ម៉ាស៊ីនឃោសនាក្រុងគីនសាសា រាយការណ៍កាលពីថ្ងៃទី១៣ សីហាថា កីឡាករយូដូម្នាក់និងសមាជិក៣នាក់ទៀតនៃគណៈប្រតិភូអូឡាំពិករបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលទៅចូលរួមប្រកួតកីឡាអូឡាំពិកក្រុងឡុងដ៍បានបាត់ខ្លួនចាប់តាំងពីបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃទី១២ សីហា ។ដោយដកស្រង់ប្រភពរបស់គណៈកម្មាធិការអូឡាំពិករបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិទ្យុ OKAPI ផ្តល់ហិរញ្ញវត្ថុដោយអ.ស.ប គូសបញ្ជាក់ថា ដោយចាញ់ក្នុងការប្រកួតជុំទីមួយផ្នែកទម្ងន់១០០គ.ក្រ ជាមួយកីឡាករយូដូរុស្ស៊ីឈ្មោះអេឡិនឌ័រ មីខៃលីន កីឡាករសេឌ្រីស ម៉ានដេមបូល បាត់ខ្លួនក្រោយពិធីបិទកីឡាអូឡាំពិកបន្តិចដោយគេពុំឆ្លើយតបការហៅតាមទូរស័ព្ទ។
គ្រូបង្ហាត់យូដូជាតិលោកអុីប៊ូឡាម៉ាសេនហ្គោ កីឡាករប្រដាល់ BLAISE BEKWA និងកីឡាករអត្តពលកម្ម GUY NKITA ក៏បាត់ខ្លួនដែរ ។ វិទ្យុនេះបញ្ជាក់ថាអ្នកទាំង៤នាក់នេះបានចាកចេញពីភូមិអូឡាំពិកជាមួយឥវ៉ាន់របស់ពួកគេ ។ បណ្តាអ្នកទទួលខុសត្រូវកីឡាអូឡាំពិកក៏តាមរកកីឡាករប្រដាល់៥នាក់ អ្នកហែលទឹកម្នាក់និងកីឡាករបាល់ទាត់ម្នាក់របស់កាមេរូន ដែលបាត់ខ្លួនដែរ ក្នុងពេលមកចូលរួមប្រកួតកីឡាអូឡាំពិកក្រុងឡុងដ៍ ។ ពួកអ្នកទាំងនេះគេជឿថា គេចខ្លួនមិនចង់វិលមកស្រុកវិញចង់រស់នៅអឺរ៉ុបដើម្បីហេតុផលសេដ្ឋកិច្ច ៕
No comments:
Post a Comment
yes