គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជា (គ.ជ.ប) ដែលពោពេញដោយការរិៈគន់ ពេលនេះបានសម្រេចចិត្តប្រើប្រាសប្រព័ន្ធអ៊ីនធឺណិតសម្រាប់ស្វែងរកឈ្មោះអ្នកបោះឆ្នោត ។
កាលពីថ្ងៃទី ៧ ខែ កញ្ញា ម្សិលមិញ គ.ជ.ប. បានសម្រេចជាគោលការ ឲ្យលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតរបស់ខ្លួន រៀបចំបង្កើតមជ្ឈមណ្ឌលស្វែងរកឈ្មោះ អ្នកបោះឆ្នោត តាមគេហទំព័រ www.voterlist.org.kh ដើម្បីផុ្តល់ព័ត៌មានដល់អ្នកបោះ ឆ្នោត។
អគ្គលេធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មាននាថ្ងៃទី៨កញ្ញានេះថា ក្នុងសប្តាហ៍ទី២ ខែ កញ្ញានេះ ថ្នាក់ដឹកនាំ គ.ជ.ប. នឹងត្រៀមចុះទៅពិនិត្យ មើលការងារពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត នៅខេត្តមួយចំនួន ។ លោករំពឹងថា ជាទូទៅតែក្នុងរយៈពេលមួយសប្តាហ៍ ដំណើរការនេះបានប្រព្រឹត្តទៅល្អ ទាំងសណ្តាប់ធ្នាប់ និង សុវត្ថិភាព ។
គួរបញ្ជាក់ថា គ.ជ.ប ដែលមនុស្សភាគច្រើនក្នុងក្បាលម៉ាស៊ីនដឹកនាំ មកពីបក្សកាន់អំណាច ជាញយដងបានទទួលរងការរិៈគន់ពីកង្វះយុត្តិធម៌ តម្លាភាព ហើយអ្វីដែលសំខាន់នោះគឺ ការបង្កឲ្យមាននីតិវិធីស្មុគ្រស្មាញប្រកបដោយភាពធុញទ្រាន់ដល់អ្នកបោះឆ្នោត ៕
No comments:
Post a Comment
yes