លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការ
របស់គណបក្ស សម រង្ស៊ី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺជាចលនាមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ
ស្នេហាប្រជាធិបតេយ្យ ហើយចលនាមួយនេះ
គឺជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ធ្វើការផ្លាស់ប្តូរបបដឹកនាំផ្តាច់ការ
និងបក្ខពួកនិងយមនៅក្នុងប្រ ទេសកម្ពុជា ។
អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី លោកស្រី កែ សុវណ្ណរតន៏
បានមានប្រសាសន៏ថ្លែងទៅ កាន់ប្រជាពលរដ្ឋអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលបានបង្កើតឡើងរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
កាលពីពេលថ្មីៗបានឲ្យដឹងថា ពេលវេលា
និងកាលៈទេសៈនេះបានតម្រួវឲ្យគណបក្សទាំងពីរធ្វើការរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីយើង
ធ្វើការបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជាឲ្យបាននៅឆ្នាំ២០១៣ ខាងមុខនេះ ។
លោក ស្រីក៏បានមានប្រសាសន៏បន្តទៀតផងដែរថា ជាមួយគ្នានោះក៏ដោយសារតែគណបក្សទាំងពីរ មានឆន្ទៈដូចគ្នា
ក្នុងការគិតគូរពីផលប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋជាធំ ។
លោកស្រីអគ្គលេខាធិការគណបក្ស សម រង្ស៊ី កែ សុវណ្ណរតន៏បានមានប្រសាសន៏ទៀតថា
ដើម្បី ធ្វើឲ្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទទួលបានជោគជ័យគឺយើងទាំងអស់គ្នា រួមជាមួយនិងសមាជិក
សមាជិការ ថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរដែលនៅមូលដ្ឋានចងកម្លាំងគ្នាជាធ្លុងមួយ
ដើម្បើសម្រេចបេសកកម្មនេះឲ្យទទួលបានជោគជ័យនៅថ្ងៃបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ។ លោកស្រីបានបញ្ជាក់បន្តទៀតថា វាគ្មានអ្វីជាបញ្ហានោះទេ ព្រោះគណបក្សទាំងពីរមានកម្លាំងនៅថ្នាក់មូលហើយស្រាប់
គឺគណបក្ស សម រង្ស៊ី មាន១៣០៥ឃុំ ស្មើនិង២១៥៥នាក់ នឹងមានមេឃុំ២២ឃុំ ចំណែកឯគណបក្ស
សិទ្ធិមនុស្សមាន៥១១ឃុំ មានសមាជិក ក្រុមប្រឹក្សាចំនួន៨០០នាក់ និងមានមេឃុំចំនួន១៨ឃុំ
។ លោកស្រីថ្លែងបញ្ជាក់ទៀតថា
កម្លាំងទាំងអស់រួមគ្នានៅមូលដ្ឋានដើម្បីធ្វើសេចក្តីសម្រេចមួយ ឈឺឆ្អាល ការពារ ផលប្រយោជន៏ប្រជាពលរដ្ឋខ្មែរយើងនៅតាមមូលដ្ឋានឃុំ-សង្កាត់
ហើយជំហ៊ានជាបន្តរទៀតគឺរួមគ្នានៅថ្នាក់ជាតិ ដើម្បីការពារផលប្រយោជន៏ជាតិធំៗ
គឺការប្រែប្រួលការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយដើម្បីបេសកកម្មនេះទទួលបានជោគជ័យត្រូវជម្រុញឲ្យអ្នកបោះឆ្នោតឲ្យទៅពិនិត្យមើលបញ្ជីឈ្មោះ
និងឲ្យអញ្ជើញទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា និងធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់
មានឯកសារបោះឆ្នោតគ្រប់គ្រាន់ឲ្យបានគ្រប់គ្នាដើម្បីជួយសម្រួលដល់ការបោះឆ្នោតរបស់ពួកគាត់
