គ្មានញញើតមាត់ឡើយ អំឡុងការតវ៉ានៅខាងមុខតុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃ ព្រហស្បតិ៏ នេះ អតីតអ្នកភូមិបុរីកីឡាដែលពោពេញដោយការឈឺចាប់ បានដាក់ការជម្រុញឲ្យតុលាការដោះស្រាយបញ្ហាលំនៅដ្ឋាន ដែលប្រឈមជាមួយក្រុមហ៊ុនផានអ៊ីម៉ិចដែលស្និទ្ធនឹងរដ្ឋាភិបាល ។ហើយបានចោទថា តុលាការពុករលួយមិនអើពើចំពោះបញ្ហា អ្នកក្រីក្រ ទន់ខ្សោយ ។
ក្នុងចំណោមអ្នកតវ៉ាប្រមាណជាង៦០នាក់ដែលតំណាងឲ្យអ្នកភូមិបុរីកីឡាជាង១រយគ្រួសារកាលពីព្រឹកមិញអ្នក ស្រី ជុំង៉ាន បាននិយាយខ្លាំងៗថា ” អ្នកក្រគាត់មិនរកយុត្តិធម៌ឲ្យទេ សំរាប់អ្នកមានដាក់ពាក្យបណ្តឹង មើលដូចអ្នកបឹងកក់ជាប់គុកអញ្ចឹងដែរ ប៉ុន្មាននាក់ អ្នកបុរីកីឡាជាប់អញ្ចឹងដែរ បញ្ជូនវឹងៗទៅព្រៃស ភ្លាម ។ ប៉ុន្តែសំរាប់អ្នកមានវិញ គ្មានជាប់គុកទេ ។ ដូចចុងចោទ អ្នកស្រី ស៊ុយ ស៊ីផាន ជាដើម , គ្មានហៅមកទេ អត់ហ៊ានហៅមកទេ ព្រោះគេញាត់មាត់ជិតហើយ ដោយសារលុយ” ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៤ប្រជាពលរដ្ឋសហគមន៏បុរីកីឡា និង ក្រុមហ៊ុនផានអ៊ីម៉ិច ដែលក្នុងនោះ មានរដ្ឋាភិបាលជាសាក្សីផងបានយលព្រមនៅលើកិច្ចសន្យាអភិវឌ្ឍន៏នៅនឹងកន្លែងដោយសាងសង់អគារចំនួន១០ល្វែង ជាថ្នូរនឹងការទទួលបានផ្ទៃដីផ្ទះតូចៗ របស់ប្រជាពលរដ្ឋ។ប៉ុន្តែក្រុមហ៊ុនសាងសង់បានតែ៨ល្វែង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋជិត៣រយគ្រួសារពុំមានបន្ទប់អគារស្នាក់នៅ។ ដោយពុំត្រឹមតែពុំបានដោះស្រាយប៉ុណ្ណោះទេ កាលពីថ្ងៃទី ៣ខែ មករា ឆ្នាំ២០១២ ជម្រកប្រជាពលរដ្ឋដែលនៅសេសសល់ទាំងនោះត្រូវបានកម្ទេចគ្មានសល់ដោយក្រុមហ៊ុននិងកម្លាំងអាជ្ញាធរខណ្ឌ៧មករា ។
ក្រុមប្រជាពលរដ្ឋបាននិយាយថា ក្រុមហ៊ុនផានអ៊ីម៉ិចបានរំលោភកិច្ចសន្យា , ចំពោះការបំពាននេះពួកគាត់បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាបនសា្ថធារណៈនានា រួមទាំងខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រីផង រួមទាំង តុលាការក្រុងភ្នំពេញ ប៉ុន្តែយុត្តិធម៌នៅតែពុំមានសម្រាប់ពួកគាត់ឡើយ ៕
No comments:
Post a Comment
yes