លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
និងជាតំណាងជនជាតិឥស្លាមនៅកម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកកាសែត
ក្នុងពិធីជួបជុំមួយនៅវិហារឥស្លាម នៅជ្រាំងចំរេះ
ពិធីជួបជុំមួយនៅវិហារឥស្លាម នៅជ្រាំងចំរេះ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២
ភ្នំពេញ: តំណាងខ្មែរឥស្លាម នៅក្នុងប្រទេសកម្ពុជា បានប្រកាសបដិសេធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ថា ជនជាតិឥស្លាម នៅកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងចលាចល នៅភាគខាងត្បូងប្រទេសថៃឡើយ។ ខ្មែរឥស្លាមនៅកម្ពុជា គ្រាន់តែឆ្លងដែន កាត់តាមប្រទេសថៃ ដើម្បីទៅរកការងារធ្វើ នៅប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ។
លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងជនជាតិឥស្លាមនៅកម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងពិធីជួបជុំមួយនៅវិហារឥស្លាម នៅជ្រាំងចំរេះ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ថា ជនជាតិឥស្លាមរស់នៅកម្ពុជា ជាជនស្លូតត្រង់។ រីឯការឆ្លងដែនទៅកាន់ប្រទេសថៃ គឺដើម្បីទៅរកការងារធ្វើ នៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ ព្រោះថា ការធ្វើដំណើរតាមផ្លូវគោក ចំណាយតិចជាងតាមផ្លូវអាកាស។
លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងជនជាតិឥស្លាមនៅកម្ពុជា បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងពិធីជួបជុំមួយនៅវិហារឥស្លាម នៅជ្រាំងចំរេះ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ថា ជនជាតិឥស្លាមរស់នៅកម្ពុជា ជាជនស្លូតត្រង់។ រីឯការឆ្លងដែនទៅកាន់ប្រទេសថៃ គឺដើម្បីទៅរកការងារធ្វើ នៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ ព្រោះថា ការធ្វើដំណើរតាមផ្លូវគោក ចំណាយតិចជាងតាមផ្លូវអាកាស។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា "ប្រជាពលរដ្ឋឥស្លាមកម្ពុជា សព្វថ្ងៃនេះ កំពុងតែសប្បាយ ក្នុងការប្រកបរបរនេសាទ និងធ្វើកសិកម្មរបស់ខ្លួន ហើយយុវជនស្ម័គ្រចិត្ត ក៏មានយុវជនឥស្លាម ចូលរួមក្នុងការវាស់ដីធ្លីជូនប្រជាពលរដ្ឋដែរ"។
លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍បញ្ជាក់ថា “អីចឹងមិនមានឱកាសណាមួយ ដែលជនមូស្លីមកម្ពុជា មានគំនិត ចង់ទៅធ្វើសង្គ្រាម មានគំនិតទៅស៊ីឈ្នួលគេធ្វើសង្គ្រាម ឬក៏មានគំនិតទៅធ្វើអំពើបាបកម្មណាមួយ ក៏អត់មានទេ”។
