សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

ជីក​រណ្តៅ​​ក្នុង​វត្ត​ធ្វើ​​កុដិ​ប្រទះឃើញ​​ឆ្អឹង​សព​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​

គ្រោង​ឆ្អឹង​ដែល​ជីក​ឃើញ​ក្នុង​ដី

ខេត្ត​សៀមរាប ៖ ​ឆ្អឹង​​សព​​មនុស្សជាច្រើន​​រួម​មាន​ឆ្អឹង​​លលាដ៍​ក្បាល​ ដៃ និង​​ជើង​​​ត្រូវ​បាន​​ក្រុម​កម្ម​ករ​ជីក​រណ្តៅ​កសាង​កុដិ​ព្រះសង្ឃ​ ​​ប្រទះ​ឃើញ​​​នៅ​ក្នុង​បរិវេណ​​វត្តកេសារារាម ​ហៅវត្តធម្ម​យុទ្ធ ស្ថិតក្នុង​ភូមិ​សាលា​កន្សែង សង្កាត់​​ស្វាយដង្គំ ​ក្រុង​​សៀមរាប ។
តាម​សំដី​របស់​ប្រជា​ពល​រដ្ឋ​​ឈ្មោះ​ចាន់ ​អូន ភេទប្រុស អាយុ​៣៦ឆ្នាំ ​ជា​មេ​ការ​​ក្រុម​កម្ម​ករ​ទទួល​បន្ទុក​ការ​ងារ​សាង​សង់​​កុដិ​ឱ្យ​ដឹង​កាល​ពី​​​រសៀល​ថ្ងៃទី​១១ កញ្ញា ២០១២ ថា ​គ្រោង​ឆ្អឹង​​សព​មនុស្ស​ជា​ច្រើន​​នោះ​ត្រូវបាន​​ក្រុម​កម្ម​ករ​របស់​​ខ្លួន​ប្រទះ​ឃើញ​​ជាបន្ត​បន្ទាប់​​ ខណៈ​​ពេល​​ជីក​រណ្តៅ​​ចំនួន​៦​​ដើម្បី​ចាក់​​គ្រឹះ​កសាង​កុដិ ។ ប្រភព​​បញ្ជាក់​ឱ្យ​​ដឹង​ដែរ​ថា ការ​ប្រទះឃើញ​​គ្រោង​ឆ្អឹង​សពនេះ​គឺតាំង​​ពី​ព្រឹក​ថ្ងៃ​ទី​​៣ កញ្ញា ២០១២ ​រហូត​មក​ដល់ថ្ងៃទី​១១ កញ្ញា ២០១២ ​ជីក​​ប្រទះឃើញ​​មាន​ចំនួន​៤​រណ្តៅ​ក្នុង​ចំណោម​៦​រណ្តៅ ។

រណ្តៅ​ទី​១ ជីក​ប្រទះឃើញ​នា​ព្រឹក​ថ្ងៃទី​៣ កញ្ញា មាន​លលាដ៍​ក្បាល​​ចំនួន​៤ និង​ឆ្អឹង​ដៃជើង​ ។ រណ្តៅ​ទី២ ​ជីក​ប្រទះឃើញ​នា​​ព្រឹកថ្ងៃទី​​៤ កញ្ញា មាន​លលាដ៍​ក្បាល​​ចំនួន​២ រួម​ទាំង​ឆ្អឹង​ដៃជើង ។​រណ្តៅ​ទី​៣ ជីក​ក្រោម​ដើម​ដូង​នា​ព្រឹក​ថ្ងៃទី​​៩ កញ្ញា មាន​ឆ្អឹង​លលាដ៍​ក្បាល​​ចំនួន​១០ ​និង​​ឆ្អឹង​ដៃជើង​​ជា​ច្រើន និងរណ្តៅ​ទី​៤ ​ជីក​ប្រទះឃើញ​នាព្រឹកថ្ងៃទី​១១ កញ្ញា មាន​ឆ្អឹង​​លលាដ៍​ក្បាល​ចំនួន​២ រួម​ជា​មួយ​នឹង​ឆ្អឹង​ដៃ​ជើង​មួយ​ចំនួន​ទៀត ​ដែលគ្រោង​ឆ្អឹង​​​សព​មនុស្សទាំង​នោះ​ស្ថិត​នៅ​ក្នុង​សភាព​ជាប់​ខ្នោះ និង​ចំណង​ក្រណាត់​​ពណ៌ខ្មៅ ​គួរ​ឱ្យ​សង្វេគ​​ ។

No comments:

Post a Comment

yes