សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

ជាង៣០ឆ្នាំ នៃអំណាចលោក ហ៊ុន សែន !!!


វាពុំ មានអ្វី ចំលែក ឬ អស្ចារ្យ នោះទេ ចំពោះ អំណាច លោក ហ៊ុន សែន ជាង ៣០ឆ្នាំ រហូត មក​នេះ ព្រោះ ការកាន់ អំណាច យូរ វាជា ចរិក របស់ ពួក មេដឹកនាំ ផ្ដាច់​ការ លើពិភព លោក ។
ប៉ុន្តែ រឿង ដែរ ប្លែក នៃ អំណាច ជាង ៣០ឆ្នាំ របស់ លោក ហ៊ុន សែន ត្រង់ ថា វិស័យ សំខាន់ៗ របស់ ជាតិ ត្រូវបាន បំផ្លាញ់ យ៉ាង ហិនហោច បំផុត ៖
១-វិស័យ នយោ បាយ ៖ វិស័យ មួយ នេះ វាមាន សារៈ សំខាន់ នៅក្នុង ដំណើរការ នៃការ ដឹកនាំ ប្រទេស ជាតិ ព្រោះ ពាក្យ ថា នយោ បាយ បើ យើង យក តាម ន័យ របស់ សម្ដេច សង្ឃ រាជ ជូន ណាត (នយ + ឧបាយ ) មាន ន័យ ថា ឧបាយ ក្នុង ការ ណែនាំ , កលល្បិច ឬ ជា មេ គំនិត ដែល គេ ផ្ដើម ឡើង ដើម្បី ដឹក នាំ សហគមន៏  ឬ ប្រទេស ឈាន ទៅ រក ការ រីក ចំរើន ពិត ប្រាកដ មួយ ។ ប៉ុន្តែ សំរាប់ ការ ដឹក នាំ ជាង ៣០ឆ្នាំ របស់ លោក ហ៊ុន សែន គឺ កម្ពុជា យើង នៅ មិន ទាន់ មាន ឯក រាជ្យ ភាព នៃ វិស័យ មួយ នេះ ម្ដង ណា ឡើយ មាន ន័យ ថា ពុំ មាន ស្ថេរ ភាព នយោ បាយ គឺ មាន ពេល ខ្លះ ផ្ដាច់ ការ ពេល ខ្លះ បុគ្គល និយម ពេល ខ្លះ​ អណា ធិបតេយ្យ និង ពេល ខ្លះ ប្រជា ធិបតេយ្យ ឃ្លេង ឃ្លោង ។
២-សេដ្ឋ​ កិច្ច ៖ ជា វិស័យ មួយ ដែល មាន តំ លៃ ស្មើ និង អាយុ ជីវិត របស់ សង្គម ជាតិ ទាំង មូល  អាយុ ជីវិត រស់នៅ របស់ មនុស្ស ទាំង អស់ នៅ ក្នុង សង្គម ជាតិ នីមួយ ៗ តែ ជាង ៣០ឆ្នាំ នៃការ ដឹកនាំ របស់ លោក ហ៊ុន សែន គឺ យើង ពុំឃើញ មាន ទម្រង់ ណា មួយ អោយ ពិត ប្រាកដ នោះ ទេ ។ មាន ន័យ ថា មិន ច្បាស់ ថា ទីផ្សារ សេ រី ហើយ​ ក៏ មិនប្រាកដ សេដ្ឋ កិច្ច គោល ការណ៏ ឫ ក៏ ពុំមាន ស្វ័យ ភាព នៃ សេដ្ឋ កិច្ច ទីផ្សារ បើអញ្ចឹង វិស័យ មួយ នេះ ក៏ មិន ខុស ពី វិស័យ នយោ បាយ ដែរ ។
៣-វប្បធម័ ៖ វិស័យ មួយ នេះ ជា ព្រលឹង របស់ ជាតិ នៃ ជាតិ សាស នីមួយៗ រៀងៗ ខ្លួន ដូច ពាក្យ ស្លោក មួយ អះ អាង ថា “ វប្បធម័ រលំ ជាតិ រលាយ “ ។ មាន ន័យ ថា ៖ វប្បធម័ ប្រៀប ដូច ជា ព្រលឹង រីឯ ជាតិ ទាំង មូល ប្រៀប ដូច ជា រូប រាង្គ កាយ បើ ដូច្នេះ វប្បធម៌​ ពិត ជា អង្គ មួយ យ៉ាង សំខាន់ ដោយ គ្មាន ពុំ បាន សំ​រាប់ ប្រទេស ជាតិ នីមួយៗ ព្រោះ វា មិន ខុស អំពី មនុស្ស យើង ទេ គឺ ការ រស់ របស់ មនុស្ស យើង អា ស្រ័យ ទៅ ដោយ ព្រលឹង ទ តើ ។ ឥឡូវ ចូល យើង ក្រឡេក មើល ជាង ៣០ឆ្នាំ នៃ ការ គ្រប់ គ្រង ប្រទេស របស់ លោក ហ៊ុន សែន តើ វិស័យ មួយ នេះ កំពុង ស្ថិត ក្នុង ស្ថាន ភាព យ៉ាង ណា ដែរ ? បើ និយាយ អំពី អតីត កាល នៃ វប្បធម៌ ខ្មែរ យើង គឺ មាន ភាព ល្បី ល្បាញ ខ្ចរ ខ្ចាយ ពាស ពេញ សកល លោក ទាំង មូល  ជាង ជាតិ សាស ដទៃ ទៀត ពិសេស ពូជន ខ្មែរ យើង ចេះ ជួយ​ គ្នា ចេះ ស្រ លាញ់ គ្នា និង ចេះ ការ ពារ ភាព ថ្លៃ ថ្លូរ របស់ ពលរដ្ឋ ខ្លួន ឯង ដោយ មិន ប្រកាន់ ស្រ្តី ឫ បុរស ឡើយ ។ ចុះ ឥឡូវ នេះ​ ពេល យើង បើក ភ្នែក ឡើង គឺ យើង មើល ឃើញ តែ ភាព អាម៉ាស់ គ្រប់ ទិស ទី ទាំង អស់ ពិសេស ការ បាត់បង់ អស់ នូវ ភាព ថ្លៃ ថ្លូរ របស់ ស្រ្តី ខ្មែរ និង យុវជន កម្ពុជា យើង ហើយ ជាង នេះ​ ទៅ ទៀត ខ្មែរ អស់ វប្បធម៌ “ខ្មែរ ជួយ ខ្មែរ” និង  “ខ្មែរ ការពារ ជាតិ ខ្មែរ ទាំងមូល” រហូត ក្នុង ផ្ទៃ ប្រទេស ទាំង មូល ពោរ ពេញ ទៅ​​ ដោយ បង តូច បង ធំ និង គ្រឿង ញៀន គ្រប់ ប្រភេទ ។
៤-សង្គម កិច្ច ៖ វា ជា កិច្ច ការ របស់ សង្គម ជា កិច្ច ការ ដែល ធ្វើ ឡើង ដើម្បី ជួយ យឹត យោង សង្គម មនុស្ស អោយ បាន សុខ ចំរើន ដូច ជា កិច្ចការ ស្រ្តី និង កុមារ, មនុស្ស ចាស់ និង ជន ពិការ ភាព ដោយ សារ ប្រការ ផ្សេងៗ ដើម្បី អោយ ជន មនុស្ស ទាំង នោះ រស់ នៅ បាន សុខ ប្រកប ដោយ ភាព ថ្លៃថ្លូរ ដូច គេ ឯង ។ តែ ជាង ៣០ឆ្នាំ នៃ អំ ណាច លោក ហ៊ុន សែន យើង បាន មើល ឃើញ ទាំង អស់ គ្នា ថា ទាំង ស្រ្តី មេមាយ ទាំង ចាស់ ជរា ទាំង កុមារ​ កំព្រា និង ទាំង ជន ពិការ  គឺពួក គាត់ ទាំង នេះ រស់ ក្នុង ស្ថាន ភាព ក្រ លំ​បាក វេទនា ទាំង អស់ ដោយ គ្មាន ការ យក ចិត្ត ទុក ដាក់ បន្តិច ណា ឡើយ ហើយ រហូត មក ដល់​ បច្ចុប្បន្ន នេះ ពួក គាត់ កំពុង រស់ នៅក្នុង ស្ថាន​ ភាព “ជា យថា កម្ម” ។

