កំពត ៖ សម័យប្រឡងយកសញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះ សំរាប់ទីរួមខេត្តកំពតហាក់មានការតឹងតែង ដោយមិនអនុញ្ញាតឲ្យមានភាពរញ៉េរញ៉ៃនៅតាមដងផ្លូវនៃមុខមណ្ឌលប្រឡងណាមួយ សូម្បីអាណាព្យាបាលសិស្សឬមិត្តភ័ក្តិ ក៏មិនត្រូវមានវត្តមាននៅមុខមណ្ឌលប្រឡងឡើយ ហើយក្នុងថ្ងៃប្រឡងនេះគេឃើញសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹងបំផុត កុំថាឡើយមនុស្សឆ្លងកាត់សូម្បីតែរុយមួយក្បាលក៏មិនអាចហើរកាត់មុខមណ្ឌលប្រឡងបានឡើយ។ដោយឡែកបើក្រឡេកមើលនៅតាមបណ្តាស្រុកមួយចំនួន ហាក់មិនឃើញសមត្ថកិច្ចយាមកាមតឹងរ៉ឹងនោះទេ។
ចំពោះ
ថ្ងៃប្រឡងប្រជែងយកសញ្ញាប័ត្របាក់ឌុបនៅក្នុងទីរួមខេត្តកំពត
ក្នុងថ្ងៃទី០៦ខែសីហា ឆ្នាំ២០១២នេះនឹងត្រូវធ្វើឡើង២មណ្ឌលប្រឡង
គឺវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុននិងវិទ្យាល័យព្រះរាជសម្ភា។នៅវេលាចេញវិញ្ញាសារប្រឡងនេះដែរ គេឃើញសមត្ថកិច្ច២អង្គភាព ប៉ូលិសនិងប៉េអឹមមានការមមាញឹកដាក់កំលាំងបណ្តាក់គ្នាដូចខ្យងហើយក៏
មិនអនុញ្ញាតឲ្យមានការធ្វើចរាចរឆ្លងកាត់មុខមណ្ឌលប្រឡងណាមួយឡើយ។
មិនតែប៉ុណ្ណោះការយាមកាមក៏មានភាពតឹងតែងបំផុត។ទន្ទឹមនឹងសភាពតានតឹងក្នុងសម័យប្រឡងយកសញ្ញាប័ត្រទុតិយភូមិនេះ មានគេអះអាងថា ដោយសារខាងក្រសួងអប់រំ យុវជននិងកីឡាបានដាក់បញ្ជាដល់គ្រប់មណ្ឌលប្រឡងទាំងអស់ត្រូវមានការរឹតបន្តឹង
ឲ្យហ្មត់ចត់ហើយក៏មិនត្រូវមានភាពធូររលុងឲ្យមានអ្នកប្លុង
វិញ្ញាសារប្រឡងនោះឡើយ។ធ្វើបែបនេះក្នុងគោលបំណងស្វែងរកសិស្ស
ខ្លាំងពូកែ ដោយមិនរង់ចាំតែការជួយជ្រោមជ្រែង
ពីសំណាក់មជ្ឈដ្ឋានខាងក្រៅ។ចំពោះមណ្ឌលប្រឡងនៅតាមបណ្តាស្រុក
មួយចំនួនពិសេសមណ្ឌលប្រឡងនៃវិទ្យាល័យព្រះបិតាជាតិក្នុងស្រុកកំពង់ត្រាច បែរជាមិនសូវមានការរឹតបន្តឹងដូចមណ្ឌលប្រឡងក្នុងក្រុងកំពតទេ ហើយរយៈពេលប្រឡងពេញមួយថ្ងៃនេះគេឃើញក្រុមសិស្សសាលា ព្រមទាំងអាណាព្យាបាលសិស្សមានភាពពពាក់ពពូននៅមុខវិទ្យាល័យផងដែរ ប៉ុន្តែគេមិនដឹងថាតើការបោះប្រ៊ីយ៉ុងបានសម្រេចឬយ៉ាងណានោះទេ។
ដោយឡែកលោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពតនៅរសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០១២នេះលោកបានបញ្ជាក់ប្រាប់កម្ពុជាថី្មតាមទូរស័ព្ទថា លោកកំពុងជាប់ធ្វើជាមេប្រយោគនៅឯខេត្តបាត់ដំបង ដូច្នេះលោកគ្មានពេលទំនេរសំរាប់ឆ្លើយតបនោះឡើយ៕
No comments:
Post a Comment
yes