សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 13, 2012

កម្ពុជាបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ ថៃ !


កងទ័ពកម្ពុជា បានបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរថៃ Bangkok Airways ដែលមិនអាច
ចុះចតបាននៅអាកាសយានដ្ឋានខេត្តសៀមរាប ដោយសារតែមានអាកាសធាតុមិនល្អ ហេតុ
ការណ៍នេះ បានកើតឡើងនៅម៉ោង ៧យប់ ថ្ងៃទី ១១ ខែកាក្កដា ឆ្នាំ ២០១២។
យោងតាមអ្នកនាំពាក្យកងទ័ពថៃលោក Colonel Sirichan Ngathong បានឱ្យដឹងថា កម្ពុជា
បានបាញ់យន្តហោះដឹកអ្នកដំណើរថៃ  ដោយសារកម្ពុជាយល់ច្រឡំថា  យន្តហោះនោះគឺជា
យន្តហោះស៊ើបការណ៍របស់ថៃ  ដែលហោះមកស៊ើបការណ៍នៅក្នុងទឹកដីកម្ពុជា ។
កងទ័ពថៃម្នាក់នោះ  បានបន្ថែមឱ្យដឹងទៀតថា  គ្មានអ្នកដំណើរណាម្នាក់បានរងរបួសក្នុងហេតុ

ការណ៍នេះទេ។
យោងតាមលោក សេង ភារិន មេបញ្ជាយោធាកម្ពុជាមួយរូប បានឱ្យដឹងថា ហេតុការណ៍នេះបាន
កើតឡើង  នៅពេលយប់   យើងមិនអាចមើលឃើញថា វាជាប្រភេទយន្តហោះអ្វីទេ  ប៉ុន្តែយន្ត
ហោះនេះ    បានហោះឆ្វែលចុះឡើងជាច្រើនដង ចូលដែនអាកាសរបស់យើង  ដូច្នេះទាហាន
របស់យើង  បានបាញ់យន្តហោះនោះ  ១៨គ្រាប់  ដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយ
យើងសង្ស័យថា វាគឺជាយន្តហោះស៊ើបការណ៍របស់ថៃ។
សម្រាប់ហេតុការណ៍នេះ ភាគីថៃ បាននិយាយថា វាបានកើតឡើងកាលពីព្រឹកថ្ងៃទី ១២កាក្កដា
ខណៈដែលភាគីកម្ពុជានិយាយថា កើតឡើងនៅម៉ោង ៧យប់ ថ្ងៃទី ១១ ខែកាក្កដា ឆ្នាំ ២០១២៕

No comments:

Post a Comment

yes