Thursday, July 12, 2012

តំណារាស្រ្តស្រ្តីរបស់គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ អញ្ជើញចូលរួមសិក្ខាសាលានៅខេត្តសៀមរាប ជាមួយលោកស្រី ហ៊ី ឡារីគ្លីនតុន នៅថ្ងៃនេះ


លោកស្រី មូរ សុខហួរ និងលោកស្រី ហ៊ីឡារី គ្លីនតុន

លោកស្រី មូរ សុខហូរ ដែលជាតំណាងរាស្រ្តស្រ្តីដ៏ឆ្នើមរបស់គណបក្ស សម រង្ស៊ី និងជាជ័យ​លាភ័យណូប៊ែលសន្តិភាពអន្តរជាតិ នៅថ្ងៃនេះបានអញ្ជើញចូលរួមសិក្ខាសាលាជាមួយនិងលោក ស្រី ហ៊ី ឡារីគ្លីនតុន រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក ។

ការអញ្ជើញចូលរួមសិក្ខាសាលារបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់គណប្ស សម រង្ស៊ី ជាមួយនិងលោកស្រី ហ៊ី ឡារីគ្លីតុន គឺនៅបន្ទាប់ពីលោកស្រី ហ៊ី ឡារីនគ្លីនតុន បានធ្វើ​ដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំវេទិការរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សិក្ខាសាលានៅខេត្តសៀមរាប ដែលស្រី មូរ សុខហួរ អញ្ជើញចូលរួមជាមួយនិងលោក ស្រី ហ៊ី ឡា រីគ្លីនតុន គឺមានរយៈពេលចំនូន២ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ដោយ​ផ្តោតទៅលើប្រធានបទស្តីពី « ស្តី្រក្នុងតំបន់ទន្លេមេគង្គ » ដែលសិក្ខាសាលានេះ និងផ្តល់​សិទ្ធិ​ដល់​ស្រ្តីនៅក្នុងវិស័យនយោបាយ ដោយលើកឡើងនូវកង្វល់ដែលជាបញ្ហាមួយចំ នួនដែល​មាន​ដូចជាបញ្ហា « នយោបាយ កសិកម្ម សុខភាព និងវិស័យអប់រំ  » ដើម្បីរកចំណុចរួមគ្នា​បង្កើតជា​គោលនយោបាយ សម្រាប់ជំរុញឲ្យមានការអភិវឌ្ឍន៏ប្រទេស ដែលជាការឆ្លើយតប ទៅនិងតំរូវ​ការរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺស្រ្តី ។

សូមជំរាបជូនផងដែរថា ដោយមានការអង្កេត តាមដាន និងស្រាវជ្រាវហើយមើលឃើញថាស្តី្រ ភាគច្រើនគឺទទួលរងនូវការរើសអើង និងមិនទទួលបាននូវសមភាពក្នុងការបែងចែកផលពីការ អភិវឌ្ឍន៏លើគ្រប់វិស័យ ទើបសិក្ខាសាលាដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ បានធ្វើការជជែកបន្ថែម ទៅលើយុទ្ធសាស្រ្តសម្រាប់ជួយសង្គ្រោះស្រី្តឲ្យរួចចាកផុតពីភាពងាយរងគ្រោះទាំងឡាយ ហើយ និងជំរុញ និងលើកទឹកចិត្តឲ្យស្រី្តមានសកម្មភាពចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ។

លោកស្រី មូរ សុខហួរ តំណាងរាស្រ្តស្រីដ៏ឆ្នើមរបស់គណបក្ស សម រង្ស៊ី បានជំរាបប្រាប់ជាបន្តរ ទៀតផងដែរថា លោកស្រីនិងធ្វើការរំលឹក ក៏ដូចជាការជំរាបប្រាប់ទៅលោកស្រី ហ៊ី ឡារីគ្លីនតុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក អំពីករណីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលត្រូវបានតុលាការផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ ហើយត្រូវរស់នៅនិរ​ទេសខ្លួននៅក្រៅប្រទេស ដើម្បីឲ្យបានឆាប់វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា នៅមុន​ពេល​បោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះព្រោះវាគឺជារឿងដែលសំខាន់និងចាំចាប់បំផុត ។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ប្រសិនបើពុំមានវត្តមាន​​​​​​
រ​បស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាទេគឺការបោះឆ្នោតនោះមិនអាចធានាបាននូវការត្រឹម ត្រូវបាននោះឡើយ ។ សហរដ្ឋអាមេរិកជាប្រទេសដែលគោ​រពនូវរបប​លិទ្ធិប្រជាធិប​តេយ្យដ៏​ល្អ​ជាងគេ នៅលើពិភពលោក ត្រូវតែលូកដៃដើម្បីដោះអន្តរាគមន៏នៅក្នុងរឿងនេះ ដោយមិនត្រូវ​បណ្តែតបន្តោយឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះធ្វើអ្វីៗតាមតែអំពើចិត្តរបស់គេ​តទៅទៀតនេះទេ ។