។ លោកស្រីក៏បានមានប្រសាសន៏ទៀតផងដែរថា ទាំងអស់នេះនៅក្នុងសេចក្តីថ្លែងការរួមគ្នារបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានបញ្ជាក់ផងដែរ ។ ដែលយើងទាំងអស់គ្នាគឺបានគិតគូរអំពីការផ្លាស់ប្តូរ
និងការរៀបចំប្រព័ន្ធបោះឆ្នោតឲ្យសេរី និង យុត្តិធម៌នៅកម្ពុជា ។
លោកស្រីអគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី បានថ្លែងដោយសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា
ត្រូវតែមានអ្នកដឹកនាំសេរី អ្នកដឹកនាំយុត្តិធម៌ ដើម្បីការពារផលប្រយោជន៏របស់ជាតិ
យើង នេះជាឆន្ទៈដែលប្រជាពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូ និងឲ្យមានការបោះឆ្នោតដោយសេរី
យុត្តិធម៌ត្រឹមត្រូវជាយូណាស់មកហើយ និងត្រូវតែបញ្ឈប់នូវអាជ្ញាធរបក្ខពួកនិយម តុលាការបក្ខពួក
ឬអំណាចផ្តាច់ការដែលកំពុងតែរីករាលដាលនៅក្នុងសង្គមកម្ពុជា ។ លោកស្រីបន្តថា អ្វីដែលសំខាន់មួយទៀតត្រូវតែបញ្ជូនសារ
ទៅកាន់អ្នកបោះឆ្នោត និងជំរាប់ដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលជាអ្នកបោះឆ្នោត
។ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងខិតខំធ្វើការងារទាំងអស់នេះ ដើម្បីឲ្យទទួលបានភាពជោគជ័យត្រចះ
ត្រចង់នៅថ្ងៃបោះឆ្នោតថ្នាក់ជាតិដែលចូលមកដល់នៅពេលខាងមុខនេះ ។
លោកស្រី កែ សុវណ្ណរតន៏ បានថ្លែងបន្តថា យើងដឹងថាយើងពិបាកដែលបញ្ហានេះយើងធ្លាប់បានជួបចាប់តាំងពីគណបក្ស
សមរង្ស៊ី និងគ្រប់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកដែលការ
ពារផលប្រយោជន៏របស់ជាតិទាំងអស់បានធ្វើ ព្រោះគណបក្សដែលគេកុំពុតែដឹកនាំប្រទេសគឺគេភ័យខ្លាច
ហើយគេរារាំងគ្រប់សកម្មភាពទាំងអស់របស់អ្នកស្នេហាជាតិ ដែលធ្វើអ្វីៗដើម្បីការពារផលប្រយោជន៏របស់ប្រទេសជាតិនោះ
។ លោកស្រីថា យើងនឹងទទួលបានជោគជ័យ នៅពេលដែលយើងខិតខំកសាងទំនុកចិត្ត
យើងមានជំនឿជឿជាក់ជាធ្លុងមួយ យើងមានសាមគ្គីភាព យើងមានការឯកភាព
យើងមានការយោគយល់អធ្យាស្រ័យ នោះនិងធ្វើឲ្យការខិតខំ ការលះបង់របស់យើង និងទទួលបានជោគជ័យឈានទៅដឹកនាំប្រទេសនៅឆ្នាំ២០១៣
ដូចអ្វីដែលយើងខិតខំប្រឹងប្រែងរួមបញ្ចូលគ្នាដែលយើងបានធ្វើនាពេលនេះ ។
លោកស្រីអគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី កែ
សុវណ្ណរតន៏បានថ្លែទៅកាន់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ក៏ដូចជាចលនាប្រជាធិបតេយ្យបន្ត ទៀតថា ទឹកអាចរំលាយថ្មបាន ប៉ុន្តែថ្មមិនអាចរំលាយទឹកបាននោះឡើយ
ក្នុងន័យនេះគឺលោកស្រី កែ សុវណ្ណរតន៏ ចង់បញ្ជាក់ថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺជាទឹកដែលនឹងរំលាយ ថ្មរបស់គណបក្សប្រជាជននៅឆ្នាំ២០១៣ខាងមុខនេះ
ហើយគណបក្សប្រជាជននិងមិនអាចធ្វើ ប្រជាភិថុតិ បំបែកបំបាក់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនិងឈានទៅបង្កើតគណ
បក្សថ្មីមួយដើម្បីចូលរួមប្រគួតប្រជែងនៅឆ្នាំ២០១៣ ជាមួយគណបក្សប្រជារបស់លោក
