មាសឡើងថ្លៃរយៈពេលបីថ្ងៃជាប់គ្នា ដោយសារក្តីបារម្ភថា វិធានការជំរុញកំណើនសេដ្ឋកិច្ចជាថ្មីរបស់ធនាគារកណ្តាលអាមេរិក នឹងជំរុញឲ្យមានអតិផរណា ធ្វើឲ្យប្រាក់ដុល្លារធ្លាក់ថ្លៃ និងជំរុញឲ្យមានតម្រូវការមាស ទុកជាទ្រព្យសុវត្ថិភាព។ ប្លាទីន ក៏បានឡើងថ្លៃក្នុងរយៈពេល១២ថ្ងៃជាប់គ្នាផងដែរ។
តម្លៃមាសសម្រាប់ចែកចាយភ្លាមៗ បានកើនឡើង ០,៤ភាគរយ ដល់ ១ ៧៧៦,៥៥ដុល្លារក្នុងមួយអោន (៨,៣ជី) និងមានតម្លៃ ១ ៧៧៥,៧៥ដុល្លារ នៅម៉ោង ១០ និង២នាទីព្រឹកនៅប្រទេសសិង្ហបុរី។
តម្លៃមាស បានកើនឡើង ២ភាគរយកាលពីសប្តាហ៍មុន ដល់ ១ ៧៧៨ដុល្លារក្នុងមួយអោនកាលពីថ្ងៃទី១៤ ខែកញ្ញា ពោលនេះគឺជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈមក។
តម្លៃមាសដុំសម្រាប់ចែកចាយនៅខែធ្នូ បានកើនឡើង ០,២ភាគរយ ដល់ ១ ៧៧៧ដុល្លារក្នុងមួយអោន នៅផ្សារហ៊ុន Comex។
No comments:
Post a Comment
yes