ភ្នំពេញ ៖ ដំណៀលចាស់លោកពោលថា “កូនស្រីដែលក្បត់ប្រពៃណីលួចមានប្រុស មិនឱ្យឪពុកម្ដាយដឹង ឬមិនបានរៀបការពេញច្បាប់ គឺធ្វើតាមបែបទុំមុនស្រគាល រមែងទទួលផលកម្មទឹកភ្នែកជូតក្បាលជង្គង់និងអភ័ព្វកាយ” ។
យ៉ាងណាមិញដូចកម្មការិនីម្នាក់នេះហេតុតែ ស្រឡាញ់បុរសម្នាក់ពេញបេះដូង នាងសុខចិត្ដក្បត់ប្រពៃណីនិងគ្រួសារយកគ្នា ធ្វើជាប្ដីប្រពន្ធលួចលាក់រហូតមានកូនម្នាក់ក្នុងផ្ទៃ រស់នៅផ្ទះជួលទាំងត្រដាបត្រដួស ហើយនៅទីបំផុត ខណៈដែលនាងជិតគ្រប់ខែឆ្លងទន្លេ បែរជាប្រុសស្នេហ៍ រត់ចោលធ្វើឱ្យនាងឈឺពោះឆ្លងទន្លេក្នុងផ្ទះតែម្នាក់ឯង គ្មានអ្នកណាជួយ កាត់ទងផ្ចិតកូន និងជួយថែរក្សា ពេលដែលនាង គ្មានប្រាក់មួយរយរៀលកាន់ក្នុងដៃផងទេនោះ ។
ទោះយ៉ាងណាទង្វើដែលអាចចាត់ទុកថា ជាបាបកម្មក្បត់ប្រពៃណីតាមបែបទុំ មុនស្រគាលនេះ ព្រហ្មលិខិតពិតជាមិន ទាន់ដាក់ទណ្ឌកម្មឱ្យនារីអភ័ព្វអស់សង្ឃឹមឡើយ ដោយសារពេលនាងឆ្លងទន្លេនៅ ក្នុងផ្ទះជួលតែម្នាក់ឯង ហើយគ្មានអ្នក ណាកាត់ទងផ្ចិតនោះ ត្រូវបានអ្នកជិត ខាងដឹងទាន់បានប្រកូកប្រកាសហៅ រថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យមិត្ដ ភាពខ្មែរ-សូវៀតបានទាន់ពេលវេលា ក្រោយឆ្លងទន្លេក្នុងផ្ទះរួច ។
កម្មការិនីអភ័ព្វម្នាក់នេះឈ្មោះ ម៉ៅ ស្រីនួន អាយុ១៩ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរយីហោ មឹង ម៉ាក់ ហើយបច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ១១០ ផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិស្ទឹងកែវ ឃុំកំពង់ចិន ស្រុក-ខេត្ដកំពត ។
នាង ម៉ៅ ស្រីនួន បានសម្រាលកូននៅក្នុងផ្ទះជួលតែម្នាក់ឯង ដោយពុំឱ្យបងប្អូន និងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយរបស់នាងដឹងឡើយ ។
តាមការឱ្យដឹងពីមិត្ដភក្ដិរបស់កម្ម ការិនី ម៉ៅ ស្រីនួន បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មាននគរវត្ដថា នាង ម៉ៅ ស្រីនួន បានចាកចេញពីស្រុកកំណើត មកធ្វើជាកម្មការិនីរោងចក្រអស់រយៈ ពេលជិត២ឆ្នាំមកហើយ ។ ពេលរូប នាងមកធ្វើការនៅទីនោះ ម៉ៅ ស្រីនួន មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ បុរសម្នាក់ឈ្មោះ ឈីវ ហៅសាវ អាយុ ២១ឆ្នាំ គ្មានមុខរបរច្បាស់លាស់ និង មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។ ស្នេហានេះត្រូវបាននាង លាក់លៀមមិនឱ្យឪពុកម្ដាយដឹង ហើយក៏ជ្រុលជ្រួសមានផ្ទៃពោះអស់រយៈពេល ជាង៧ខែកន្លងមកហើយ ។ នាងព្យាយាម លាក់បាំងមិនឱ្យអ្នកណាដឹងនោះទេ ហើយពេលមានមិត្ដភក្ដិមកសួរនាំម្ដងៗ នាងតែងតែឆ្លើយបង្វែងប្រាប់គេថា នាងកើតទាចទឹក ។

