នារីទុរគតដែលសម្រាលកូនក្រោមដើមពោធិ៍
ខេត្តកំពត ៖ នារីទុរគតដើរសុំទានម្នាក់បានចូលទៅសម្រាលកូនម្នាក់ឯងនៅក្នុងដីឡូត៍មួយកន្លែង ដែលនៅចំណុចដីឡូត៍នោះមានដើមពោធិ៍ធំៗ៤ទៅ៥ដើមដុះជាប់ព្រំប្រទល់របងដី ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
តាមសម្តីនារីទុរគតប្រាប់ឱ្យដឹងថា នាងមានឈ្មោះរុម រ៉ា អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។ នាងពុំដឹងថា ខ្លួនមានផ្ទៃពោះប៉ុន្មានខែនោះទេ ដោយដើរសុំទាននៅក្នុងក្រុងកំពតនេះជាយូរខែមកហើយ ។ នាងប្រាប់បន្តថា នាងគ្មានប្តីទេ ការមានផ្ទៃពោះនេះនាងក៏ពុំបានដឹងថា ខ្លួនមានផ្ទៃពោះដែរ តែនាងប្រាប់ថា កន្លងមកពេលនាងដេកតាមសំយាបផ្ទះគេមានក្រុមក្មេងស្ទាវបានចាប់រំលោភនាង ។ បើតាមការវិភាគនារីទុរគតម្នាក់នេះពីការនិយាយស្តី ហាក់ដូចជាមានសតិមិនគ្រប់ផងដែរ ។ ប៉ុន្តែស្ត្រីរូបនេះបានប្រាប់ពីពេលវេលាដែលនាងសម្រាលកូន គឺនៅវេលាម៉ោងប្រហែលជា៥ព្រឹកថ្ងៃទី២ កញ្ញា ២០១២ នៅលើបង់ក្នុងរោងអ្នកចាំដី ដោយនាងសម្រាលបានកូនប្រុសមួយ តែក្រោយពីសម្រាលបានប៉ុន្មាននាទីកូននោះក៏ស្លាប់ទៅវិញទៅ។
No comments:
Post a Comment
yes