លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្សស៊ី
ពិតណាស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដ៏មានប្រជាប្រិយភាព
និងវិលចូលមកក្នុងប្រទេសកម្ពុជានៅមុនពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដូចអ្វីដែលលោកបានធ្វើការអះអាង
នាពេលកន្លងមក ។
ករណីរបស់លោក សម រង្ស៊ី នៅគ្រប់មជ្ឈដ្ឋាននរណាៗក៏គេបានដឹងដែរថា គឺជារឿងនយោបាយសុទ្ធសាធ
មិនមែនដូចជាការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលខ្មែរនោះឡើយ ព្រោះលោកធ្វើដើម្បីប្រជារាស្រ្ត
និងប្រទេសជាតិក្នុង ឋានះលោកគឺជាកូនខ្មែរ
និងជាតំណាងរាស្រ្តដែលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ
ប្រសិនបើមានភាពអយុត្តិធម៌ណាមួយកើតឡើងលើប្រជាពលរដ្ឋ និងមានការរំលោភបូរណៈភាពទឹកដី
ពីសំណាក់ប្រទេសជិតខាងលោកត្រូវតែចេញមុខការពារភ្លាមៗ ។
ការចោទប្រកាន់លោក សម រង្ស៊ី ពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មកលើរូបលោក
ថាជាអ្នកទោសក្នុងសុំណុំរឿងដកតំរុយបង្គោលព្រំដែនឈ្លានពាន
នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
និងការខ្លែងបន្លំឯកសារសាធារណៈ ក៏ដូចជាការរើសអើងជាតិសាស្រ្តនោះគឺជាការខុសទាំងស្រុង
។ ព្រោះបើនិយាយ ថាធ្វើឲ្យខូចខាតផលប្រយោជន៏ចៅហ្វាយនាយរបស់លោក ហ៊ុន សែន
នៅទីក្រុងហាឡូយ ឯណោះទៅវិញទើបជាការត្រឹមត្រូវជាង ។ នយោបាយរបស់លោក ហ៊ុន សែន
រាល់ថ្ងៃធ្វើបំរើយួនសុទ្ធសាធ ដូចអ្វីដែលយើងបានឃើញ ជាក់ស្តែងរួមមកហើយ
ជាពិសេសការបោះបង្គោលព្រំដែនគឺធ្វើឲ្យទឹកដីរបស់ប្រទេសកម្ពុជា មួយ ភាគធំ ត្រូវបាត់បង់ហើយធ្លាក់ចូលទៅក្នុងប្រទេសយួន
។ មួយវិញទៀតរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន
គឺជារដ្ឋាភិបាលដែលធ្វើអ្វីៗដើម្បីតែការពារអំណាចរបស់ខ្លួន ហើយនិងក្រុមខ្លួនតែប៉ុណ្ណោះ
ដោយមិនបានគិតពីផលប្រយោជន៏របស់ប្រជារាស្រ្ត និងប្រទេសជាតិជាធំនោះឡើយ ។
យ៉ាងណាម៉ិញគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
គឺរាល់ថ្ងៃខំប្រឹងរកវិធីដើម្បីកំចាត់លោក សម រង្ស៊ី និងគណបក្ស សម រង្ស៊ី
ព្រោះពួកគេខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី
ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗនោះ ។
ហើយមួយវិញទៀតប្រសិនបើគណបក្ស សម រង្ស៊ី ទទួលបានសម្លេងឆ្នោតបាន គ្រប់គ្រងអំណាចនៅឆ្នាំ២០១៣ខាងមុខនេះ
និងធ្វើឲ្យផែនការណ៏របស់ពួកគេត្រូវរលាយបាត់បង់អស់ ដែលពួកគេចង់កំទេចប្រទេសកម្ពុជាឲ្យបាត់សូន្យតាមហហិច្ឆាតាចង់បានរបស់
យួនហាណូយនោះ ដែលមានហូជីមីងជាអគ្គមគ្គុទេសន៏របស់ពួកគេ ។
ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិគណបក្សសម រង្ស៊ី បានទទួលសម្លេងកើនឡើង
ជារៀងរហូត បើទោះបីជាមានការលួចបន្លំ ទិញដូរ និងសម្លុតគំរាមកំហែងប្រជាពលរដ្ឋដែលជា