លោកអូស្មាន ហាស្សាន់ បានមានប្រសាសន៍បន្តថា ថៃធ្លាប់បានធ្វើការចោទប្រកាន់អំពើបែបនេះ មកលើជនមូស្លីមកម្ពុជា ជាច្រើនលើកមកហើយ ដែលតាមលោកដឹងការចោទប្រកាន់បែបនេះ មានតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយមួយនោះ សម្តេចនាយករដ្ឋមន្ត្រី មានប្រតិកម្ម បានជាស្ងប់ស្ងាត់ទៅវិញ។
លោកបន្តថា អត់មានរដ្ឋាភិបាលណា ចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនចូលទៅក្នុងអំពើណាមួយ សម្រាប់ប្រជាជនរបស់ខ្លួននោះទេ។
លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍បន្តទៀតថា គោលបំណងរបស់ជនមូស្លីមកម្ពុជា ធ្វើដំណើរពីប្រទេសកម្ពុជា គឺទៅប្រទេសថៃ ឬម៉ាឡេស៊ី គឺដើម្បីទៅរកស៊ី និងមួយចំនួនទៅធ្វើការដោយស្របច្បាប់នៅភាគខាងត្បូង នៃប្រទេសថៃ ដែលសំបូររោងចក្រសហគ្រាសច្រើន ហើយជនមូស្លីមកម្ពុជាមួយផ្នែកធំទៀត គ្រាន់តែឆ្លងកាត់ភាគខាងត្បូងប្រទេសថៃ ក្នុងគោលបំណងទៅប្រទេសម៉ាឡេស៊ី។
លោកបានមានប្រសាសន៍បន្តថា ការចោទប្រកាន់បែបនេះ មកលើជនមូស្លីមកម្ពុជា បង្ហាញឲ្យឃើញបីអសមត្ថភាពរបស់ក្រុមនគរបាលប្រទេសថៃ និងហាក់បីដូចជា បង្ហាញនៅភាពរើសអើងមួយ ដល់ជនមូស្លីមកម្ពុជា។
តំណាងជនឥស្លាមកម្ពុជា លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា “ជាគំនិតរបស់ខ្ញុំ ថាថ្នាក់ដឹកនាំរបស់ថៃ គួរតែសួរអីចេះវិញល្អជាង សួរថា ហេតុអី អ្នកកាន់សាសនាព្រះពុទ្ធ អ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាដទៃ ដែលរស់នៅលើទឹកដីកម្ពុជា រស់នៅដោយសុខដុមរមនា ពុំមានការរើសអើងគ្នា ពុំមានចោទប្រកាន់គ្នាទៅវិញទៅមក? តើរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងម៉េច តើនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើយ៉ាងម៉េច បានជាបងប្អូនអ្នកកាន់សាសនាទាំងអស់ នៅកម្ពុជា ល្អូកល្អើន គ្នាល្អម្ល៉េះ? គួរតែសួរពាក្យហ្នឹងល្អជាង ដើម្បីថៃខ្លួនឯង មើលថា ហេតុអីមូស្លីមថៃមានបញ្ហាច្រើន?"។
លោក អូស្មាន ហាសាន់ បានបញ្ជាក់បន្តថា កន្លងមកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រតិកម្មរួចទៅហើយ ទាក់ទងនឹងការចោទប្រកាន់ពីសំណាក់អាជ្ញាធរថៃ មកលើជនមូស្លីមកម្ពុជា ហើយលោកជឿជាក់ថា ក្រសួងការបរទេសកម្ពុជា ក៏មិនព្រងើយកន្តើយ ដើម្បីឆ្លើយតបក្នុងរឿងនេះដែរ ចំពោះភាគីថៃ។
ទាក់ទងទៅនឹងការចោទប្រកាន់មកលើជនមូស្លីមកម្ពុជា បែបនេះ ពីសំណាក់ថៃនោះដែរ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់របស់ជនជាតិឥស្លាមនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ថា នេះជាការចោទប្រកាន់មួយច្រើនលើកច្រើនសារដែលមិនត្រឹមត្រូវ មិនសមស្របទតាមអ្វីដែលឥស្លាមនៅកម្ពុជាកំពុងតែអនុវត្ត។
