ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលុបឈ្មោះប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរទីលំនៅដ្ឋាន, ប្រជាពលរដ្ឋដែលស្លាប់ និង អ្នកដែលត្រូវដកសិទ្ធិក្នុងការចូលរួមបោះឆ្នោតចំនួន ១៤១.៤៦៧នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត ដើម្បីឲ្យ ដំណើរការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងពោរពេញដោយលទ្ធិប្រជាធិបតេយ្យ។លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារ ព័ត៌មាន ក្នុងសន្និសីទកាសែតនៅទីស្តីការគណៈកម្មាជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១២ថា ចំនួនប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះថ្មីក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៥ ក្នុងឆ្នាំ២០១៣ ខាងមុខនេះ មានចំនួន ៦១៩.៦៣០នាក់
តាមគម្រោងដែលក្រុមប្រឹក្សាឃុំ-សង្កាត់នានា បានផ្ញើមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។លោកបន្តថា «ឈ្មោះដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ១៤១.៤៦៧នាក់ ហើយឈ្មោះដែលត្រូវលុបចេញនេះ គឺជាឈ្មោះត្រូវធ្វើបច្ចុប្បន្នភាព។ ក្នុងនោះមានអ្នកដែលស្លាប់ អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នក ដែលត្រូវដកសិទ្ធិបោះឆ្នោត ដែលយើងត្រូវធ្វើការសម្អាត»។សូមជម្រាបថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១២ខាងមុខនេះ គឺមានសារៈសំខាន់ណាស់ ចំពោះអ្នកបោះឆ្នោត ដើម្បីផ្តល់ឱកាសដល់ អ្នកមានសិទ្ធិបោះឆ្នោត ឲ្យពួកគេអាចមានសិទ្ធិតវ៉ា ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង និងចំពោះអ្នកពុំមាន សិទ្ធិបោះឆ្នោត ប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
No comments:
Post a Comment
yes