ម្ចាស់ឆ្នោត និងជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី នោះ ។ ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ
ដែលទទួល រងនូវការឈឺចាប់ពីសំណាក់គណបក្សប្រជាជន ដែលបានធ្វើមកលើពួកគាត់បើទោះបីជាមានការ
គាំរាមកំហែងយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនខ្លាច និងលែងញញើតទៀតហើយ
ដើម្បីរើខ្លួនចេញពីចង្កូមមច្ចុរាជរបស់គណបក្សប្រជាជនលោក ហ៊ុន សែន ។
ហើយសម្លេងឆ្នោតដែលគណបក្ស សម រង្ស៊ី ទទួលបាននាពេលកន្លងមក គឺជាសម្លេងដែលគេចផុតពីការគំរាមកំហែង
និងការទេញដូរ ពីសំណាក់គណបក្សប្រជាជន ជាសម្លេងដែលសុច្ចរឹត និងជាសម្លេងដែលមានការគាំទ្រពីប្រជាពលរដ្ឋដោយពិតៗ
។
ដោយហេតុទាំងអស់នេះហើយបានជាគណបក្សប្រជាជន ដែលមាន គ.ជ.ប ជាឧបករណ៏នយោ បាយរបស់គេនោះ គេបានប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី
មានសិទ្ធិបានចូលរួមបោះ ឆ្នោត និងឃោសនារកសម្លេងឆ្នោតឲ្យគណបក្ស សម រង្ស៊ីទេ
ហើយកាលពីពេលកន្លងទៅថ្មីៗ គ.ជ.ប
បានប្រកាសថា
គេនិងធ្វើនិតិវិធីមួយចំនួនទៀតដើម្បីមិនឲ្យអ្នកដែលមានទោសមានសិទ្ធិឃោសនានយោបាយ ។
ទាំងអស់នេះរិតតែមានការបង្ហាញឲ្យឃើញកាន់តេច្បាស់ថា ពួកគណបក្សប្រជាជន
មិនត្រឹមតែខ្លាចលោក សម រង្ស៊ីនោះទេ សូម្បីតែសម្លេងរបស់លោក សម រង្ស៊ី ក៏ពួកគេខ្លាចឡើងញ៉រកន្ទុយផងដែរ
ព្រោះលោក សម រង្ស៊ី ជាមនុស្សដែលពោពេញទៅដោយប្រជាប្រិយភាព
និងការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទៅ ដោយពួកគេបានមើលឃើញថា សកម្មភាពរបស់លោក សម
រង្ស៊ី ដែលបានធ្វើនាពេលកន្លងមកគឺធ្វើដើម្បីរាស្រ្ត និងប្រទេសជាតិពិតៗ ។
សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្ដីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បាននិយាយប្រាប់គេហទំព័រក្នុងស្រុកមួយថា « ជីវិតនយោបាយរបស់លោក សម រង្ស៊ី
មេគណបក្សប្រឆាំង ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស ដោយសារតែការរត់គេចពីសំណាញ់ច្បាប់
ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ
ពីព្រោះគាត់ជាអ្នកដើរទៅមាត់ជ្រោះដោយខ្លួនឯង ហើយកិច្ចប្រជុំអាស៊ាន នៅពេលនេះ
គ្មានរបៀបវារៈនិយាយពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទេ » ។ លោក ទិត សុធា បានបន្តរទៀតថា
« បញ្ហាលោក សម រង្ស៊ី
គឺជាការអនុវត្តច្បាប់ ហើយកំហុសរបស់លោក សម រង្ស៊ី គឺត្រូវបានតុលាការផ្តន្ទាទោសហើយ សិទ្ធិនយោបាយក៏ត្រូវបញ្ចប់ដែរ » ។
បន្ទាប់ពីបានឮពាក្យរបស់អនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រីបែបនេះ អ្នកវិភាគបានលើកឡើងថា ការនិយាយរបស់លោក
ទិត សុធា គឺគ្មានមូលដ្ឋានណាមួយច្បាស់លាស់នោះទេ នេះប្រហែលជាលោក ទិត សុធា
មិនបានដឹងព័ត៌មានឲ្យបាន គ្រប់ ជ្រុងជ្រោយហើយមើលទៅ ថាតើសហរដ្ឋអាមេរិក សហគមន៏អ៊ឺរ៉ុប
