អំពើពុករលួយក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន បាននឹងកំពុងតែកក្រើកឡើងពីមួយថ្ងៃទៅមួយថ្ងៃពុំមានការស្រាកស្រាននោះឡើយ
ដែលក្នុងនោះក៏រួមមានការលួចលក់ទ្រព្យសម្បត្តិ របស់រដ្ឋផងដែរ ។
បើតាមសេចក្តីរាយកាណ៏ពីខេត្តស្វាយរៀងមកបានឲ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀន
បាននិងកុំ ពុងតែឃុំឃិតគ្នាពុះជ្រាកដីរបស់រដ្ឋចែកគ្នាដើម្បីទុកជាសម្បត្តិផ្ទាល់ខ្លួន
និងយកទៅលក់ឲ្យឈ្មួ ដោយមិនញញើតច្បាប់ឡើយ ដែលដីនោះមានទីតាំងស្ថិតនៅចំកណ្តាលក្រុងស្វាយរៀង
ជាដីអតីតបន្ទាយទាហ៊ាន មាទំហំប្រហែលជា៣.០០០មែត្រការ៉េ ។
សេចក្តីរាយការណ៏បានបន្តឲ្យដឹងទៀតថា ករណីពុះជ្រាកយកដីរដ្ឋដែលជាអតីតទីតាំងបន្ទាយទាហ៊ានខាងលើ
គឺបានកើតឡើងជាយូរណាស់មកហើយ ដោយគ្មានអាជ្ញាធរ ឬ ស្ថាប័នពាក់ព័ន្ធណាចុះមកត្រួតពិនិត្យ
ចាត់វិធានការ និងដកហូតមកវិញទុកជាសម្បត្តិរដ្ឋនោះឡើយ ។
ប្រភពពីក្រុមប្រឹក្សាខេត្តស្វាយរៀងបានលួចបង្ហើបប្រាប់ឲ្យដឹងថា
ចំពោះករណីអាជ្ញាធរក្រុង និង ខេត្តស្វាយរៀង
ឃុំឃិតគ្នាលួចពុះជ្រាកដីដែលជាអតីតបន្ទាយទាហ៊ាននៅចំកណ្តាលក្រុងស្វាយ រៀងនេះ
ក៏ធ្លាប់ត្រូវបានក្រុមប្រឹក្សាខេត្តស្វាយរៀងមកពីគណបក្សសម រង្ស៊ី លើកឡើងដើម្បីឲ្យគណៈអភិបាលខេត្តធ្វើការស្រាយបំភ្លឺជាញ៉យដងផងដែរ
ក៏ប៉ុន្តែត្រូវបានគណៈអភិបាលខេត្តធ្វើការបដិសេធមិនឆ្លើយបំភ្លឺនោះឡើយ ដោយគ្រាន់តែគេអះអាងថា
ដីនោះជាដីរបស់ក្រសួងការពារជាតិតែប៉ុណ្ណោះ ។
សេចក្តីរាយការណ៏ពីខេត្តស្វាយរៀងបានឲ្យដឹងទៀតថា នៅក្នុងខេត្តស្វាយរៀង
មិនមែនមាន តែករណីរំលោភយកដីរដ្ឋពីសំណាក់អាជ្ញាធរខេត្តតែមួយករណីខាងលើនេះទេ
ពោលគឺនៅក្នុង ស្រុកស្វាយជ្រុំ ដីរបស់អធិការប៉ូលីសដែលមានទំហំប្រហែលជាកន្លះហិចតា
ក៏ត្រូវបានអតីតអធិ ការស្រុកស្វាយជ្រុំ
ធ្វើរបងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេដោយមិនញញើតច្បាប់ផង ដែរ ។
សេចក្តីរាយការបានឲ្យដឹងទៀតថា ចំពោះការរំលោភយកដីរដ្ឋទាំងពីរករណីខាងលើ ក្រុមប្រឹក្សាខេត្តស្វាយរៀងមកពីគណបក្ស
សម រង្ស៊ី ក៏ធ្លាប់បានធ្វើការព្រមានផងដែរថា បើ នៅតែគ្មានដំណោះស្រាយពីអភិបាលខេត្តស្វាយរៀងទេនោះ
ក្រុមប្រឹក្សាខេត្តរបស់គណបក្ស សម រង្ស៊ី
និងដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការមន្រ្តីពុករលួយខេត្តស្វាយរៀងទាំងនោះ
។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតផងដែរថា ជាមួយគ្នានោះប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង
បានសម្តែងការសាទរចំពោះការគ្រោងដាក់ពាក្យបណ្តឹងរបស់ក្រុមប្រឹក្សាខេត្តស្វាយរៀងរបស់គណបក្ស
សម រង្ស៊ី ទៅស្ថាប័នប្រឆាំងអំពើពុករលួយ ព្រោះពួកគាត់ក៏ចង់ឲ្យអង្គភាពប្រឆាំងអំពើ
ពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធានចាត់ការមន្រ្តីពុករលួយទាំងអស់នោះផងដែរ ដើម្បីកុំឲ្យមានសកម្មភាពបែបនេះតទៅទៀត
។ ហើយជាមួយគ្នានោះអភិបាលខេត្តស្វាយរៀង ក៏ ត្រូវតែចេញមុខ
និងមានឆន្ទះក្នុងការស្រាយបំភ្លឺ ក៏ដូចជាចាត់វិធានការចំពោះមន្រ្តីពុករលួយនៅ
ក្នុងខេត្តមួយនេះផងដែរ ដើម្បីកុំឲ្យមានគំរូអាក្រក់ទៅថ្ងៃក្រោយ
ហើយប្រសិនបើអភិបាលខេត្ត មិនចាត់វិធានការចំពោះមន្រ្តីពុរលួយទាំងអស់នោះទេបានន័យថា
លោកអភិបាលខេត្តរូបនោះក៏ បានចូលរួម និងផ្សំគំនិតក្នុងការបើកដៃឲ្យមន្រ្តីទាំងអស់នោះនាំគ្នាពុះជ្រាកដីដែលជាអតីតបន្ទាយទាហ៊ានចែកគ្នា
និងលក់ទៅឲ្យឈ្មួញ រួមទាំងដីអធិការប៉ូលីស ដែលត្រូវបានអតីតអធិការស្រុកស្វាយជ្រុំ
ធ្វើរបងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេផងដែរ ។
ចំណែកឯក្រុមអ្នកឃ្លាំបានលើកឡើងថា ករណីរំលោភយកដីរបស់រដ្ឋពីសំណាក់មន្រ្តីមានអំ
ណាច ក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃមិនមែនមានតែនៅក្នុងខេត្តស្វាយរៀងនេះនោះទេ
ពោលគឺកើតមានជាច្រើនកន្លែងទៀតនៅក្នុងប្រទេសកម្ពុជា ។
No comments:
Post a Comment
yes