រតនគីរី៖ ឈើប្រណីតនៅតំបន់ អភិរក្សសួនឧទ្យាន ជាតិវរៈជ័យ កំពុងរងនូវការវិនាសហិនហោច បន្ទាប់ពី ក្រុមឈ្មួញ អ្នករកស៊ីឈើមានលុយ មានអំណាចកំពុងកាប់បំផ្លាញ និងដឹកជញ្ជូនតាមកាណូត យកមកគរលាក់ ទុកក្នុងភូមិសាស្រ្តទីរួមស្រុកតាវែង ដោយមានភ្លើងខៀវពីសមត្ថកិច្ចជំនាញ និងមន្រ្តីពាក់ព័ន្ធ ដឹកជញ្ជូន ឆ្លងកាត់ កុ្រងបានលុងឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
តាមប្រភពព័ត៌មានពីមន្ត្រីបរិស្ថានម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឈើប្រណីតប្រភេទគ្រញូង បេង នាងនួន ធ្នង់ ដឹកចេញពីតំបន់អភិរក្សសួនឧទ្យានជាតិវរៈជ័យ យកមកគរទុកក្នុងដីព្រៃសម្បទានសេដ្ឋកិច្ច មួយកន្លែង ស្ថិតក្នុងភូមិ- ឃុំតាវែងលើ ទីរួមស្រុកតាវែងតែម្តង យ៉ាងហោចណាស់ក្នុងមួយយប់ មានចំនួន២ ទៅ៥ទូក ដែរ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ការកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រណីតដោយមិន ខ្លាចច្បាប់ទម្លាប់នេះគឺ កុ្រមសមត្ថកិច្ចដែលមានភាកិច្ច ប្រចាំការនៅទីនោះតែម្តង។ រាល់ការសាកសួរ ក្រុមមន្ត្រីជំនាញទំាំងនោះតែងតែឆ្លើយយករួចខ្លួនរហូតដែលបង្ហាញឲ្យឃើញថា មិនមានការទទួលខុសត្រូវឡើយុ៕
No comments:
Post a Comment
yes