សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

លាក់សព្វកូនប្រុសក្នុងទូរទឹកកក 6 ឆ្នាំព្រោះតែស្រឡាញ់


បុរសចំណាស់ជនជាតិចិនម្នាក់ អាយុ ៦០ ឆ្នាំ ឈ្មោះ Tian Xueming បានធ្វើរឿងដែលគួរ អោយ ចាប់ អារម្មណ៍មួយ ដោយគាត់បានលាក់ទុក សព្វកូនប្រុសរបស់គាត់ដែលបានស្លាប់ អស់រយះ ពេល ៦ឆ្នាំ នៅក្នុងទូរទឹកកក ក្នុងផ្ទះរបស់គាត់ផ្ទាល់។
Tian Xueming មានមុខរបរជាជាងឈើ ដែលគាត់បានរៀបការនៅក្នុងឆ្នាំ ១៩៧៩។ Tian Xueming បានបញ្ជាក់ថា ក្រោយពេលគាត់រៀបការរួច គាត់បានរស់នៅជុំគ្នាជាមួយ បងប្អូនគាត់ដែលមានគ្នា ៦នាក់។ តែដើម្បីគ្រួសារ គាត់ក៏បានរៀបចំធ្វើផ្ទះមួយរស់នៅ ជាមួយភរិយាគាត់។ គាត់បញ្ជាក់ថា ក្រោយពីនោះមកគាត់ក៏មានកូនស្រីម្នាក់ និងរំលងបាន ៦ឆ្នាំ គាត់ក៏មានកូនប្រុសម្នាក់ទៀត។ ប៉ុន្តែជាអកុសល កូនស្រីរបស់គាត់បានស្លាប់នៅអាយុ ១៦ ឆ្នាំ ក្រោយពេលដើរត្រលប់មកពីផ្សារវិញ ហើយកូនប្រុសរបស់គាត់ក៏បានស្លាប់ក្រោយ ៩ឆ្នាំនៃការស្លាប់របស់កូនស្រីគាត់។ គាត់បន្ថែមថា នៅពេលកូនប្រុសគាត់ស្លាប់នោះ គឺមានអាយុ ១៨ឆ្នាំ គឺជាពេលដែលគាត់បានចាកចេញពី គ្រួសារទៅរៀនបន្ត។

ក្រោយមក គាត់ក៏សម្រេចចិត្ត លាក់សព្វកូនប្រុសរបស់គាត់ក្នុងផ្ទះ ដើម្បីបាននិយាយជាមួយ និងបានឃើញកូនរបស់គាត់រាល់ថ្ងៃ។ ទោះជាយ៉ាងណា Tian Xueming ក៏មិនបានបញ្ជាក់ថា តើកូនប្រុសរបស់គាត់ស្លាប់ដោយមូលហេតុអ្វីអោយប្រាកដឡើយ។

No comments:

Post a Comment

yes