ស្រុកហ្គូហ៊ូយៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនៅភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃសៅរ៍បាន ព្យាយាមចូលទៅដល់សហគមន៍ដាច់ស្រយាលជាច្រើន ដែលរង គ្រោះដោយរញ្ជួយដី ដែលបានសម្លាប់មនុស្សយ៉ាងតិច៨០នាក់ និងបានធ្វើឲ្យអគាររាប់ពាន់ផ្សេងទៀតខូចខាត។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា រញ្ជួយដីរាក់កម្លាំង៥,៦រិចទ័រ បានវាយប្រហារតំបន់ភ្នំក្រីក្រមួយរបស់ចិនដែលមានហេដ្ឋាចរនាសម្ព័ន្ធ និងសហគមន៍ទន់ខ្សោយ កាលពីថ្ងៃសុក្រ ហើយចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដំណឹងត្រូវបានប្រ មូលជាបណ្តើរៗពីតំបន់ជាច្រើនដែលត្រូវបានកាត់ផ្តាច់។
រញ្ជួយដី បានផ្តាច់ចរន្តអគ្គិសនី និងបានបង្កការរអិលបាក់ដីដែលបានបិទផ្លូវជាច្រើន ដោយរារាំងកិច្ចប្រឹងប្រែងសង្គ្រោះ។ បន្ថែមពីលើផលវិបាករបស់ក្រុមអ្នកជួយសង្គ្រោះ គឺជាភ្លៀងដែលក្រុមអ្នកព្យាករ បាននិយាយថា ត្រូវគេរំពឹងថានឹងធ្លាក់សម្រាប់បីថ្ងៃទៀត។
អ្នកស្រុកនៅស្រុកហ្គូហ៊ូយ ក្រុង យីលាង ក្បែរចំណុចកណ្តាលនៃរញ្ជួយដីនេះ អ្នកស្រី ជូ វ៉ីភីង វ័យ៥៦ឆ្នាំ បាននិយាយថា៖ «ខ្ញុំខ្លាចណាស់នៅពេលវាចាប់ផ្តើមញ័រ។ បន្ទាប់ពីវាបានអង្រួនលើកទីមួយ លើកទីពីរ និងលើកទីបី វាជាចល នា ហើយខ្ញុំខ្លាចខ្លាំងណាស់។ យើងតក់ស្លុត ហើយរត់ចេញមកក្រៅភ្លាមៗ»។
រូបភាពទូរទស្សន៍រដ្ឋ បានបង្ហាញពីជញ្ជាំងដួលរំលំ ហើយផ្លូវថ្នល់ រប៉ាត់រប៉ាយទៅដោយកម្ទេចកម្ទី និងដុំថ្ម។ មុននេះ ទូរទស្សន៍នោះបានប៉ាន់ស្មានចំនួនអ្នកស្លាប់ថា មាន៨៩នាក់ ប៉ុន្តែក្រោយមកបានកែប្រែវាថា «យ៉ាងតិចមនុស្ស៨០នាក់» ដែលត្រូវគ្នាជាមួយនឹងការរាប់របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួ។
ស៊ីនហួ បានរាយការណ៍បន្តថា មនុស្សជាង៨០០នាក់រងរបួស។
No comments:
Post a Comment
yes