ទ្រង់ នរោត្តម រណឬទ្ធិ អ្នកនយោបាយអំពិលអំពែក
ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ បានប្រកាសជាថ្មីម្តងទៀតថា ព្រះអង្គលាឈប់ពីឆាកនយោបាយ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ តទៅ។ ព្រះអង្គ នឹងវិលទៅបំពេញកិច្ចការមនុស្សធម៌ ជាមួយព្រះមហាក្សត្រ ដែលជាព្រះអនុជរបស់ព្រះអង្គ នៅក្នុងព្រះបរមរាជវាំង។
ក្នុងលិខិតចំហរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ធ្វើនៅប្រទេសបារាំង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា "ដោយយល់ឃើញរបបរាជានិយម នៅព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន កាន់តែមានភាពរឹងមាំ ក្រោមការការពារដោយរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាសចាប់ពីពេលនេះតទៅថា ខ្ញុំឈប់ធ្វើនយោបាយ និងមិនទទួលខុសត្រូវរាល់កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់គណបក្ស នរោត្តម រណឫទ្ធិ តទៅទៀតហើយ"។
នៅក្នុងលិខិតដដែលនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់យ៉ាងច្បាស់លាស់សាជាថ្មីម្តងទៀតថា "ខ្ញុំនឹងចាប់ផ្តើមបំពេញកិច្ចការមនុស្សធម៌ សង្គមកិច្ច ក្នុងការរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការគ្រប់គ្រងរាជសម្បត្តិនៃព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីសក្ការៈ"។

លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ បានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ ជុំវិញបញ្ហាសម្តេចក្រុមព្រះ លាឈប់ពីឆាកនយោបាយ ជាថ្មីពេលនេះ។
សូមបញ្ជាក់ថា ការប្រកាសលាឈប់ពីឆាកនយោបាយបែបនេះ គឺសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ធ្លាប់បានធ្វើម្តងរួចមកហើយ កាលពីចុងឆ្នាំ២០០៨ ក្រោយការបោះឆ្នោតជាតិ ដើម្បីឲ្យព្រះអង្គ បានវិលត្រឡប់ ចូលមាតុប្រទេសវិញ ដោយមិនប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងរឿងក្តីក្តាំងជម្លោះផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច។
កាលណោះ គឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៨ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។ សម្តេចក្រុមព្រះ ក៏បានបន្តតំណែងនោះ រហូតដល់សព្វថ្ងៃ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ បន្ទាប់ពីសមាជប្តូរឈ្មោះពីគណបក្សជាតិនិយម មកជាគណបក្ស នរោត្តម រណឫទ្ធិ ក៏មានការជ្រើសតាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ក្រោយពីជម្លោះផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច។
ក្នុងពេលវិលចូលឆាកនយោបាយឡើងវិញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសពីជំហរនយោបាយថ្មីរបស់ព្រះអង្គ គឺព្រះអង្គ មិនធ្វើនយោបាយប្រឆាំងនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
ផ្ទុយមកវិញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញពីជំហរស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគណបក្សប្រជាជនកម្ពុជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងការរួបរួមជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដើម្បីបង្កើតជាគណបក្សរាជានិយមថ្មីមួយ ឈ្មោះថា "គណបក្សហ្វ៊ុនស៊ិនប៉ិច ៨១"។
ក៏ប៉ុន្តែយុទ្ធសាស្ត្រនយោបាយថ្មីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកដល់ពេលនេះ មិនបានទទួលជោគជ័យឡើយ។
ជាងនេះទៅទៀត នាពេលថ្មីៗនេះ គណបក្សនរោត្តមរណឫទ្ធិក៏មានជម្លោះផ្ទៃក្នុង ហើយក្រុមមន្ត្រីគណបក្សនរោត្តមរណឫទ្ធិ ដែលដឹកនាំដោយលោកសៅរ៉ានី អគ្គលេខាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានស្នើយាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យយាងចេញពីនយោបាយ គឺចេញពីគណបក្សនរោត្តមរណឫទ្ធិ មួយអន្លើ ដោយទុកឲ្យក្រុមន្ត្រីទាំងនោះ មានលទ្ធភាពធ្វើការបង្រួបបង្រួបគណបក្ស នរោត្តម រណឫទ្ធិ ចូលជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ សម្រាប់ការចូលរួមបោះឆ្នោត នាឆ្នាំ២០១៣៕
No comments:
Post a Comment
yes