សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 15, 2012

ភ្ញាក់ផ្អើល​ជាមួយ​ស្ត្រី​ដុះ “​កន្ទុយ​” ប្រវែង ៣០ សង់ទីម៉ែត្រ​!


​      ករណី​ដុះ “​កន្ទុយ​” ដែល​កើតឡើង​មកលើ​មនុស្ស​ខុសប្លែក​ធម្មតា​នេះ ត្រូវបាន​គេ​យក​មក​ចុះផ្សាយ​ជាច្រើនលើក​ផងដែរ នៅលើ​បណ្តាញសារព័ត៌មាន​សង្គម​។ ទោះជា​យ៉ាងណា ករណី​ទាំងនេះ ភាគច្រើន​កើតឡើង​មកលើ​ទារក​ដែល​ទើប​ចាប់កំណើត​មកម្ល៉េះនិង​ត្រូវបាន​វះកាត់​យកចេញ​ជា​ស្ថាពរ​ភ្លាមៗ​ផងដែរ​។​
​      ដូច្នេះ នៅពេល​រូបភាព​ស្ត្រី​វ័យក្មេង​ម្នាក់នេះ ដែល​ភ្ជាប់​រាងកាយ​ជាមួយ “​កន្ទុយ​” ប្រវែង​ជាង ៣០ សង់ទីម៉ែត្រ ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​មាតិកា​ប្លែកៗ​របស់​គេហទំព័រ​សារព័ត៌មាន​ចិន “Qiqu” បានធ្វើ​ឲ្យ​បណ្តា​អ្នក​និយម​លេង​អ៊ិនធើរណេត​ចិន មិនអាច​ជួយ​បាន និង​ស្លុតរន្ធត់​ជាខ្លាំង​។
      ​ក្នុង​រូបភាព​លុតជង្គង់​បត់ជើង​ក្រាប​នៅលើ​កម្រាល​បង្ហាញ “​ក​ន្លុ​យ​” ដុះ​ភ្ជាប់​ពី​ឆ្អឹងខ្នង​ចាប់​ត្រឹម​កំប៉េះគូថ​ធ្លាក់ចុះ​ក្រោម​ប្រវែង​ក​ន្លុ​យ “​ជ្រូក​” នេះ គឺជា​ហេតុការណ៍​មួយ​ដែល​យើង​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក ប៉ុន្តែ​បានឃើញ​ត្រឹម​តិច​តិច​ប៉ុណ្ណោះ ចំពោះ​ជា​ទារក​នៅ​ប្រទេស​ចិន ឬ​ឥណ្ឌា​។​
​      បណ្តា​ប្រិយមិត្ត​អ្នកអាន​របស់ Qiqu មួយចំនួន បានធ្វើការ​អត្ថាធិប្បាយ​ថា រូបភាព​នេះ ត្រូវបាន​គេ​យកមក​កែ (edit) ក្នុង​កម្មវិធី​ជំនាញ​រូបភាព Photoshop តែម្តង​។ ទស្សនៈ​ដទៃទៀត បាន​យល់ឃើញថា នេះ គឺជា​លក្ខណៈ​រូប​ពិត​ណា ដែល​ករណីនេះ ពុំ​ត្រូវបាន​គេ​វះកាត់​យកចេញ​តាំងពី “​កន្ទុយ​” នេះ​នៅ​តូច​មកម្ល៉េះ​។​

​      យោងតាម​ការណែនាំ បាន​ឲ្យ​ដឹងថា “​កន្ទុយ​” ដែល​ផុសចេញ​នេះ គឺ​ដោយសារ​ដំណើរ​ខូច​ទ្រង់ទ្រាយ​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​មនុស្ស ហើយ​ករណី​នេះដែរ​បាន​កើតឡើង ១ ក្នុង ១ លាន នៃ​ទារក​ទើបនឹង​កើត​តែប៉ុណ្ណោះ​។​
​      បាតុភូត​ចម្លែក​នេះ ភាគច្រើន​កើតឡើង​មកលើ​ក្មេងប្រុស ហើយ​ប្រសិនបើ​មិន​រួត​រះ​ព្យាបាល​ភ្លាមៗ​នោះទេ “​កន្ទុយ​” ដែល​ដុះ​វែង​នេះ នឹង​ប៉ះពាល់​ដល់​សុខភាព​។ ទោះ​ជាង​យ៉ាងណា ការវះកាត់​យកចេញ​ក៏​អាច​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផងដែរ​៕​

No comments:

Post a Comment

yes