នំពេញ
៖ សន្និសីទលើកទី៤ របស់គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាទាំងបី
ស្តីពីតួនាទីសភាក្នុងការគាំទ្រ និងការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា
វៀតណាម និងឡាវ ដែលបានប្រារព្ធធ្វើឡើងនៅខេត្តង៉េ អាន (NGHE AN) នៃ
សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ០៤ ខែសីហា
ឆ្នាំ២០១២ ដែលភាគីកម្ពុជាដឹកនាំដោយលោក ឈាង វុន ប្រធាន គណៈកម្មការ
កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា
ព្រះរាជាណាចក្រ កម្ពុជា ភាគីវៀតណាម ដឹកនាំដោយលោកបណ្ឌិត ត្រឹន
វ៉ាន់ហាំង ប្រធានគណៈ កម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម
និងភាគីឡាវ ដឹកនាំដោយលោក គូកែវ អាកាមន្ត្រី
ជាប្រធានគណៈកម្មការបរទេស
នៃរដ្ឋសភាឡាវបានបញ្ចប់ដោយជោគជ័យដោយបានផ្លាស់ប្តូរបទពិសោធន៍គ្នា
ទៅវិញទៅមក និងបានចេញនូវសេក្តីថ្លែងការមួយ។
លោក
ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ
ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា
បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពេលមកដល់នៅព្រលានយន្តហោះ
អន្តរជាតិភ្នំពេញយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២នេះ។ លោកបន្តថា
សេចក្តីប្រកាសរួមនោះមានចំណុចសំខាន់ៗចំនួន៣
ទី១សន្និសីទបានឯកភាពស្តីពីតួនាទីរបស់រដ្ឋសភាក្នុងការតាមដាន
ត្រួតពិនិត្យនូវគម្រោងទាំងឡាយរបស់ប្រមុខរដ្ឋាភិបាល
ដែលបានសម្រេចរួចមកហើយ
ព្រមទាំងជម្រុញគម្រោងទាំងអស់នេះឲ្យដំណើរការល្អ ទី២
រដ្ឋសភានៃប្រទេសទាំងបីនៅពីក្រោយរដ្ឋាភិបាលប្រទេសទាំងបី
ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋដឹងថាការអភិវឌ្ឍតំបន់ត្រីកោណនេះ
ជាមួយការគាំទ្រគម្រោងរដ្ឋសភាត្រូវជម្រុញដល់រដ្ឋាភិបាលនៃប្រទេស
ទាំងបីក្នុងការពន្លឿនការរៀបរៀងសេចក្តីព្រាងច្បាប់
និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ស្តីពី វិនិយោគ
ធុរៈកិច្ចបណ្តាគោលនយោបាយទាក់ទងដល់សកម្មភាពផ្តល់អាជ្ញាប័ណវិនិយោគ
ធុរៈកិច្ច ហើយចាំបាច់ត្រូវពន្លឿន និងធានានូវតម្លាភាពព្រមៗគ្នា
និងឯកភាពគ្នាតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន
សំដៅកាត់បន្ថយពេលវេលា និងការចំណាយរបស់អ្នកវិនិយោគ
ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងតំបន់ត្រីកោណ
អភិវឌ្ឍន៍ និង
ទី៣ស្នើឲ្យភាគីទាំង៣ប្រទេសជួយសម្រួលឲ្យប្រជាពលរដ្ឋដែលរស់នៅតាម
តំបន់ព្រំដែនទាំង៣
ពិសេសបញ្ហាជនអន្តោប្រវេសន៍ធ្វើយ៉ាងណាឲ្យមានការយោគយល់គ្នា។
សន្និសីទនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុង ឈុលីវ (Uong Chuluu) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយមានការអញ្ជើញចូលរួមពី តំណាងអាជ្ញាធរដែនដីខេត្ត ង៉េអានផងដែរ។
លោក
អ៊ុង ឈុ មានប្រសាសន៍ថា អង្គសន្និសីទ លើកទី៤នេះ បានប្រារព្ធធ្វើ
ឡើងក្នុងឆ្នាំ២០១២ គឺជាខួបលើកទី៤ នៃទំនាក់ទំនងការទូតកម្ពុជា វៀត
ណាម និងក៏ជាឆ្នាំមិត្តភាព វៀតណាម ឡាវ ផងដែរ
ហើយដែលកិច្ចប្រជុំមានសារសំខាន់ក្នុងកិច្ច
សហប្រតិបត្តិការនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ
ដែលជាកម្លាំងចលករមិនអាចខ្វះ បានក្នុងការជំរុញ
ឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តពីរដ្ឋាភិបាល
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែង និង
ការអភិវឌ្ឍរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ត្រីកោណ នៃប្រទេសទាំងបី
ជាពិសេស ការប្រឈម ទាំងឡាយដែលត្រូវដោះស្រាយតាមផ្លូវច្បាប់។
លោក
ឈាង វុន បានមានប្រសាសន៍ថា អស់រយៈកាលបីឆ្នាំកន្លងមកនេះ គណៈកម្មការ
កិច្ចការបរទេស នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ
បានរៀបចំឡើងនូវសន្និសីទ ចំនួនបីលើករួចមកហើយ
ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា វៀតណាម
និងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងបី
ដោយចាត់ទុកជាកត្តាដ៏សំខាន់ចំពោះស្ថិរភាព និងការអភិវឌ្ឍ
នៃប្រទេសទាំងបី៕
No comments:
Post a Comment
yes