សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ទៀប​៦១​គ្រួសារ​តវ៉ា​នឹង​ការ​ដំឡើង​ថ្លៃ​អ​គ្ធី​ស​នី​


ខេត្ដស្វាយរៀង​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​២០១២​ ប្រជាពលរដ្ឋ​ចំនួន​៦១​គ្រួសារ​មក​ពី​ភូមិ​អង្គ​តា​មោក​ ឃុំ​ប្រសូត​ ស្រុក​ស្វាយ​ទៀប​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាខា​អគ្គិសនី​ស្រុក​កំពង់​រោ​ទិ៍​ តវ៉ា​នឹង​ការ​ដំឡើង​ថ្លៃ​អគ្គិសនី​ ។
ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវា​បានឱ្យ​ដឹង​ថា​ ការ​ដំឡើង​តម្លៃ​អគ្គិសនី​របស់​អ្នកម៉ៅការ​នៅ​ពេល​នេះ​ពួក​មិន​អាច​ទទួល​ យក​បាន​ទេ​ ។​ តម្លៃ​ពី​មុន​ក្នុង​១​គីឡូវ៉ាត់​១.២០០​រៀល​ ពួក​គាត់​សឹង​មិន​អាច​ទប់ទល់​បាន​ផង​ ហើយ​ឥឡូវ​ដំឡើង​ថ្លៃ​ ១​គីឡូវ៉ាត់​ ១.៥០០​រៀល​ ពួក​គាត់​មិន​អាច​ទទួលយក​បាន​ទេ​ សូម​ឱ្យ​អ្នក​ម៉ៅ​បញ្ចុះ​មក​តម្លៃ​ដើម​បាន​ហើយ​ ។
រហូត​មក​ដល់​ពេល​នេះ​ខាង​តំណាង​សាខា​អគ្គិសនី​មិន​ទាន់​ចេញ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅឡើយ​។​

No comments:

Post a Comment

yes