ការផ្លាសប្ដូរអំណាចគ្រប់គ្រងរដ្ឋ នៅក្នុងប្រទេសកម្ពុជា តាំងតែពីដើមរៀងមក គេកម្រឃើញប្រព្រឹត្តទៅដោយរលូនណាស់ ។បើទោះបីកាលពីឆ្នាំ១៩៩៣ដែលគេអះអាងថា ជារបត់ដែលនាំទៅរកការទម្លាក់ចោលរបៀបរបបឈានទៅគ្រប់គ្រងអំណាចតាមវិធីចាស់គំរិល ដោយ ចាប់ផ្ដើមនូវការគ្រប់គ្រងមួយដែលអាចទទួលយកបានតាមបែបប្រជាធិបតេយ្យក្ដី ក៏ គេនៅតែឃើញឧបសគ្គនៃការឡើងកាន់អំណាចនៅតែកើតមានដដែល ។ នោះគឺប្រការប្រកាសដោយចំហរបស់ ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលចាញ់ឆ្នោតពេល ពីផែនការអបគន៏(Separation) នៅតំបន់ត្រើយខាងកើតទន្លេមេគង្គ ។
វិធីនេះពួកអ្នកនយោបាយខ្មែរបានដឹងយ៉ាងច្បាស់ណាស់ថា ជាមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការឈានទៅយកអំណាច ។ ដែលជាមួយគ្នាពាក្យប្រជាធិបតេយ្យ(democracy)គ្រាន់តែជាល្បែងលេងសើចប៉ុណ្ណោះ ។
ហ៊ុន សែន និង បក្សប្រជាជនរបស់ខ្លួន ក៏ ធ្លាប់បានលើកមកអួតផងដែរ ពីការធ្វើអបគន៏នៅតំបន់ស្នួលក្នុងខេត្ត ក្រចេះ ពីដែនដីដែលគ្រប់គ្រងដោយពួកខ្មែរក្រហមកាលពីខែ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីចាប់ដៃជាមួយយួនវាយដណ្ដើមអំណាចពីខ្មែរក្រហម ។ ក្រោយមកពួកអ្នកដែលត្រូវយួនបណ្ដេញពីអំណាចក៏បានបង្កើតតំបន់អបគមន៏នៅតាមខេត្តជាយដែនភាគពាយ័ព្យប្រទេសផងដែរ ។ ជាមូលដ្ឋានចរចារឈានទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩០ និង ឆ្ពោះ មកគ្រប់គ្រងអំណាចនៅឆ្នាំ១៩៩៣តាមរយៈការបោះឆ្នោតមួយដែលរៀបចំដោយ អ៊ុនតាក់ ។
រហូតមកដល់ពេលនេះ បើទោះបីជាគេពុំបានសម្លឹងឃើញទាល់តែសោះ អំពីលទ្ធភាព នៃការបង្កើតឲ្យមានតំបន់អបគមន៏ក្ដី ក៏ពាក្យនេះនៅតែជាស្រមោលតាមលងបន្លាចអារម្មណ៏ពួកមេដឹកនាំ ខ្មែរដដែល ពិសេសអ្នកដែលធ្លាប់បង្កើតតំបន់អបគមន៏ ចំពោះក្ដីបារម្ភខ្លាចថា អ្នកនេះ អ្នកនោះមកខ្វាចខ្វាមយកអំណាចពីខ្លួន ។
ទំនងផ្ដើមចេញពីរឿងយប្ដិ៏មិនល្អនេះហើយមើល៏ទៅ បានជារដ្ឋាភិបាលប្រើប្រាសកងទ័ពយ៉ាងអត់សណ្ដាប់ធ្នាប់ទាំងហ្វូងទាំងហ្វាយ ទៅបាញ់ស្រោចលើអ្នកភូមិប្រមា ក្នុងស្រុកឆ្លូងខេត្ត ក្រចេះ រហូតធ្វើឲ្យមនុស្សកាលពីថ្ងៃទី១៦ ឧសភា ។ ទាំងនេះ ក្រៅតែពីបានបង្ហាញរូបភាពឃោរឃៅព្រៃផ្សៃ តាមបែបអំណាចនិយមគួរឲ្យស្អប់ខ្ពើម គេពុំឃើញមានជម្រៀកចំណិតណាមូយដែលបញ្ជាក់ពីហេតុផលទាក់ទងទៅនឹងអបគន៏ទាល់តែសោះទាំងអង្គហេតុនិងអង្គច្បាប់ ។ តើមានហេតុបច្ច័យអ្វីរឹងមាំខ្លះដែលបញ្ជាក់ថា ពលរដ្ឋទាំងនោះបង្កើតតំបន់អបគមន៏ ? តើពួកគេបានធ្វើអ្វីខុសច្បាប់ រហូតដល់រដ្ឋាភិបាលលើកទ័ពទីង មានរថយន្ត មានយន្តហោះ ទៅបង្រ្កាបពលរដ្ឋដែលមានតែដៃទទេ ? ទាំងនេះបើតាមដឹង គឺបណ្ដាលមកពីបញ្ហាដីធ្លី រវាងពលរដ្ឋទាំងនោះ និង ក្រុមហ៊ុនកៅស៊ូកាសូទីម តែប៉ុណ្ណោះ , បើយ៉ាងនេះហេតុអ្វីក៏មិនរកដំណោះស្រាយដោយសន្តិវិធី ?
ម្យ៉ាងឆ្លងកាត់សវនាការរយៈពេលពីរថ្ងៃមកនេះលើករណីលោក ម៉ម សូណង់ដូ ម្ចាសវិទ្យុសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធសំណុំរឿងអបគមន៏នេះ ភស្ដុតាងដែលគេប្រមូលបានគឺគ្មានអ្វីក្រៅតែពី ស្នា និង ពូថៅ កញ្ចាសឡើយ ។តើទាំងនេះឬដែលថា ពួកគេយកទៅប្រើប្រាសប្រឆាំងរដ្ឋាភិបាលដើម្បីបង្កើតតំបន់អបគមន៏នោះ ? វាជារឿងគួរឲ្យអស់សំណើចពេកហើយ ។ ដូច្នេះក្នុងស្ថានភាពបៃបនេះ តុលាការត្រូវតែពិចារណាឲ្យបានដឹតដល់ ដោយឈរលើគោលការច្បាប់ មិនត្រូវទុកឲ្យមនុស្សរងគ្រោះចំពោះរឿងស្រមោលអបគមន៏ ពីការស្រមើស្រមៃផ្ដេសផ្ដាសរបស់ពួកអ្នកមានអំណាចដែលខ្វះគុណធម៌នោះទេ ! ៕
No comments:
Post a Comment
yes