និងអង្គការអន្តរជាតិនានាដែលធ្វើការងារលើផ្នែកការពារសិទ្ធិមនុស្សគេកំពុងតែចាប់អារម្មណ៏មកលើករណីរបស់លោក
សម រង្ស៊ី យ៉ាងណា ហើយកាលពីពេលថ្មីៗកន្លងទៅនេះលោកស្រី ហ៊ី ឡារីគ្លីនតុន
រដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល
ក៏បានចេញសេចក្តីថ្លែងការណ៏របស់លោកស្រីមួយច្បាប់ ផងដែរថា
ប្រទេសកម្ពុជាអាចជាប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យទៅបាន
គឺទាល់តែមានការបោះឆ្នោតមួយដោយឯករាជ្យ
គឺបានន័យថាប្រទេសកម្ពុជានៅពេលបោះឆ្នោតខាងមុខនេះ
ទាល់តែមានវត្តមានរបស់ប្រធានគណបក្សប្រឆាំងគឺលោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាទើប
ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
អាចចាត់ទុកថាប្រទេសកម្ពុជាមានលិទ្ធិប្រជាធិ បតេយ្យពិតប្រាកដ រួមជាមូយនិងការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ
ដែលមិនត្រូវធ្វើអ្វីរំលោភលើសិទិ្ធរបស់ប្រជាពលរដ្ឋ
ដើម្បីផលប្រយោជន៏ខ្លួនឯងជាធំនោះឡើយ ។
គួរជំរាបជូនផងដែរថានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ី
នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបានលើក ឡើងថា លោកស្រី ហ៊ីលឡារី គ្លីនតុន
គួរតែប្រើការទស្សនកិច្ចរបស់លោកស្រី ធ្វើយ៉ាងណាឲ្យមានការចូលស្រុករបស់លោក សម រង្ស៊ី
ដើម្បីចូលរួមបោះឆ្នោតក្នុងឆ្នាំ២០១៣
ដោយបញ្ចប់នូវការកាត់ក្តីផ្នែកនយោបាយនានាប្រឆាំងនឹងលោក សម រង្ស៊ី ។
នេះសបញ្ជាក់ឲ្យឃើញថាអន្តរជាតិ គឺគេមានការយកចិត្តទុកដាក់មកលើករណីរបស់លោក សម
រង្ស៊ី ខ្លាំងណាស់ ដូចនេះមិនយូមិនឆាប់ទេលោក សម រង្ស៊ី
និងមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជានៅមុនពេលបោះឆ្នោតជាក់ជាមិនខាន ។
គួររំលឹកជូនផងដែរថាចំពោះការលើកឡើងរបស់គណបក្សប្រជាជន ក៏ដូចជា គ.ជ.ប ទៅនិងការ បំប៉ោងព័ត៌មានថាលោក សម រង្ស៊ី មិនអាចចូលរួមបោះឆ្នោតបាន
និងមិនមានសិទ្ធិវិលមកប្រទេសកម្ពុជាវិញនោះ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស
សម រង្ស៊ី និងជាអ្នកតំណាងរាស្រ្ត គឺធ្លាប់បានលើកឡើងហើយថា « គណបក្ស សម រង្ស៊ី គឺមិនបានចាប់អារម្ភទៅនិងសំដីរបស់ជនមួយចំនួនដែលលក់ឧត្តមគតិរបស់ខ្លួន
ដើម្បីបំរើឲ្យគណបក្សប្រជាជននោះទេ ។ ព្រោះករណីរបស់លោកប្រធាន សម រង្ស៊ី
គឺជារឿងនយោបាយ គាត់ជាវីរជនស្នេហាជាតិ
ជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយជាអ្នកមានវីរភាពក្នុងការការពារព្រំដែន
និងយុត្តិធម៌ជូនប្រជាលរដ្ឋ ។ ដូចនេះដំណោះស្រាយត្រូវតែមាន
អ្នកស្នេហាជាតិត្រូវតែរស់នៅក្នុងប្រទេស
ត្រូវតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងប្រទេសដើម្បីការពារផលប្រយោជន៏ជាតិ
» ។
No comments:
Post a Comment
yes