ហ៊ុន សែន ដែលមានយួននៅពីក្រោយខ្នង ជាឆ្មបបង្កើតនោះ ព្រោះនៅពេលបោះឆ្នោតជាតិខាងមុខនេះគឺមានប៉ូលតែពីរប៉ុណ្ណោះ
សម្រាប់ធ្វើការប្រគួតប្រជែងគ្នា គឺប៉ូលរបស់អ្នកស្នេហាជាតិ ប្រជាធិបតេយ្យ
និងប៉ូលរបស់អំណាចផ្តាច់ការគណបក្សប្រជាជន ដែលធ្វើបាបរាស្រ្ត ឲ្យរាស្រ្តរងទុក្ខលំបាកគ្មានពេលល្ហែ
ហើយថ្ងៃអន្សាររបស់គណបក្សប្រជាជន និងចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ដោយជៀសមិនផុតនោះឡើយ ។
សូមជំរាបជូនផងដែរថា ចាប់ពីខែសីហា ឆ្នាំ២០១២នេះតទៅ លោក សម រង្ស៊ី ប្រធាន
ចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន
និងអញ្ចើញទៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក
ដើម្បីស្វែងរកការគាំទ្រមកលើចលនាសង្គ្រោះជាតិ មួយនេះ ។ ហើយកាលពីថ្ងៃទី០៥ ខែសីហា
ឆ្នាំ២០១២ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានអញ្ជើញទៅប្រទេសកាណាដា
ដើម្បីចូលរួមក្នុងពិធីសំណេះសំណាលពិភាក្សាស្វែងរកដំណោះស្រាយរួមជូនជាតិមាតុភូមិកម្ពុជា
ផងដែរ ។
សូមជំរាបថានៅក្នុងពិធីនោះលោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានលើកឡើងពីព្រឹត្តិការណ៏នយោបាយថ្មីៗនៅក្នុងប្រទេសកម្ពុជាជំរាបជូនពលរដ្ឋខ្មែរនៅប្រទេសកាណាដា
ឲ្យបានជ្រាបផងដែរ ក៏ដួចជាការសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយរបស់គណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នឹងការជំរុញឲ្យអន្តរជាតិ ជួយអន្តរាគមន៏ឲ្យមានការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា ។ ហើយនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រ
គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការជំរាបជូន
អំពីការស្វែងរកអន្តរាគមន៏ឲ្យលោក សម រង្ស៊ី ដែលជាប្រធានចលនាប្រជាធិបតេយ្យ បានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ
ឲ្យបានឆាប់ និងសុវត្ថភាព ដោយគ្មានលក្ខ័ណ្ឌដើម្បីឲ្យលោក សម រង្ស៊ី
បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការចូលរួមបោះឆ្នោតដោយផ្ទាល់នៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដែល ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងបង្កើតគណបក្សថ្មីក្នុងចូលរួមការបោះឆ្នោត ដើម្បីដណ្តើមយកជ័យជំនះ
ពីគណបក្សប្រជាជនរបស់លោក ហ៊ុន សែន និងអ្វីដែលសំខាន់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចង់បានគឺដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា
ដើម្បីផ្តល់ជីវភាពរស់នៅថ្មី និងមុខមាត់ថ្មីជូនពលរដ្ឋកម្ពុជា និងប្រទេសជាតិដ៏អភ័ព្វរបស់យើង
ដែលរងគ្រោះ គ្រាំគ្រាអស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ
ហើយបន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសកាណាដា លោក សម រង្ស៊ី និងលោក កឹម សុខា
និងបន្តដំណើរទៅតាមបណ្តាប្រទេសនៅទ្វីបអ៊ឺរ៉ុបមួយចំនួនទៀត ៕
No comments:
Post a Comment
yes