ខេត្ដពោធិ៍សាត់ ៖ អ្នករត់រថយន្ដឈ្នួល ពីខេត្ដពោធិ៍សាត់មកភ្នំពេញបានរិះគន់ ចំៗទៅលោក សាំង វាសនា នាយកអង្គការអភិរក្សបរិស្ថាននិងធនធានធម្មជាតិកម្ពុជាថាបានជំរិតទារប្រាក់ពីពួកគាត់ ពី១០ទៅ៣០ម៉ឺនរៀល នៅពេលដែលពួកគាត់ដឹកសង្ហាររឹមរបស់ភ្ញៀវ ។
អ្នករត់តាក់ស៊ីម្នាក់ពីពោធិ៍សាត់មក ភ្នំពេញបានឱ្យដឹងថា រូបគាត់បានរកស៊ី ដឹកមនុស្សពីស្រុកវាលវែងនិងស្រុកភ្នំ ក្រវាញមកភ្នំពេញដោយពេលខ្លះគាត់ បានដាក់គ្រឿងសង្ហាររឹមធ្វើអំពីឈើរបស់ ភ្ញៀវមកជាមួយ ដើម្បីបានរួចថ្លៃប្រេង ប៉ុន្ដែនៅពេលលួចបង្កប់គ្រឿងសង្ហាររឹម ម្ដងៗតែងត្រូវបាននាយកអង្គការអភិរក្សបរិស្ថាននិងធនធានធម្មជាតិកម្ពុជាបើក រថយន្ដដេញស្ទាក់គំរាមទារប្រាក់មិន ដែលខាន ។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលដែលលោក សាំង វាសនា ស្ទាក់ទារប្រាក់ម្ដងៗគឺទារពី១០ទៅ៣០ម៉ឺនរៀល ប្រសិនជាមិនព្រមឱ្យតាមការកំណត់ នោះទេ លោកតែងចុចទូរស័ព្ទទៅអ្នក នេះទៅអ្នកនោះ ពិសេសហៅមេព្រៃមក ចាប់យករថយន្ដទៅដាក់នៅខណ្ឌរដ្ឋបាល ព្រៃឈើក៏មាន ។
ប្រភពពីអ្នករកស៊ីរត់រថយន្ដឈ្នួល បានបញ្ជាក់ឱ្យដឹងថា បើសិនជាពួកគាត់ ចង់ដឹងគ្រឿងសង្ហាររឹមរបស់ភ្ញៀវគឺត្រូវ ទូរស័ព្ទទៅលោកនាយក សាំង វាសនា ជាមុន និងត្រូវយកប្រាក់ប្រគល់ឱ្យ២ម៉ឺន រៀលទើបអាចដាក់គ្រឿងសង្ហាររឹមនោះ មកភ្នំពេញបាន ហើយបើសិនពួកគាត់ មិនប្រាប់មុនទេនោះ ច្បាស់ជាស៊យជាមុន ។
ប្រភពខាងលើបញ្ជាក់ឱ្យដឹងថា នៅពេលលោក សាំង វាសនា ចុះដេញចាប់ រថយន្ដពួកគាត់ម្ដងៗ គឺតែងតែមានមនុស្សស្លៀកពាក់ជាកម្លាំងយោធាមក អមជាមួយជានិច្ច ដោយមិនដឹងថា ជាសមត្ថកិច្ចខាងណាឱ្យប្រាកដនោះទេ ។ ជាក់ស្ដែងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ គេឃើញលោក សាំង វាសនា បានដេញចាប់រថយន្ដ នីសាន់ពណ៌ទឹកប្រាក់១គ្រឿងដែលបាន ដឹកគ្រឿងសង្ហាររឹមកែច្នៃរួច បំណងមក ភ្នំពេញប៉ុន្ដែត្រូវបានលោក សាំងវាសនា ស្ទាក់ជាប់ត្រង់ចំណុចគល់ស្ពានចានតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ព្រៃឪម៉ាស់ សង្កាត់រលាប ខេត្ដ-ក្រុង ពោធិ៍សាត់ ប៉ុន្ដែទាំងលោក សាំង វាសនា និងម្ចាស់រថយន្ដដឹកគ្រឿងសង្ហាររឹមនោះ គេឃើញអ្នកកាសែតក៏ប្រញាប់ប្រញាល់ ចូលរថយន្ដរៀងខ្លួនបើកចេញបាត់ទៅ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ នេះនគរវត្ដមិនអាចទាក់ទងសុំការពន្យល់ ពីលោកនាយកអង្គការអភិរក្សបរិស្ថាន និងធនធានធម្មជាតិកម្ពុជាបានទេដោយ ទូរស័ព្ទរបស់លោកចុចមិនចូល ហើយ នៅពេលជួបផ្ទាល់នៅពេលចុះឃាត់រថយន្ដដឹកគ្រឿងសង្ហាររឹម នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១២ លោក សាំង វាសនា បានព្យាយាមគេចខ្លួនមិនព្រមធ្វើអត្ថា ធិប្បាយដោយបើករថយន្ដចេញទៅបាត់ ។
ទាំងប្រជាពលរដ្ឋ និងអ្នករកស៊ីរបរ រថយន្ដឈ្នួលបានដាក់ជាសំណួរថាហេតុ អ្វីបានជាគេមិនបង្ក្រាបឈ្មួញរកស៊ីដឹក ឈើប្រណីតធំៗល្មើសច្បាប់ ហើយបែរ ជាមកបង្ក្រាបប្រជាពលរដ្ឋដែលទិញគ្រឿងសង្ហាររឹមសម្រាប់យកមកប្រើប្រាស់យ៉ាងដូច្នេះ ៕
No comments:
Post a Comment
yes