ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារង សុខ រឿន នៅវេលាប្រមាណម៉ោង១២និង២០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ បានចុះទៅឡោមព័ទ្ធ និងរឹបអូសឈើគ្រញូងដែលលាក់ទុកនៅក្នុងដីឡូត៍លេខ៩ តាមបណ្ដោយផ្លូវ១៩៧៨ ស្ថិតក្នុងភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្ដការនេះ គេសង្កេតឃើញមានការចូលរួមពីលោក អ៊ុន សុវណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ, លោក ពិត បញ្ញា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ , លោក ម៉ៅ សុគន្ធាគុន នាយផ្នែកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ រួមទាំងសមត្ថកិច្ចមូលដ្ឋានជាច្រើនរូប ។
នៅក្នុងប្រតិបត្ដការនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំឈើប្រណីតទាំងនោះបានទេ ខណៈដែលម្ចាស់ឈើបានរត់គេចខ្លួនបាត់៕
No comments:
Post a Comment
yes