សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

ទឹកភ្លៀង លិច​ខេត្តព្រះវិហារ ចំណែក​ឧត្តរមានជ័យ និង​កំពង់ធំ កំពុង​ប្រឈម​នឹង​ទឹកជំនន់​

ភ្នំពេញ: គិត​មកដល់​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ ទឹកភ្លៀង នៅ​តំបន់​ភ្នំ បាន​បង្ក​ជា​ទឹកជំនន់ លិច​តំបន់​ទំនាប នៅ​ខេត្ត​ព្រះវិហារ​។ ចំណែក​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កំពុងធំ ក៏​កំពុង​ប្រឈម​នឹង​ការលិចលង់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នកជំនាញ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​នាយក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ ថា ជំនន់​ទឹកភ្លៀង មកពី​តំបន់​ភ្នំ​ក្នុង​នៅ​ខេត្ត​ព្រះវិហារ នៅ​បន្ត​ជន់​ឡើង និង​បាន​ពន្លិច​តំបន់​ទំនាប​នានា នៅ​ខេត្ត​ព្រះវិហារ​។ គិត​ដល់​ព្រឹក​ថ្ងៃទី​៨ កញ្ញា​នេះ ទឹកភ្លៀង បាន​ពន្លិច​ផ្លូវ​ទៅ​ស្រុក​ឆែ​ប កាន់តែ​ជ្រៅ​។ 

​លោក ចាន់ យ​ត្ថា បាន​បន្ថែមថា ចំណែក​នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​ប្រឈម​នឹង​ទឹកជំនន់​ស្ទឹង​ស្រែង  និង​ខេត្ត​កំពង់ធំ​វិញ ក៏​កំពុង​ប្រឈម​ជា​មួយ​ទឹកជំនន់​ស្ទឹងសែន មកពី​ខេត្ត​ព្រះវិហា​រដែរ​។​


​អ្នកជំនាញ​ដដែល បាន​បន្តថា ប្រព័ន្ធ​សម្ពាធ​ទាប នៅតែ​បន្ត​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ធ្ងន់ធ្ងរ​ដដែល គិត​ដល់​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២​។ នៅ​ពេល​ព្រឹក ផ្ទៃមេឃ​ស្រឡះ​ពន្លឺ​ថ្ងៃ​ក្តៅ​ខ្លាំង តែ​នៅ​ពេល​រសៀល អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ស្ថានភាព​អាកាសធាតុ​បែបនេះ បន្ត​កើតមាន​ច្រើន​ថ្ងៃ​ទៀត​។​

​ចំណែក​ទឹក​ទន្លេមេគង្គ​វិញ តាម​ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ភាគ​ខាងលើ បា​នស្រក​ចុះ​បន្តិច  តែ​វា​នឹង​ជន់​ឡើង​មក​វិញ​នៅ​ពេល​បន្ទាប់ ដោយសារ​នៅ​តំបន់​អាង​ទន្លេ​មេគង្គ​​​លើ ពេលនេះ​នៅ​បន្ត​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​នាំមក​នូវ​ទឹកភ្លៀង​ច្រើន​ដែរ​។ ឯ​ស្ថានភាព​ទឹក​ទន្លេមេគង្គ​វិញ បើ​យោង​តាម​ការព្យាករណ៍រ​បស់​នាយកដ្ឋាន​ជល​សាស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងែទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ បង្ហាញ​ឲ្យឃីញថា នៅ​ស្ថានីយ​ជល​សាស្ត្រ ខេត្ត​ស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៨,១៩ ម៉ែត្រ ទាប​ជាង ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ចំនួន ០,២៨ ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្ត​ក្រចេះ ទឹក​មាន​កម្ពស់ ១៨,៩៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ចំនួន ០,៤០ ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ ខេត្ត​កំពង់ចាម ទឹក​មាន​កម្ពស់ ១៣,៣១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ចំនួន ០,១៥ ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ ទន្លេបាសាក់​ចតុមុខ ទឹក​មាន​កម្ពស់ ៨,៣០ ម៉ែត្រ ស្មើ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២​។ ទឹក​បឹង​ទន្លេសាប នៅ​ស្ថានីយ៍​ជល​សាស្ត្រ ក្រគរ​-​កំពង់​លួង មាន​កម្ពស់ ៥,៩៦ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ០,១១ ម៉ែត្រ​៕​

No comments:

Post a Comment

yes