ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១២នេះ ក្នុងគេហទំព័ររបស់ខ្លួនស្តីពីការមិនអនុញ្ញាតឲ្យកើតមានប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ឬហៅថាកុងត្រូលជជុះ ក្នុងខណ្ឌទាំង៩នៃរាជធានីភ្នំពេញឡើយ។
ការអនុវត្តផែនការលុបបំបាត់កុងត្រូលជជុះនេះ គឺស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ។
ដើម្បីធានាបាននូវការអនុវត្តផែនការណែនាំខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់ សាលារាជធានីភ្នំពេញបានអំពាវនាវ ដល់សាធារណៈជន មេត្តាចូលរួមផ្តល់ព័ត៌មានមកសាលារាជធានីភ្នំពេញតាមរយៈទូរសព្ទលេខ ០១១ ៣៧៥ ៣៦៧, ០១២ ៣៧៩ ១៤៧, និង០១៦ ៣៩៨ ៩០៧ នៅពេលឃើញកើតមានបញ្ហាកុងត្រូលជជុះ ក្នុងភូមិសាស្រ្តណាមួយក្នុងរាជធានីភ្នំពេញ។
No comments:
Post a Comment
yes