
ទិដ្ឋភាពរួមនៃទីប្រជុំជនលិចទឹកមួយ នៅខេត្តសុខោទ័យ
ក្រុង បាងកក: នាយករដ្ឋមន្ត្រី ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ា ត្រា បានមានប្រសាសន៍ពីថ្ងៃពុធ ថា ក្រុមអ្នកស្រុកនៅខេត្តនន្ទបុរី និងខេត្តផាធុម ថានី ដែលរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំមុន ប្រឈមនឹងការវាយប្រហារពីទឹកជំនន់មួយទៀតនៅឆ្នាំនេះ បើសិនមានភ្លៀងធ្លាក់ដូចហែកមេឃ។
លោកស្រីបាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ទំហំទឹកដែលហូរចេញពីទំនប់និងអាង ស្តុកទឹកនានា។
មាន រហូតដល់១/៤នៃខេត្តថៃ ទាំងអស់ រាប់ទាំងតំបន់រមណីយដ្ឋានទេសចរណ៍អាយុធ្យាផង ត្រូវ បានលិចលង់ដោយទឹកជំនន់ ចំពេលមានកង្វល់ថា រដ្ឋាភិបាលមិនអាចឆ្លើយតបភ្លាមៗបានគ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធការពារទឹកជំនន់ បន្ទាប់ពីទឹកជំនន់បំផ្លិច បំផ្លាញពីឆ្នាំមុន។
មនុស្សរាប់ពាន់ នាក់ បានភៀសខ្លួនពីលំនៅដ្ឋាននៅភាគខាងជើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទន្លេធំមួយមានទឹកហូរហៀរហួស ច្រាំងកាលពីដើមខែនេះ ដែលធ្វើឲ្យទឹកកម្ពស់មួយម៉ែត្រនៅក្នុងទីប្រជុំជនខ្លះ។ រហូតមកដល់ពេលនេះ មនុស្ស៤នាក់បានស្លាប់។
ក្នុង ករណីមានជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនេះ លោកស្រីបាន ទទួលស្គាល់ថា តំបន់ខ្លះនៅក្នុងខេត្តនន្ទបុរី និងខេត្តផាធុម ថានី អាចរំពឹងថានឹងរងគ្រោះទៀត។
ទោះជាយ៉ាងណាក៏ដោយ លោក ស្រីនាយករដ្ឋមន្ត្រីបានផ្ដល់ការធានាថា ប្រព័ន្ធបង្ហូរទឹកនៅខាងកើត និងខាងលិចក្រុងបាងកក គឺមានប្រសិទ្ធភាពជាងពីឆ្នាំមុន។ លោក ស្រីក៏បានលើកទឹកចិត្តពលរដ្ឋរស់នៅតាមបណ្ដោយច្រាំងទន្លេ ជួយរដ្ឋាភិបាលឃ្លាំមើលស្ថានភាពទឹកជំនន់នោះ។
លោកស្រី បានជំរុញប្រជាពលរដ្ឋឲ្យរាយការណ៍ភ្លាមៗពីការជន់លិចណាមួយ ដូចជាការជន់លិចនៅក្នុងក្រុងសុខោទ័យ។
នាយក មន្ទីរប្រព័ន្ធបង្ហូរទឹក និងលូនៃរដ្ឋបាលក្រុងបាងកក(BMA) លោកសាន់យ៉ា ជីនីមិត កាលពីថ្ងៃពុធ បានណែនាំការិយាល័យខណ្ឌ៥០ឲ្យប្រុងប្រយ័ត្នជាប្រចាំ សម្រាប់លទ្ធភាពជំនន់ ក្រោយពីមានការព្រមានពីនាយកដ្ឋានឧតុនិយមថា មានភ្លៀងធ្លាក់ខ្លាំងនៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសនេះ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃចន្ទ។
លោកបានសង្កត់ធ្ងន់ពី តម្រូវការសម្រាប់ការិយាល័យខណ្ឌដើម្បីចេញការប្រកាសអាសន្នទឹក ជំនន់ដល់សហគមន៍២៧ ដែលតាំងនៅខាងក្រៅជញ្ជាំងការពារទឹកជំនន់ក្រុង នៅតាមបណ្ដោយទន្លេចៅប្រាយ៉ា។
មានប្រជាពលរដ្ឋ ជាង១២០០គ្រួសារ នៅក្នុងសហគមន៍ទាំងនោះ។
លោក សាន់យ៉ា បានព្រមានថា បើសិនជាកម្ពស់ទឹកភ្លៀងមានជាង ១០០ម.ម. ក្នុងមួយថ្ងៃ កិច្ចប្រឹងប្រែងបង្ហូរទឹកចេញ អាចស៊ីពេលជាច្រើនម៉ោង។
លោកបានថ្លែងថា BMA បានបញ្ចុះកម្រិតទឹកនៅតាមបណ្តាញ ព្រែកដើម្បីត្រៀមសម្រាប់ការហូរហៀរហួសច្រាំង ហើយក្រុងនេះ គឺត្រៀមលក្ខណជាស្រេចក្នុងការ ដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងទីក្រុងបាងកក។
អភិបាលរងក្រុងបាងកកលោក ម៉ាលីនី ស៊ូកវេចវ៉ូរ៉ាគិត បានថ្លែងថា រដ្ឋបាល BMA បានត្រៀមខ្លួនបង្ហូរទឹកចេញពីភាគខាងជើងទៅភាគខាងកើតនិងខាង លិចនៃក្រុងបាងកក៕
No comments:
Post a Comment
yes