លោក សុន ឆ័យ
ភ្នំពេញ: សម្រង់ខ្សែអាត់ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៧ គឺនៅក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំងប្រដាប់អាវុធគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានរដ្ឋាភិបាលផ្សព្វផ្សាយ នៅក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងអត្ថបទ ២៨ ទំព័រ ដែលមានចំណងជើងថា "សម្រង់ខ្សែអាត់ សម្តេច ជួបជាមួយឯកឧត្តម សុន ឆ័យ ថ្ងៃទី១៧-១០-១៩៩៧ ( ម៉ោង ៧,៣០នាទីយប់ )" ត្រូវបានគេមើលឃើញក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
សម្រង់ខ្សែអាត់នោះ បានបង្ហាញនូវកិច្ចសន្ទនារតាមទូរស័ព្ទ ដែលលោកសុន ឆ័យ បានរាយការណ៍ជូនសម្តេចហ៊ុន សែន អំពីហេតុការណ៍នៅក្រៅប្រទេស និងទំនាក់ទំនងរវាងក្រុមមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី ជាមួយនឹងសហគមន៍អន្តរជាតិនៅក្រៅប្រទេស ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧។
ខ្សែអាត់ និងសម្រង់ខ្សែអាត់នោះ ក៏ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកបង្ហាញក្នុងរដ្ឋសភានៅចំពោះមុខលោកសុន ឆ័យ ខណៈដែលសម្តេច បានចូលពន្យល់បំភ្លឺរដ្ឋសភា អំពីដំណើរការបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាម កាលពីព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ថា លោកតំណាងរាស្ត្រ សុន ឆ័យ ជាចារកម្មតូចមួយរបស់សម្តេច ដោយបានទទួលយកប្រាក់ពីសម្តេចចំនួន ១ ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើការងារលើការផ្តល់ព័ត៌មានសម្រាប់ការប្រយុទ្ធគ្នាក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់ទុកលោកសុន ឆ័យ ជាប្អូនធម៌របស់សម្តេច និងបានផ្តល់ព័ត៌មានដែលនាំឲ្យគណបក្សប្រជាជនកម្ពុជារបស់សម្តេច អាចទប់ទល់នឹងផែនការដែលរៀបចំដោយលោកញ៉ឹក ប៊ុនឆៃ លោក ខាន់សាវឿន លោក ហូ សុខ ដែលស្មោះនឹងអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិច កាលណោះមានផែនការឡើងកាន់អំណាចតែឯង ដោយមានការជួយពីអតីតកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហម។
ក៏ប៉ុន្តែ បន្ទាប់ពីស្តាប់បទអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ លោកតំណាងរាស្ត្រ សុន ឆ័យ បានប្រាប់អ្នកកាសែត ដោយចាត់ទុកថា ការចោទប្រកាន់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការចោទប្រកាន់ផ្តេសផ្តាស ហើយថាជាការបរិហារកេរ្តិ៍លើរូបលោក ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកថា លោកជាចារកម្មនោះ៕

No comments:
Post a Comment
yes