ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស កំពុងតែមានការគាំទ្រមកលើ
ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ យ៉ាងច្រើនផុសផុលស្របពេលដែលចលនាមួយនេះបានបង្កើតគណបក្សថ្មីមួយ
ទៀតដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសរើស
តំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ
ដើម្បីធ្វើការប្រគួតប្រជែង ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។
ការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដោយមានការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានធ្វើឲ្យគណបក្សកាន់អំណាចសព្វថ្ងៃកាន់តែ មានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់លោក
សម រង្ស៊ី កាន់តែខ្លាំងឡើង ។
ដោយហេតុ ថាលោក សម រង្ស៊ី គឺជាប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដ៏ដូចជាប្រធានគណបក្ស សង្គ្រោះជាតិ ដែលប្រសូតចេញពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិផងដែរ ហើយជាមួយគ្នា នោះលោក កឹម សុខា
ដែលជាប្រធានគណបក្ស សិទ្ធិមនុស្ស សព្វថ្ងៃក៏នឹងក្លាយទៅជាអនុប្រធានរបស់គណបក្ស
សង្គ្រោះជាតិ នៅថ្ងៃខាងមុខផងដែរ ។
គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សថ្មីមួយដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ
អ្នកស្រ លាញ់ជាតិ និងអ្នកស្រលាញ់ប្រជាពលរដ្ឋពិតប្រាកដ ហើយគណបក្សថ្មីមួយនេះ ក៏មានស្នូលរបស់គណបក្សដ៏រឹងមាំផងដែរ
គឺស្នូលរបស់គណបក្ស សម រង្ស៊ី និងស្នូលរបស់គណបក្ស សិទ្ធិមនុស្ស
ព្រោះថានៅពេលខាងមុខគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមុនស្ស ដោយឈរលើ ស្មារតីប្រជុំសម្រេចកាលពីថ្ងៃទី១៦
និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន
នឹងរៀបចំបញ្ជីឈ្មោះរួមគ្នាដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ដោយគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មិនមានអ្នកឈរឈ្មោះនោះឡើយ ។ ហើយការអូស
បន្លាយនេះក៏ដើម្បីនៅថែរក្សាអសនះរបស់គណបក្សទាំងពីរ ដែលមានតាំងពីព្រឹទ្ធសភា រដ្ឋសភា
ថ្នាក់ខេត្ត-ស្រុក និងថ្នាក់ឃុំ-សង្កាត់នោះ ។
សូមជំរាជូនផងដែរថា ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បាននឹងកុំពុងតែធ្វើការរួមគ្នាដោយបានចុះទៅតាមបណ្តាខេត្តនានា
ដើម្បីធ្វើការពន្យល់ និងជំរាបជូនដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សទាំងពី
ក៏ដូចជាសមាជិក-សមាជិការ និងថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅតាមបណ្តាខេត្ត
ឲ្យពួកគាត់បានជ្រាបអំពីការសម្រេចរួម បញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាការបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងការបង្កើត គណបក្ស សង្គ្រោះជាតិ នៅពេលនេះ
ផងដែរ ។
មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ក៏ដូចជាសមាជិក-សមាជិការ និងងថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅខេត្តកំពង់ឆ្នាំងលោក
គីមសួរ ភីរិទ្ធ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម
និងជាប្រធានក្រុមប្រឹក្សា គណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំង បានថ្លែងថា «
ក្រោយពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមបញ្ចូលគ្នាជាសម្លេងតែមួយមក
បានធ្វើឲ្យប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន
មានប្រតិកម្មយ៉ាងខ្លាំងដោយមានការភ័យខ្លាចពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី
និង គណបក្ស សិទ្ធិមនុស្ស ព្រោះថាគណបក្សទាំងពីរនេះកាលពីមុនរស់នៅបែកគ្នាផង នៅតែពិបាក
ទប់ស្កាត់ ឬអាចនិយាយបានថាពិបាកកំចាត់ ទំរាំតែគណបក្សទាំងពីររួមគ្នាជាសម្លេងតែមួយមិន
ដឹងជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពិបាកទប់ស្កាត់យ៉ាងណានោះទេ ដោយគេបានប្រើភា
សារជាចំអកឡកឡាយដើម្បីបំបាត់ការភ័យខ្លាចរបស់ខ្លួនថា គណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស រួមគ្នាគឺប្រៀបបានទៅនឹងព្យុះក្នុងក្អម » ។
លោក គីមសួរ ភីរិទ្ធ មានប្រសាសន៏ទៀតថា « រដ្ឋាភិបាលគេក៏បាននិយាយផងដែរថា
