សិស្សានុសិស្សទាំងអស់នាំគ្នាមកមើលលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ
ខេត្តប៉ៃលិន ៖ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០១២ នេះ ដែលមានសិស្សចំនួន៤៤៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន២០២នាក់ បានជាប់ស្ទើរតែទាំងអស់ធ្លាក់តែសិស្សប្រុសចំនួន៨នាក់ប៉ុណ្ណោះក្នុងខេត្តប៉ៃលិន ។ ការបិទប្រកាសឈ្មោះបេក្ខជនមកពីមណ្ឌលប្រឡងចំនួន២ គឺមណ្ឌលវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ កញ្ញា នៅក្នុងវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត ។
យុវសិស្សឈ្មោះអាន សុភា ភេទប្រុស អាយុ១៨ឆ្នាំ បានឱ្យដឹងថា ក្រោយពេលប្រឡងថ្នាក់ជាតិអស់រយៈពេល៣ថ្ងៃរួច មករូបគេតែងមានអារម្មណ៍ភ័យផងអរផង អន្ទះសាចង់ដឹងលទ្ធផលយ៉ាងខ្លាំង ព្រោះអ្វីដែលគេបានខិតខំប្រឹងរៀនសូត្រ ពេលប្រឡង វិញ្ញាសារខ្លះគេចេះហើយខ្លះទៀតរូបគេមិនចេះក៏ធ្វើមិនបានដែរ ។
យុវសិស្សដដែលបន្តទៀតថា លុះនៅព្រឹកថ្ងៃទី១ កញ្ញា ពេលឮដំណឹងថា លោកគ្រូបានបិទប្រកាសលទ្ធផលប្រឡងហើយរូបគេក៏ជិះម៉ូតូទៅមើលឃើញឈ្មោះរបស់គេជាប់ហើយ ដោយទទួលបាននិទ្ទេស C ថែមទៀត ទើបធ្វើឱ្យរូបគេសប្បាយរីករាយខ្លាំងណាស់យកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ដោយចាត់ទុកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ការសិក្សារបស់គេអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។
No comments:
Post a Comment
yes