Thursday, July 12, 2012

លោក សម រង្ស៊ី និងវិលចូលមកក្នុងប្រទេសកម្ពុជានៅមុនឆ្នាំ២០១៣ ដើម្បីចូលរួម បោះឆ្នោតថ្នាក់ជាតិ បើទោះបីជាមានការរារាំងពីរដ្ឋាភិបាល និង គ.ជ.ប ក៏ដោយ


លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្សស៊ី

ពិតណាស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដ៏មានប្រជាប្រិយភាព និងវិលចូលមក​ក្នុងប្រទេសកម្ពុជានៅមុនពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដូចអ្វីដែលលោកបានធ្វើការអះ​អាង នាពេលកន្លងមក ។

ករណីរបស់លោក សម រង្ស៊ី នៅគ្រប់មជ្ឈដ្ឋាននរណាៗក៏គេបានដឹងដែរថា គឺជារឿងនយោបាយ​សុទ្ធសាធ មិនមែនដូចជាការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលខ្មែរនោះឡើយ ព្រោះលោកធ្វើ​ដើម្បីប្រជារាស្រ្ត និងប្រទេសជាតិក្នុង ឋានះលោកគឺជាកូនខ្មែរ និងជាតំណាងរាស្រ្ត​ដែលទទួល​បានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ប្រសិនបើមានភាពអយុត្តិធម៌ណាមួយកើត​ឡើងលើប្រជា​ពល​រដ្ឋ និងមានការរំលោភបូរណៈភាពទឹកដី ពីសំណាក់ប្រទេសជិតខាងលោកត្រូវតែចេញ​មុខការ​ពារភ្លាមៗ ។


ការចោទប្រកាន់លោក សម រង្ស៊ី ពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មកលើរូបលោក ថាជាអ្នកទោសក្នុងសុំណុំរឿងដកតំរុយបង្គោលព្រំដែនឈ្លានពាន នៅក្នុងភូមិកោះ​ក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងការខ្លែងបន្លំឯកសារសាធារណៈ ក៏ដូចជាការរើសអើង​ជាតិ​សាស្រ្ត​នោះគឺជាការខុសទាំងស្រុង ។ ព្រោះបើនិយាយ ថាធ្វើឲ្យខូចខាតផលប្រយោជន៏​ចៅ​ហ្វាយ​នាយ​របស់លោក ហ៊ុន សែន នៅទីក្រុងហាឡូយ ឯ​ណោះទៅវិញទើបជាការត្រឹមត្រូវជាង ។ នយោបាយរបស់លោក ហ៊ុន សែន រាល់ថ្ងៃធ្វើបំរើយួនសុទ្ធសាធ ដូចអ្វីដែលយើងបានឃើញ ជាក់ស្តែងរួមមកហើយ ជាពិសេសការបោះបង្គោលព្រំដែនគឺធ្វើឲ្យទឹកដីរបស់ប្រទេសកម្ពុជា មួយ ភាគធំ ត្រូវបាត់បង់ហើយធ្លាក់ចូលទៅក្នុងប្រទេសយួន ។ មួយវិញទៀតរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន គឺជារដ្ឋាភិបាលដែលធ្វើអ្វីៗដើម្បីតែការពារអំណាចរបស់ខ្លួន ហើយនិងក្រុមខ្លួន​តែ​ប៉ុណ្ណោះ ដោយមិនបានគិតពីផលប្រយោជន៏របស់ប្រជារាស្រ្ត និងប្រទេសជាតិជាធំនោះឡើយ ។

យ៉ាងណាម៉ិញគណបក្សប្រជាជនរបស់លោក ហ៊ុន សែន គឺរាល់ថ្ងៃខំប្រឹងរកវិធីដើម្បីកំចាត់​លោក សម រង្ស៊ី និងគណបក្ស សម រង្ស៊ី ព្រោះពួកគេខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗនោះ ។ ហើយមួយវិញទៀតប្រសិនបើគណបក្ស សម រង្ស៊ី ទទួលបានសម្លេងឆ្នោតបាន គ្រប់គ្រង​អំណាច​នៅឆ្នាំ២០១៣ខាងមុខនេះ និងធ្វើឲ្យផែនការណ៏របស់ពួកគេត្រូវរលាយបាត់បង់អស់ ដែលពួក​គេ​ចង់កំទេចប្រទេសកម្ពុជាឲ្យបាត់សូន្យតាមហហិច្ឆាតាចង់បានរបស់ យួនហាណូយនោះ ដែល​មាន​ហូជីមីងជាអគ្គមគ្គុទេសន៏របស់ពួកគេ ។

ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិគណបក្ស​សម រង្ស៊ី បានទទួលសម្លេងកើនឡើង ជារៀងរហូត បើទោះបីជាមានការលួចបន្លំ ទិញដូរ និងសម្លុតគំរាមកំហែងប្រជាពលរដ្ឋដែលជា ម្ចាស់ឆ្នោត និងជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី នោះ ។ ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ ដែលទទួល រងនូវការឈឺចាប់ពីសំណាក់គណបក្សប្រជាជន ដែលបានធ្វើមកលើពួកគាត់បើទោះបីជាមានការ គាំរាមកំហែងយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនខ្លាច និងលែងញញើតទៀតហើយ ដើម្បីរើខ្លួន​ចេញពីចង្កូមមច្ចុរាជរបស់គណបក្សប្រជាជនលោក ហ៊ុន សែន ។ ហើយសម្លេងឆ្នោតដែលគណ​បក្ស សម រង្ស៊ី ទទួលបាននាពេលកន្លងមក គឺជាសម្លេងដែលគេចផុតពីការគំរាមកំហែង និង​ការ​ទេញដូរ ពីសំណាក់គណបក្សប្រជាជន ជាសម្លេងដែលសុច្ចរឹត និងជាសម្លេង​ដែលមាន​ការ​គាំទ្រ​ពីប្រជា​ពលរដ្ឋដោយពិតៗ ។

ដោយហេតុទាំងអស់នេះហើយបានជាគណបក្សប្រជាជន ដែលមាន គ..ប ជាឧបករណ៏នយោ បាយរបស់គេនោះ គេបានប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី មានសិទ្ធិបានចូលរួមបោះ ឆ្នោត និងឃោសនារកសម្លេងឆ្នោតឲ្យគណបក្ស សម រង្ស៊ីទេ ហើយកាលពីពេលកន្លងទៅថ្មីៗ គ..ប បានប្រកាសថា គេនិងធ្វើនិតិវិធីមួយចំនួនទៀតដើម្បីមិនឲ្យអ្នកដែលមានទោសមាន​សិទ្ធិ​ឃោស​នានយោបាយ ។ ទាំងអស់នេះរិតតែមានការបង្ហាញឲ្យឃើញកាន់តេច្បាស់ថា ពួកគណ​បក្សប្រជាជន មិនត្រឹមតែខ្លាចលោក សម រង្ស៊ីនោះទេ សូម្បីតែសម្លេងរបស់លោក សម រង្ស៊ី ក៏​ពួក​គេខ្លាចឡើងញ៉រកន្ទុយផងដែរ ព្រោះលោក សម រង្ស៊ី ជាមនុស្សដែលពោពេញទៅ​ដោយប្រ​ជា​ប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទៅ ដោយពួកគេបានមើលឃើញថា សកម្មភាព​របស់​លោក សម រង្ស៊ី ដែលបានធ្វើនាពេលកន្លងមកគឺធ្វើដើម្បីរាស្រ្ត និងប្រទេសជាតិពិតៗ ។

សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បាននិយាយប្រាប់គេហទំព័រក្នុង​ស្រុក​មួយថា « ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង ដែល​កំពុង​និរទ្ទេស​ខ្លួន​នៅក្រៅ​ប្រទេស ដោយសារតែ​ការរត់​គេច​ពី​សំណាញ់​ច្បាប់ ក្នុងប្រទេស​កម្ពុជា ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ពីព្រោះ​គាត់​ជា​អ្នក​ដើរទៅ​មាត់ជ្រោះ​ដោយ​ខ្លួនឯង ហើយ​កិច្ចប្រជុំ​អាស៊ាន នៅពេលនេះ គ្មាន​របៀបវារៈ​និយាយ​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ទេ » ។ លោក ទិត សុធា បានបន្តរ​ទៀត​ថា « បញ្ហា​លោក សម រង្ស៊ី គឺជា​ការអនុវត្ត​ច្បាប់ ហើយ​កំហុស​របស់លោក សម រង្ស៊ី គឺ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ហើយ សិទ្ធិ​នយោបាយ​ក៏ត្រូវ​បញ្ចប់​ដែរ » ។

បន្ទាប់ពីបានឮពាក្យរបស់អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រីបែបនេះ អ្នកវិភាគបានលើកឡើងថា ការនិយាយរបស់លោក ទិត សុធា គឺគ្មានមូលដ្ឋាន​ណាមួយច្បាស់លាស់នោះទេ នេះប្រហែលជាលោក ទិត សុធា មិនបានដឹងព័ត៌មានឲ្យបាន គ្រប់ ជ្រុងជ្រោយហើយមើលទៅ ថាតើសហរដ្ឋអាមេរិក សហគមន៏អ៊ឺរ៉ុប និងអង្គការអន្តរជាតិនានា​ដែល​ធ្វើការងារលើផ្នែកការពារសិទ្ធិមនុស្សគេកំពុងតែចាប់អារម្មណ៏មកលើករណីរបស់លោក សម រង្ស៊ី យ៉ាងណា ហើយកាលពីពេលថ្មីៗកន្លងទៅនេះលោកស្រី ហ៊ី ឡារីគ្លីនតុន រដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល ក៏បានចេញសេចក្តីថ្លែងការណ៏របស់លោកស្រីមួយច្បាប់ ផងដែរថា ប្រទេសកម្ពុជាអាចជាប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យទៅបាន គឺទាល់តែមាន​ការបោះឆ្នោតមួយដោយឯករាជ្យ គឺបានន័យថាប្រទេសកម្ពុជានៅពេលបោះឆ្នោតខាងមុខនេះ ទាល់តែមានវត្តមានរបស់ប្រធានគណបក្សប្រឆាំងគឺលោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាទើប ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ អាចចាត់ទុកថាប្រទេសកម្ពុជាមានលិទ្ធិប្រជាធិ បតេយ្យពិតប្រាកដ រួមជាមូយនិងការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ ដែលមិនត្រូវធ្វើ​អ្វីរំ​លោភលើសិទិ្ធរបស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៏ខ្លួនឯងជាធំនោះឡើយ ។

គួរជំរាបជូនផងដែរថានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបានលើក ឡើងថា លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន គួរតែ​ប្រើការ​ទស្សនកិច្ច​របស់លោកស្រី ធ្វើយ៉ាងណាឲ្យ​មាន​ការចូល​ស្រុក​របស់លោក សម រង្ស៊ី ដើម្បី​ចូលរួម​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ដោយ​បញ្ចប់​នូវ​ការកាត់ក្តី​ផ្នែក​នយោបាយ​នានា​ប្រឆាំងនឹង​លោក ​សម រង្ស៊ី ​។​

នេះសបញ្ជាក់ឲ្យឃើញថាអន្តរជាតិ គឺគេមានការយកចិត្តទុកដាក់មកលើករណីរបស់លោក សម រង្ស៊ី ខ្លាំងណាស់ ដូចនេះមិនយូមិនឆាប់ទេលោក សម រង្ស៊ី និងមានវត្តមាននៅលើទឹកដីនៃប្រ​ទេសកម្ពុជានៅមុនពេលបោះឆ្នោតជាក់ជាមិនខាន ។

គួររំលឹកជូនផងដែរថាចំពោះការលើកឡើងរបស់គណបក្សប្រជាជន ក៏ដូចជា គ..ប ទៅនិងការ បំប៉ោងព័ត៌មានថាលោក សម រង្ស៊ី មិនអាចចូលរួមបោះឆ្នោតបាន និងមិនមានសិទ្ធិវិលមកប្រ​ទេសកម្ពុជាវិញនោះ លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី និងជាអ្នកតំ​ណាង​រាស្រ្ត គឺធ្លាប់បានលើកឡើងហើយថា « គណបក្ស សម រង្ស៊ី គឺមិនបាន​ចាប់អារម្ភទៅ​និង​សំដី​របស់ជនមួយចំនួនដែលលក់ឧត្តមគតិរបស់ខ្លួន ដើម្បីបំរើឲ្យគណបក្សប្រជាជននោះទេ ។ ព្រោះ​ករណីរបស់​លោក​ប្រ​ធាន​​ សម រង្ស៊ី គឺជារឿងនយោបាយ គាត់ជាវីរជនស្នេហាជាតិ ជាមេ​ដឹកនាំ​គណបក្ស​ប្រឆាំងដ៏​ធំ​បំផុត​នៅក្នុងប្រទេស​កម្ពុជា ហើយជាអ្នកមានវីរភាព​ក្នុងការការ​ពារ​ព្រំ​ដែន និងយុត្តិធម៌ជូនប្រជាលរដ្ឋ ។ ដូចនេះដំ​ណោះស្រាយត្រូវតែមាន អ្នកស្នេហាជាតិត្រូវតែ​រស់​នៅ​ក្នុងប្រទេស ត្រូវតែទទួលបាន​ការគាំទ្រពីប្រជាពលរដ្ឋនៅ​ក្នុងប្រទេសដើម្បី​ការពារផល​ប្រយោ​ជន៏​ជាតិ » ។

ដូចនេះសូបបងប្អូនប្រជាពលរដ្ឋសង្ឃឹមនៅក្នុងចិត្តចុះថា លោក សម រង្ស៊ី និងវិលចូលមកក្នុង ប្រទេសកម្ពុជាដើម្បីដឹកនាំគណបក្ស សម រង្ស៊ី ដោយផ្ទាល់នៅពេលខាងមុខនេះជាក់ជាមិនខាន ។ ហើយចូលចងចាំថា សម រង្ស៊ី មិនមែនមានតែម្នាក់នោះទេ សម រង្ស៊ី គឺមាននៅទូទាំងប្រទេស ទីណាក៏មាន សម រង្ស៊ី ដែល ។ ហើយភាពសច្ចៈ យុត្តិធម៌ និងឈ្នះលើភាពអយុត្តិធម៌ និងអំពើ​អាក្រក់របស់គណបក្សប្រជាជន ដែលពួកគេបានធ្វើនាពេលកន្លងមកនេះ ហើយថ្ងៃអវសាន្តរបស់ គណបក្សប្រជាជនក៏បានបោះជំហ៊ានចូលមកដល់ផងដែរ ៕

No comments:

Post a Comment

yes