៥-សន្តិសុខ ៖ សង្គម មួយ មនុស្ស អាចរស់ បាន សេក្តី សុខ ប្រកប ដោយ សេរី​ ភាព ពេញ បរិបូរណ៏ ក៏វា អាស្រ័យ ដោយ សន្តិសុខ ជាកត្តា សំខាន់ ទាំង សន្តិសុខ ផ្លូវកាយ ទាំង សន្តិសុខ ផ្លូវចិត្ត និង ទាំង សន្តិ សុខ ទ្រព្យ សម្បត្តិ។ ប៉ុន្តែ សំរាប់ ជាង ៣០ឆ្នាំ នៃ អំណាច លោក ហ៊ុន សែន រហូត មក ដល់ បច្ចុប្បន្ន នេះ គឺ សន្តិសុខ ដែល បាន រៀបរាប់ ទាំងអស់ ខាងលើ ពុំមាន កើត មានម្តង ណាឡើយ សំរាប់ សង្គម កម្ពុជា យើង តែ ផ្ទុយ ទៅវិញ យើង មើល ឃើញតែ ការបាញ់បោះ ការលួច ប្លន់ ការ ចាប់ ជម្រឹត និងការ កាប់ សម្លាប់ គ្រប់ រូបភាព ទាំងអស់។
  អ្វីដែល យើង បានលើក ឡើង ខាងលើ វាគ្រាន់តែ ជាការ លើក ឡើង ត្រួសៗ តែប៉ុណ្ណោះ តែតាម ការ ពិត គឺមាន បញ្ហា ជាច្រើន លើស លុប ជាង ការលើក ឡើងខាងលើ រាប់រយ រាប់ពាន់ ដង នៃ សកម្ម ភាព អវិជ្ជ មាន ក្រោម ការ ដឹកនាំ របស់ លោក ហ៊ុន សែន រហូត មកដល់ បច្ចុប្បន្ន ។ ដូច្នេះ សូម យើង នាំគ្នា ជួយ គិត ជួយ មើល និង ជួយ សង្គ្រោះ ជាតិ យើង រួចផុត ពីបញ្ហា ទាំងអស់នេះ៕

No comments:

Post a Comment

yes