សង្គ្រោះស្អី សម័យនេះហើយគេសម្បូរសប្បាយ ផ្លូវថ្នល់ល្អស្អាត
រួមទាំងមានផ្ទះថ្មខ្ពស់ៗ ហា ហុក សិបជាន់ មកសង្គ្រោះស្អីទៀត បើដូចជាកាលពីសម័យ
ប៉ុលពត អាហ្នឹងបានជាគេសង្គ្រោះ » ។ ជាការឆ្លើយតប ក៏ដូចជាជំរាបជូនទៅប្រជាពលរដ្ឋ
និងសមាជិក-សមាជិការ របស់គណបក្សទាំងពីរឲ្យបានជ្រាបលោកគីមសួរ ភីរិទ្ធ
មានប្រសាសន៏ថា « មិនចាំបាច់ដូចជាសម័យ ប៉ុលពត គេចាប់ ចង សម្លាប់វាយធ្វើបាប បានសង្គ្រោះទេ
ដោយលោកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ៦០% ជំពាក់
លុយធនាគារក៏ត្រូវការឲ្យមានគេសង្គ្រោះផងដែរ
សង្គ្រោះធនធានធម្មជាតិដែលត្រូវបានគេបំផ្លាញមានដូចជាព្រៃឈើ រ៉ែ សមុទ្រ ទន្លេ
មច្ឆាជាតិ
ជាពិសេសគឺបូរណៈភាពកដីរបស់យើងដែលត្រូវបានគេរំលោភយកពីសំណាក់ប្រទេសជិតខាងទាំងខាងលិច
និងខាងកើតជាពិសេសគឹខាងកើត តាមរយៈការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលក្រុងភ្នំពេញ
ជាមួយនិងរដ្ឋាភិបាលក្រុងហា ណូយ ដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរអស់ជាច្រើនចូលទៅខាងយួន
ក៏ដូចជាការពុះជ្រាកទឹកដីខ្មែរ ឲ្យទៅយួនតាមរយៈក្រុមហ៊ុនឯកជន និងសមាគមន៏របស់យួន
ទៅឲ្យពួកយួនទាំងអស់នោះផងដែរ ទាំងអស់នេះហើយដែលយើងទាំងអស់គ្នាត្រូវតែសង្គ្រោះនោះ មិនចាំបាច់កាលពីសម័យ
ប៉ុលពត នោះឡើយ ហើយនៅមានជាច្រើនទៀតដែលយើងត្រូវការសង្គ្រោះ ដើម្បីឲ្យប្រជាពលរដ្ឋ
និងប្រទេសកម្ពុជារបស់យើងផ្លាស់ប្តូរមុខមាត់ថ្មី » ។
តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក គីមសួរ ភីរិទ្ធ បានមានប្រសាសន៏បន្ថែមទៀតថា
« ការរួមគ្នារបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺរួមកម្លាំង
និងរួមចលនានយោបាយ ។ ដូច្នេះកម្លាំងអ្នកប្រជាធិបតេយ្យគឺកើនកម្លាំងខ្លាំងណាស់ ហើយនៅឆ្នាំ២០១៣ខាងមុខនេះ
កម្លាំងអ្នកស្នេហាជាតិ កម្លាំងអ្នកប្រជាធិបតេយ្យ ក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាក្នុងរចនាសម័្ពន្ធគណបក្ស សង្គ្រោះជាតិ គឺខ្លាំងជាងចលនាកាលពីឆ្នាំ១៩៩៣ទៅទៀត
» ។ ប្រធានក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំងបានបន្តថា «
រឿងសង្គ្រោះជាតិមិនមែនជារឿងតែអ្នកនយោបាយទេ
គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយជាមួយគ្នានោះប្រជាពលរដ្ឋទាំងអស់ត្រូវតែមានកត្តាកិច្ចចូលរួម
ដែលជាដំបូងគឺប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានទាំងអស់គ្នា
ដែលការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា
រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ខាង មុខនេះ
ដើម្បីយើងមានសិទ្ធិទាំងអស់គ្នាក្នុងការចូលរួមបោះឆ្នោតជ្រើរើសថ្នាក់ដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត
និងសម្រេចជោគវាសនាអនាគត់ប្រទេសជាតិរបស់យើងដោយខ្លួនយើងជា ពលរដ្ឋខ្មែរ មិនមែនឲ្យបរទេសមកជ្រើរើសមេដឹកនាំប្រទេស
និងសម្រេចជោគវាសនាអាគត់របស់ប្រទេសជាតិជំនួសយើងដែលជាប្រជាពលរដ្ឋខ្មែរនោះឡើយ ។
ជាមួយគ្នានោះការបោះឆ្នោតក៏ត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ផងដែរ ហើយស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែឯករាជ្យ
មិនត្រូវស្ថិតក្រោមបក្ស ឬអំណាចបុគ្គលណាម្នាក់នោះ ឡើយ
ព្រោះយើងត្រូវការជ្រើសរើសមេដឹកនាំមួយ ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋពិត ប្រាកដ »
។
ជាចុងក្រោយលោក គីមសួរ ភីរិទ្ធ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម
និងជា ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំ
បានមានប្រសាសន៏ផ្តាំផ្ញើរទៅប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ក៏ដូចជាសមាជិក-សមាជិការ របស់គណបក្សទាំងពីរថា«
គណបក្សថ្មីរបស់យើងដែលប្រសូតចេញពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស គឺមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ សូមបងប្អូន កុំភ្លេចឲ្យសោះ
ដែលយើងមានរូបសញ្ញាជាសំគាល់ គឺ ព្រះអាទិត្យរះ មានកាំរស្មី២៤
ដែលតំណាងឲ្យ២៤ខេត្ត-ក្រុង នៅទូទាំងប្រទេសកម្ពុជា លើផ្ទៃជ្រុងស្មើ ពណ៏ផ្ទៃមេឃ
ដែលបាវចនា របស់គណបក្ស សង្គ្រោះជាតិ គឺ សង្គ្រោះ បម្រើ ការពារ » ៕
No comments:
Post a Comment
yes