លោកឧកញ៉ា សុះ កំរ៉ី បានមានប្រសាសន៍បញ្ជាក់ថា “សព្វថ្ងៃនេះ ខ្ញុំគិតថា បងប្អូនឥស្លាមយើង នៅកម្ពុជា បានទទួលសេចក្តីសុខខ្លាំងណាស់ ដោយរាជរដ្ឋាភិបាលបាន បង្កសេរីភាពសព្វបែបយ៉ាង មិនខ្វល់អីអ្វីទៅរកនៅកន្លែងណាផ្សេង ជាការរើបំរះ ឬទៅរួមគំនិតស្អី គឺអត់មានទេ។ ក្នុងការចោទប្រកាន់នេះ ខ្ញុំថា មិនត្រឹមត្រូវ និងមិនពិត ហើយបងប្អូនឥស្លាមនៅកម្ពុជា ក៏មានប្រតិកម្ម មិនសុខចិត្តដោយការចោទប្រកាន់ ដោយមិនសមស្របកន្លងមក ក៏ដូចសព្វថ្ងៃនេះ។ នេះជាការចោទប្រកាន់មួយ ដែលចង់បង្កឲ្យឥស្លាមកម្ពុជា មានការជ្រួលច្របល់អ្វីម្យ៉ាង ឬចោទព្រកាន់ដើម្បីពាក់ព័ន្ធអ្វីម្យ៉ាង គឺមិនត្រឹមត្រូវ"។
ថ្នាក់ដឹកនាំឥស្លាមនៅកម្ពុជា បានថ្លែងប្រតិកម្មដូច្នេះ នៅក្នុងពិធីស្រាយបួសរ៉ាម៉ាដន កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ នៅវិហារធំគីឡូម៉ែត្រលេខ៩។ នៅទីនោះ បុព្វជិតឥស្លាម បានធ្វើការណែនាំដល់ឥស្លាមកម្ពុជាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅក្រៅប្រទេស ជាពិសេសទៅកាន់ប្រទេសថៃ ឬម៉ាឡេស៊ីឆ្លងកាត់តាមប្រទេសថៃ គឺត្រូវតែមានឯកសារត្រឹមត្រូវតាមច្បាប់ ចៀសវាងមានបញ្ហាណាមួយ កើតឡើងចំពោះខ្លួន។
សេចក្តីប្រកាសរបស់តំណាងជនជាតិឥស្លាមនៅកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីកាសែតថៃ បានផ្សាយនូវការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ កាលពីដើមសប្តាហ៍នេះ ដោយលើកឡើងថា ប៉ូលិសអន្តោប្រវេសន៍ថៃ ត្រូវបានគេណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ តាមដានអំពីវត្តមានរបស់ជនជាតិអ៊ីស្លាម មកពីប្រទេសកម្ពុជា។
ការតាមដានដោយយកចិត្តទុកដាក់លើជនជាតិម៉ូស្លីមកម្ពុជាបែបនេះ កើតមាននៅពេលដែលរដ្ឋាភិបាលក្រុងបាងកក ពង្រឹងសន្តិសុខ នៅភាគខាងត្បូង ដែលផ្ទុះចលនាបះបោរ បង្កឡើងដោយជនជាតិអ៊ីស្លាម នៅទីនោះ។
ក៏ប៉ុន្តែភ្លាមៗ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ច្រានចោលនូវការចោទប្រកាន់ ដែលថាជនជាតិអ៊ីស្លាម នៅកម្ពុជា មានជាប់ពាក់ព័ន្ធនឹងជម្លោះបង្ហូរឈាម នៅខេត្តភាគខាងត្បូងប្រទេសថៃ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងថា "នេះគ្រាន់តែជាការលើកឡើងរបស់មនុស្សមួយចំនួន នៅពេលដែលមានសភាពការណ៍ នៅភាគខាងត្បូង នៃប្រទេសថៃ គាត់តែងតែចោទនេះចោទនោះ។ ខ្ញុំគិតថា អានេះ ជាភាពទន់ខ្សោយរបស់នគរបាលថៃទេ។ ធម្មតាគាត់មិនបាច់ប្រកាសទេ បើគាត់សង្ស័យនរណា គាត់អាចតាមដានដោយស្រួល ប៉ុន្តែគាត់គ្មានភស្តុតាង បានជាគាត់ប្រកាសដូច្នេះ"។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍បន្តទៀតថា តាមពិតដូចសម្តេចនាយករដ្ឋមន្ត្រី បានប្រកាសហើយថា មូស្លីមនៅកម្ពុជា ឥឡូវគេរស់ដោយស្រួស គេមិនបាច់ទៅស៊ីឈ្នួលច្បាំងឲ្យថៃនោះទេ៕
No comments:
Post a Comment
yes