សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 29, 2012

អំណាច​លុយ​ផ្កាយ​២​ជួញ​គ្រឿងញៀន៖​មេធាវី​ច្រើន​នាក់​ផ្គុំ​គ្នា​រក​វិធី​ជួយ​ឱ្យ​លោក​ផ្កាយ​២​និង​បក្ខពួក​ជួញដូរ​គ្រឿងញៀន​បាន​នៅ​ក្រៅ​ឃុំ​


​ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​​ ខែសីហា ​ឆ្នាំ​២០១២​ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃ​ បាន​បញ្ជូន​ខ្លួន​ឧត្ដមសេនីយ៍ទោ​ ចាន់​ ឫ​ទ្ធី​ឌី​ និង​បក្ខពួក​៣​នាក់​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ដ​នីតិវិធី​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ព្រះរាជអាជ្ញា​រង​ លោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ដើម្បី​សម្រេច​ចោទប្រកាន់​ទៅ​ លើ​ជនសង្ស័យ​ទាំងនោះ​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​សាលា​ដំបូង​បានឱ្យ​ដឹង​ថា​ ក្នុង​ករណី​ខាងលើ​នេះ​ មាន​មេធាវី​ជា​ច្រើន​រូប​បាន​មក​ជួយ​ រត់ការ​ដើម្បី​ឱ្យ​ជន​ពាក់ព័ន្ធ​ខាងលើ​បាន​ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ។
​តាម​ប្រភព​ដដែល​បាន​បន្ដ​ថា​ ចំពោះ​ករណី​ខាងលើ​នេះ​ មើលទៅ​ប្រហែលជា​មិន​អាច​ឱ្យ​មេធាវី​រត់ការ​បាន​សម្រេច​នោះ​ទេ​ ព្រោះ​ការ​ជួញដូរ​ថ្នាំ​ញៀន​នេះ​ មាន​ទ្រង់ទ្រាយ​ធំ​ ប៉ុន្ដែ​បើសិនជា​សម្រប​សម្រួល​ចម្លើយ​របស់​ជនសង្ស័យ​នោះ​ប្រហែលជា​អាច​ទៅ​រួច​ ។​
​ជនសង្ស័យ​ដែល​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​មានឈ្មោះ​ ១-​ចាន់​ ឫ​ទ្ធី​ឌី​ ឧត្ដមសេនីយ៍ទោ​(​ផ្កាយ​២)​ មាន​តួនាទី​  ជា​នាយ​រង​សេនាធិការ​កងទ័ពជើងគោក​ នៃ​កង​យោធពលខេមរភូមិន្ទ​,​ ២-​ឌៀប​ ស៊ុ​យ​ ឡាយ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ និង​ ប្រពន្ធ​ឈ្មោះ​ ញ៉ែ​ម​ សុខា​ និង​ម្នាក់​ទៀត​ ដែល​ជា​អ្នកបើកបរ​រថយន្ដ​ឱ្យ​លោក​ផ្កាយ​២​ ឈ្មោះ​ លៀម​ ឈុ​ន​រី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់​នៅផ្ទះ​អត់លេខ​ជិត​ ផ្សា​របឹង​ព្រលិត​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ មាន​ជ័យ​ ។​

