សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

រដ្ឋាភិបាល ប្រកាស​ពី​កម្មវិធី​កែសម្រួល ដក​កងទ័ព ចេញពី​ព្រំដែន​ប្រាសាទព្រះវិហារ​

ភ្នំពេញ: ទីស្តីការគណៈរដ្ឋមន្ត្រី របស់​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាស​អំពី​កម្មវិធី នៃ​ការកែសម្រួល ដក​កងទ័ព ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ នា​ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១២​។ សេចក្តីប្រកាស​លើកឡើងថា បន្ទាប់ពី​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​សៀមរាប ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដោយ​សុ​ឆន្ទៈ​កែសម្រួល​កងទ័ព​។ 

​សេចក្ដីជូនដំណឹង​រប​ស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១២ បាន​បង្ហាញថា នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ធ្វើការ​កែសម្រួល​កងទ័ព​ចំនួន ៤៨៥ នាក់ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន (PDZ) តាម​ដីកា​បង្កា​ប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។ 

​សេចក្តីជូនដំណឹង​ក៏បាន​លើកឡើងថា ការ​ប្រារព្ធ​ពិធី​កែសម្រួល​កងទ័ព​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ទីបញ្ជាការ​សន្តិភាព ៥​មករា​-​ព្រះវិហារ​។ ការកែសម្រួល​កងទ័ព ក្នុង​ជំហាន​ទី​១​នេះ គឺ​កែសម្រួល​ពី​បរិវេណ ជុំវិញ​ប្រាសាទព្រះវិហារ ដែល​រួមមាន​៖ ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាងជើង ជណ្តើរ​បុរាណ​ខាងកើត និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ហើយ​ជំនួស​វិញ​ដោយ​នគរបាល​ចំនួន ២៥៥ នាក់ និង​សន្តិសុខ​អភិរក្ស​ប្រាសាទ​ចំនួន ១០០​នាក់​។​


​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹងថា តំណាង​រាជរដ្ឋាភិបាល​កម្ពុជា សមាជិក​សភាព ព្រឹទ្ធសភា អនុព័ន្ធយោធា​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​កម្ពុជា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​នឹងចូលរួម​នៅក្នុង​ពិធី​កែសម្រួល​កងទ័ព​នេះ​។​

​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុងពេល និង​ម៉ោង​ជាមួយគ្នា​នោះដែរ ក៏មាន​ពិធី​ចូលរួម​នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ២០០៨-២០១២​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​ប្រកាស​ពី​កម្មវិធី​កែសម្រួល​កងទ័ព​ជំ​ហ៊ាន​ទី​១ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ( PDZ ) តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ( ICJ ) លេខ ១៥១ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ទីបញ្ជាការ​សន្តិភាព ប្រចាំ​មករា​-​ព្រះវិហារ​។​

​តាម​កម្មវិធី ពិធី​ជួប​ជុំនោះ នឹងធ្វើ​ឡើង នៅ​ម៉ោង ៧ ព្រឹក​។ នៅ​ម៉ោង ៩ និង ១០ នាទី ពិធី​សម្តែង​សិល្បៈ ( របាំ​ជូនពរ​របាំ​ព្រា​បស និង​ទង់​អាស៊ាន និង​កន្ទ្រាំ​មីង )​។ 

​នៅ​ម៉ោង ៩ និង ៤០ នាទី សុន្ទរកថា​ស្វាគមន៍​របស់លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ 

​នៅ​ម៉ោង ៩ និង ៤៥ នាទី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​សម្របសម្រួល​បទ​ឈប់​បាញ់ អាន​សេចក្តីសំរេច​របស់​រាជ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការកែសម្រួល​កងទ័ព​។​

​នៅ​ម៉ោង ៩ និង ៥០ នាទី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អាន​នូវ​របាយការណ៍​សមរ​ភូមិ​របស់​តំណាង​គណៈបញ្ជាការ​ឯកភាព​សមរភូមិ កម្ពុជា​-​ថៃ​។​

​នៅ​ម៉ោង ១០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​គ្រប់គ្រង​នគរបាល នៅ​ព្រំដែន ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​របស់​តំណាង​នគរបាលជាតិ និង​សន្តិ​សុ​អភិរក្ស​។​

​នៅ​ម៉ោង ១០ និង ៥ នាទី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឡើង​ថ្លែង​សុន្ទរកថា​អបអរសាទរ​នៃ​ការកែសម្រួល ដក​កងទ័ព​។​

​នៅ​ម៉ោង ១០ និង ៣០ នាទី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បំពាក់​គ្រឿង​ឥស្សរិយយស​ទង់ ជូន​អង្គភាព​កងទ័ព​កងពល​ធំ​អន្តរាគមន៍​លេខ ៣ និង​កងពលតូច​អន្តរាគមន៍​លេខ ៧​។​

​នៅ​ម៉ោង ១០ និង ៣៥ នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បញ្ជា​យុទ្ធ​ដំណើរ​ទ័ព និង​ប្រគល់​ផែនទី​អភិរក្ស ដល់​នគរបាល និង​សន្តិសុខ​អភិរក្ស​ប្រាសាទព្រះវិហារ​។​

​តាម​កម្មវិធី នៅ​ចុងបញ្ចប់ មាន​ពិធី​លែង​ព្រាប និង​បង្ហោះ​ប៉េងប៉ោង​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក និង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក លើក​ទី​៣៧ នៅ​កម្ពុជា ឆ្នាំ​២០១៣៕​

No comments:

Post a Comment

yes