សមាជគណបក្សនរោត្តមរណឫទ្ធិ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២
ដើម្បីប្តូរឈ្មោះ និងរើសប្រធានថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានលាលែង
ភ្នំពេញ: គណបក្សនរោត្តម រណឫទ្ធិ បានជួបជុំថ្នាក់ដឹកនាំនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដើម្បីធ្វើសមាជប្តូរឈ្មោះគណបក្ស ជាគណបក្សជាតិនិយម។ ការផ្លាស់ប្តូរឈ្មោះជាថ្មីម្តងទៀតដូច្នេះ បានធ្វើឡើងក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ បានប្រកាសលាឈប់ពីឆាកនយោបាយ។
សមាជនៅទីស្នាក់ការកណ្តាលគណបក្សនរោត្តមរណឫទ្ធិ នៅទួលគោក នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដឹកនាំដោយលោក សៅ រ៉ានី ប្រធានស្តីទីគណបក្សនរោត្តម រណឫទ្ធិ ដោយមានការចូលរួមពីគណៈកម្មការនាយកគណបក្សប្រមាណ ៤៥០ នាក់។ ក្រៅពីនោះ ក៏មានវត្តមានរបស់លោក កែវ ពុធរស្មី អគ្គមគ្គុទេ្ទសក៍គណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ទេព នន្នរី អគ្គលេខាធិការរងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមក្នុងសមាជគណបក្សនរោត្តមរណឫទ្ធិផងដែរ។

ការធ្វើសមាជរបស់គណបក្សនរោត្តមរណឫទ្ធិ នៅថ្ងៃនេះ ក៏ដើម្បីត្រៀមខ្លួន ដើម្បីទៅរួបរួមជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្រោងនឹងធ្វើសមាជនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ដើម្បីផ្លាស់ប្តូរលក្ខន្តិកៈមួយចំនួន ឈានទៅរកការរួបរួមរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ( គណបក្សនរោត្តមរណឫទ្ធិ ) ក្នុងក្របខ័ណ្ឌហ្វ៊ុនស៊ិនប៉ិច សម្រាប់ចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣។
សមាជគណបក្សនរោត្តមរណឫទ្ធិ នៅព្រឹកថ្ងៃសុក្រនេះ ក៏នឹងមានការបោះឆ្នោតជ្រើសតាំងប្រធានថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានលាឈប់ផងដែរ។
ក្នុងអង្គសមាជនាព្រឹកថ្ងៃសុក្រនេះ លោកសៅរ៉ានី ប្រធានស្តីទីគណបក្សនរោត្តម រណឫទ្ធិ បានប្រកាសពីការរួបរួមរវាងថ្នាក់ដឹកនាំគណបក្សនរោត្តមរណឫទ្ធិ នៅក្រោមស្លាកគណបក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់ចូលរួមការបោះឆ្នោត នៅឆ្នាំ២០១៣។ ក៏ប៉ុន្តែគណបក្សជាតិនិយម ដែលទើបប្តូរឈ្មោះ ពីគណបក្សនរោត្តម រណឫទ្ធិ មិនរំលាយទេ ដើម្បីរក្សាកៅអីនៅរដ្ឋសភា និងក្រុមប្រឹក្សាឃុំសង្កាត់។ តែថ្នាក់ដឹកនាំគណបក្សជាតិនិយម នឹងទៅធ្វើសកម្មភាព និងឈរឈ្មោះក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes