សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

អតីត​ជំទប់ទី២​ឃុំ​បន្ទាយដែក​ពី​គណបក្ស​ប្រឆាំង​​ត្រូវ​​បាន​ដោះលែង


​មេធាវី​បាន​​និយាយ​ថា ​អតីជំទប់ទី២​ឃុំ​ បន្ទាយ​ដែក ស្រុក កៀនស្វាយ ខេត្ត កណ្ដាល ពីគណបក្សសម រង្ស៊ី ដែល​ជាប់​ចោទ​​ពី​បទ​​ផ្តើមគំនិត​ប្រើ​​អំពើហិង្សា​​ដោយ​ចេតនា​​​នៅ​ក្នុង​សំណុំ​រឿង​ដីធ្លី​មួយ​​កាល​ពី​ជាង​មួយ​​ឆ្នាំ​មុន ​ត្រូវ​បាន​​តុលាការ​ដោះលែង​ឲ្យ​​មាន​សេរីភាព​វិញ​​ហើយ​​កាល​ពីល្ងាច​ថ្ងៃទី​១២ កញ្ញា​​ម្សិលមិញ ។
លោក មាស ប៉េង អតីតជំទប់ទី២ឃុំបន្តាយដែក ពីគណបក្សសម រង្ស៊ី
លោក ជូង ជូងី មេធាវីការពារ​ក្ដី​​ឲ្យ​លោក មាស ប៉េង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌​មានសេរី​នាព្រឹក​ថ្ងៃ​ទី​​១៣​​កញ្ញា​នេះ​ថា ​ ” ​ខ្ញុំ​គ្រាន់​តែ​ដឹងថា លោក មាស ប៉េង ត្រូវ​បាន​​តុលាការ​​ដោះលែង​​កាល​ពី​ល្ងាច​ម្សិលមិញ …”។
លោក មាស ប៉េង ត្រូវ​បាន​ចោទ​​ដោយ​តុលាការ​ខេត្ត កណ្ដាល​​ពី​បទ​ផ្ដួចផ្ដើមគំនិត​ឲ្យ​មាន​ការ​ប្រើប្រាស​​អំពើ​ហិង្សា​ទៅ​លើ​​អ្នកកាន់​ កាប់អចលនវត្ថុ​ដោយ​សុចរិត​​ទាកទងសំណុំរឿង​ដីធ្លីមួយ​នៅ​ក្នុង​ភូមិ​​ ព្រែកត្រែង ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាលពីថ្ងៃទី១០ និង ១១ ខែ ឧសភា ឆ្នាំ២០១១ ។
អតីត​មេឃុំ​បន្ទាយដែក​រូប​នេះ​​ត្រូវ​​បាន​​ចាប់​​ឃុំ​ខ្លួន​​​កាល​​ពី​​ថ្ងៃទី​ ២៣ កញ្ញា ឆ្នាំ២០១១​ , ប៉ុន្តែ​ដោយ​សារ​ការ​ឃុំ​ខ្លួន​​នោះ​​ពុំ​មាន​ឯកសារ​បញ្ជាក់​​ត្រឹមត្រូវ​ពី​​តុលាការ​ លោក ជួង ជូងី បាន​ស្នើ​​ឲ្យ​ប្រធាន​ពន្ធនាគារ​ដោះលែង ​។ ដែល​បញ្ហា​នេះ​​នាំ​ឲ្យមាន​​ចោទ​ប្រកាន់​​ដ៏​ចម្រូងចម្រាស​​ទៅ​លើ​​លោក ជូង ជូងី ពី​បទ​​ដោះលែង​អ្នកទោស និង ​អ្នក​តំណាង​រាស្ត្រ​ពីរនាក់​ទៀត​​ពី​គណបក្ស​សម​រង្ស៊ី​​ពីបទ ពី​បទ​ផ្ដល់​មធ្យោបាយ​​ឲ្យ​អ្នក​ទោស​​រត់​គេចខ្លួន ។ ហើយ​លោក មាស ប៉េង ត្រូវ​បាន​ចាប់​ខ្លួន​​ជាថ្មី​កាល​ពី​ថ្ងៃ​ទី​​ ១២ ខែ មិថុនា ឆ្នាំ ២០១២​ ។ លោក ជូង ជូងី មិនប្រាកដថា​ តើការដោះលែង​នេះ​យោង​ទៅ​លើ​អ្វី​ទេ ? ៕

No comments:

Post a Comment

yes