​ដើមហេតុ​ដែល​នាំ​ឱ្យ​មានការ​ឃាត់​ខ្លួន​នេះ​ គឺ​នៅ​ថ្ងៃ​ទី​២៤​ ​ខែសីហា ​ឆ្នាំ​២០១២​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ដឹក​នាំ​ដោយ​លោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ បាន​ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​មួយ​កន្លែង​ឋិត​នៅផ្ទះ​លេខ​៤៤​ ផ្លូវលំ​ ភូមិ​អូរ​អណ្ដូង​១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌមានជ័យ​ ដែល​ជា​ភូមិ​គ្រឹះ​លោក​ ចាន់​ ឫ​ទ្ធី​ឌី​ ហើយ​ការ​ឆែកឆេរ​នោះ​សមត្ថ​ កិច្ច​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ ប្រមាណ​ជិត​៤០.០០០​គ្រាប់​ ស្មើនឹង​២០​សុង​ ។​
​ឈ្មោះ​ ចាន់​ ឫ​ទ្ធី​ឌី​ ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​ ទ្រង់ទ្រាយ​ធំ​នេះ​មាន​តួនាទី​ជា​នាយ​រង​ សេនាធិការ​កងទ័ពជើងគោក​នៃ​កង​ យោធពលខេមរភូមិន្ទ​ និង​ជា​ថៅកែ​ភោជនីយដ្ឋាន​និង​ខារ៉ាអូខេ​រស្មី​បឹង​កេងកង​ បាន​ស្ដុក​ទុក​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​គ្រឹះ​របស់​ខ្លួន​ ដែល​គេ​រក​ឃើញ​ថា​ ថ្នាំ​ញៀន​ទាំងនេះ​ នាំ​ចូល​ពី​ប្រទេស​ឡាវ​សម្រាប់​ចែកចាយ​នៅ​ក្នុង​ប្រទេស​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ។​
​គួរ​បញ្ជាក់​ថា​ ក្រោយ​ឃាត់ខ្លួន​និង​ សាកសួរ​រួច​មក​ អតីត​ឧត្ដមសេនីយ៍ទោ​ ចាន់​ ឫ​ទ្ធី​ឌី​ បាន​សារភាព​ថា​ ខ្លួន​នៅ​មាន​បក្ខពួក​ផ្សេង​ទៀត​ ហេតុនេះ​ហើយ​ទើប​ នៅ​ថ្ងៃ​ទី​២៦​ខែសីហា​ឆ្នាំ​២០១២​ លោក​ សាន​ សុធី​ នាយការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដឹកនាំ​កម្លាំង​ ចម្រុះ​នាំ​ខ្លួន​លោក​ផ្កាយ​២​ ចាន់​ ឫ​ទ្ធី​ឌី​ ទៅ​ ចង្អុលបង្ហាញ​ដល់​លំនៅ​ឋាន​បក្ខពួក​ដែល​ ឋិត​នៅ​ភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​ការ​ចុះ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ ម៉ោង​៤​និង​១០​នាទី​ ដោយ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ ឌៀប​ ស៊ុ​យ​ឡាយ​ និង​ឈ្មោះ​ ញ៉ែ​ម​ សុខា​ មុខរបរ​សំអាងការ​រតនា​ពេជ្រ​ ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ទម្ងន់​៣.៧១៩,៥​ក្រាម​ និង​ប្រភេទ​ ម៉ា​ទឹកកក​៩៨៩,៩​ក្រាម​ ព្រមទាំង​ដកហូត​ រថយន្ដ​បា​ឡែ​ន​១​គ្រឿង​ ពណ៌​ទឹកប្រាក់​ និង​ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង​ផង​ដែរ​។​
​ឈ្មោះ​ ឌៀប​ ស៊ុ​យ​ឡាយ​ បាន​សារភាព​ឱ្យ​ដឹង​ថា​ ថ្នាំ​ញៀន​ទាំងនេះ​រូបគេ​ទិញ​មក​ពី​ប្រទេស​ឡាវ​ ដោយ​ក្នុង​១​គីឡូក្រាម​មាន​ តម្លៃ​៣២.០០០​ដុល្លារ​ ហើយ​យក​ទៅ​លក់​ឱ្យឈ្មោះ​ ចាន់​ ឫ​ទ្ធី​ឌី​ ១​គីឡូក្រាម​៣៥.០០០​ ដុល្លារ​ ហើយ​ឈ្មោះ​ ចាន់​ ឫ​ទ្ធី​ឌី​ លក់​ចេញ​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ក្នុង​១​គីឡូក្រាម​តម្លៃ​ ៤២.០០០​ដុល្លារ​ ។​ ​បច្ចុប្បន្ន​ សំណុំរឿង​ខាងលើ​កំពុង​ស្ថិត​ នៅ​ក្រោម​ការ​វិនិច្ឆ័យ​របស់​លោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ដើម្បី​ចាត់​នីតិវិធី​ចោទប្រកាន់​ ៕

No comments:

Post a Comment

yes