សូមជំរាបថា ការរំខានពីគណបក្សកាន់អំណាច មិនឲ្យមានវត្តមានរបស់លោក សម រង្ស៊ី នៅក្នុង​ស្រុក ដើម្បីដឹកនាំគណបក្ស សម រង្ស៊ី គឺជាចេតនានយោបាយរបស់គណបក្សប្រជាជន​លោក ហ៊ុន សែន គឺដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់បានអះអាងហើយថា លោ កមិនត្រឹមតែធ្វើឲ្យ​គណ​​បក្ស សម រង្ស៊ី ចាញ់ និងចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែនិងធ្វើឲ្យស្លាប់តែម្តង ។

ហេតុដូចនេះហើយ បានជារដ្ឋាភិបាករបស់លោក ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធតុលាការ និងរដ្ឋសភា មកដាក់ទោសនិងដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ដោយមិនឲ្យធ្វើនយោ បាយនៅក្នុងប្រទេស ហើយបន្ថែមពីលើនេះទៀតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តាមរយៈ គ..ប ដែលជាឧបករណ៏នយោបាយរប​ស់គេក៏បានប្រើវិធីថ្មីមួយទៀតដើម្បីជាចេតនាចង់បំបាត់ សម្លេងរបស់លោក សម រង្ស៊ី តែម្តង ដោយមិនអនុញ្ញាត្តិឲ្យលោក សម រង្ស៊ី ធ្វើការឃោសនាពី ក្រៅប្រទេសជាបន្តរទៀតនោះទេ ។

បន្ទាប់ពីបញ្ហារបស់លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ ក៏បានប្រាប់បន្តរទៀតថា លោកស្រី និងធ្វើការជំរាបជូនបន្ថែមទៀតជូនទៅលោកស្រី ហ៊ី ឡារីគ្លីនតុន អំពីបញ្ហាទំនាស់ដីធ្លីដ៏រាំរៃនៅ​ក្នុងបរទេសកម្ពុជា ដែល​កន្លងមករដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រើលេស​អភិវឌ្ឍន៏​ដើម្បីបណ្តេញប្រជា​ពលរដ្ឋឲ្យចាកចេញពីដីធ្លី ដោយធ្វើការរឹបអូសយកដីរបស់ប្រជាពលរដ្ឋទាំង​នោះទៅប្រគល់ឲ្យ ក្រុមហ៊ុនឯកជន និងបក្ខពួករបស់គេដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ​យ៉ាង​ខ្លាំងពីការបណ្តេញ​ចេញនេះ ជាពិសេសស្រី្ត ហើយនិងកុមារ ។

ជាមូយគ្នានោះផងដែរលោកស្រី ក៏និងធ្វើការទទូចឲ្យសហរដ្ឋអេមេរិកធ្វើការយកចិត្តទុកដាក់​ផងដែរ ពីដំណើរការលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ​​គឺ​មាន​ភាពទន់ខ្សោយ ហើយក៏អាចនិយាយបានថាលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា​កំពុងតែដើរថយក្រោយ ហើយចង់វិលត្រឡប់ទៅរករបបដែលមិនប្រជាធិបតេយ្យវិញ ។ ដោយ​សារតែការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺមានសភាពទន់ខ្សោយ ការបែងចែក​អំណាច​​មិនបានដាច់ស្រឡះ ដូចជាស្ថាប័នតុលាការនិងស្ថាប័នរដ្ឋសភា ក៏បានចែងផងដែរថា​ត្រូវ​តែមានភាពឯករាជ្យ និងឈរលើអព្យាក្រឹត្ត ក៏ប៉ុន្តែស្ថាប័នទាំងពីរនេះ​នៅតែរង​សម្ពាធនិង​ធ្វើ​សកម្មភាពតាមឆន្ទះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដ៏ដែល ៕

No comments:

Post a Comment

yes