ថា៖​ «ចាស៎ គឺ​ខ្ញុំ​មិន​មែន​ថត​រឿង​ទេ វា​ជា​ការ​ពិត​»។
ពេល​ដែល​មាន​ប្រិយមិត្ត​ជាច្រើន​បន្ទោស​នាង​ថា មិន​គួរ​ធ្វើ​បែប​នេះ នៅ​ទីសាធារណៈ​ដោយ​បើក​ចំហ​នោះ​ តារា​សម្តែង​ឆ្នាស់​ឆ្នើម​រូប​នេះ​បាន​​ចោទ​សួរ​វិញ​ថា៖​«​តើ​មាន​ច្បាប់​ ឯណា​ហាម​ឃាត់​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​កុំ​ឲ្យ​ឱប​ថើប​នៅ​ទីសាធារណៈ​ទេ ?»៕

No comments:

Post a Comment

yes