នាងម៉ៅ ស្រីនួន បានទ្រាំលំបាកពពោះ អស់រយៈពេលច្រើនខែមកហើយ តែត្រូវ បែកការណ៍រឿងនេះនៅវេលាម៉ោង៩និង ៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ខណៈនាងឈឺពោះឆ្លងទន្លេ(កូនមិនគ្រប់ ខែ)នៅក្នុងផ្ទះជួល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ តែម្នាក់ឯង ។ លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១២ ស្រាប់តែនាងសម្រាល កូនតែម្នាក់ឯងគ្មានអ្នកណាដឹង ទើបមានការភ្ញាក់ផ្អើលតែម្ដង ។
មិត្ដភក្ដិស្ដ្រីអភ័ព្វរូបនេះបានឱ្យដឹងថា ដោយទ្រាំពុំបាននឹងការឈឺចាប់ពេល សម្រាលកូននោះនាង ម៉ៅ ស្រីនួន បាន ស្រែកដង្ហោយហៅមិត្ដភក្ដិជាកម្មការិនី ធ្វើការជាមួយគ្នាឱ្យមកជួយ។ ពេលនោះ មិត្ដភក្ដិរួមការងារមកជួយហុចទឹកក្ដៅ ទឹកត្រជាក់ តែពុំមានអ្នកហ៊ានកាត់ទង ផ្ចិតឱ្យកូនដែលសម្រាលមកថ្មីៗនោះទេ។ ជាមួយគ្នានេះដោយនារីម៉ៅ ស្រីនួន រស់ នៅឯកាខ្វះប្រាក់កាសមិនមានលទ្ធភាព ទិញថ្នាំ និងទៅសម្រាលកូនក្នុងមន្ទីរពេទ្យ បាន ពេលនោះមិត្ដរួមការងាររបស់នាង បានទូរស័ព្ទទៅកាន់វិទ្យុក្នុងស្រុកមួយ ហើយត្រូវពិធីការិនីវិទ្យុក្នុងស្រុកមួយ នេះជួយអន្ដរាគមន៍ឱ្យរថយន្ដសង្គ្រោះ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ទៅដឹក យកនារីរងគ្រោះមកសង្គ្រោះបន្ទាន់ ដោយសន្យាថា អស់សេវាព្យាបាលប៉ុន្មាន ខាងវិទ្យុមួយនេះជាអ្នករ៉ាប់រង ។
គ្រូពេទ្យមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា នាង ម៉ៅ ស្រីនួន មានផ្ទៃពោះ៩ខែ១០ថ្ងៃដូចគេឯង មិនមែនមាន ផ្ទៃពោះ៧ខែកន្លះនោះទេ ។ នាងប្រសូត បានកូនប្រុសដ៏ទ្រលុកទ្រលន់ម្នាក់ មានទម្ងន់៣គីឡូក្រាម និងមានសុខភាពល្អធម្មតា ។ ចំណែកនាងជាម្ដាយក៏មាន សុខភាពល្អដែរ គឺពុំមានបញ្ហាអ្វីទេ ។
គ្រូពេទ្យប្រាប់ថា អ្វីដែលមានការ លំបាកនោះគឺនាង ម៉ៅ ស្រីនួន សម្រាកក្នុងមន្ទីរពេទ្យតែម្នាក់ឯង គ្មានសាច់ញាតិនៅជួយកំដរ ឬ ថែរក្សាឡើយ ប៉ុន្ដែ ក្រោយមកដំណឹងនេះបានឮសុសសាយ កាន់តែខ្លាំង តាមរយៈវិទ្យុក្នុងស្រុក ធ្វើឱ្យ សប្បុរសជនជាច្រើនចូលរួមរំលែកទុក្ខ លំបាក និងជួយជ្រោមជ្រែងទាំងថវិកា និងផ្ដល់កម្លាំងចិត្ដដល់នាង ម៉ៅ ស្រីនួន ធ្វើឱ្យនាងមានកម្លាំងចិត្ដក្នុងការតស៊ូ ចិញ្ចឹមកូនប្រុសដែលឪពុករត់ចោលនេះ ។
ចំពោះបញ្ហាទាំងអស់ខាងលើនេះមាន ការលើកឡើងដែរថា នារីឯទៀតមិនគួរ បណ្ដែតបណ្ដោយបរិច្ចាគព្រហ្មចារី រំលង ប្រពៃណីក្បត់អ្នកមានគុណ ដែលជាហេតុ ធ្វើឱ្យលទ្ធផលចុងក្រោយទទួលបានភាពសោកាបែបនេះទេ ៕
ចំពោះបញ្ហាទាំងអស់ខាងលើនេះមាន ការលើកឡើងដែរថា នារីឯទៀតមិនគួរ បណ្ដែតបណ្ដោយបរិច្ចាគព្រហ្មចារី រំលង ប្រពៃណីក្បត់អ្នកមានគុណ ដែលជាហេតុ ធ្វើឱ្យលទ្ធផលចុងក្រោយទទួលបានភាពសោកាបែបនេះទេ ៕
No comments:
Post a Comment
yes