សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 10, 2012

ឈើជាង​៦​គូប​ត្រូវ​រឹប​អូស​នៅ​ភ្នំពេញ​ថ្មី

120910_09
ឈើដែល​សមត្ថ​​កិច្ច​ចម្រុះ​រឹប​អូ​សនៅ​សង្កាត់​ភ្នំពេញ​ថ្មី

ភ្នំពេញៈ ប្រភេទ​ឈើ​កែ​ច្នៃ​ប្រមាណ​៦,៦៤៤ ម៉ែត្រ​គូប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើ​ការ​ចុះ​បង្ក្រាប​រឹប​អូស​កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា​កន្លង​ទៅ ក្រោម​ការ​ដឹក​នាំ​បង្ក្រាប​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រាជធានី​និង​មន្ត្រី នគរបាល​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​រាជ​ធានី​ភ្នំពេញ​អាជ្ញាធរ​មូល​ដ្ឋាន និង​មាន​ការ​ចូល​រួម​ពី​ព្រះ​រាជ​អាជ្ញា​រង លោក សុខ រឿន ផង។
លោក កែវ សុន្ធោ មេប៉ុស្តិ៍​នគរបាល​សង្កាត់​ភ្នំពេញ​ថ្មី​ប្រាប់​ឲ្យ​ដឹង កាល​ពី​ម្សិល​មិញ​ថា ប្រតិបត្តិ​ការ​បង្រ្កាប​នោះ​ធ្វើ​នៅ​សិប្បកម្ម​កែច្នៃ​ឈើ ជា​ដី​ឡូត៍ និង​មាន​តែ​កូន​ផ្ទះ​តូច​មួយ​ប៉ុណ្ណោះ​ហើយ​ថា ម្ចាស់​សិប្បកម្ម​បាន​គេច​ខ្លួន​បាត់ នៅ​មុន​ពេល​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ចុះ​ទៅ​ដល់​ម្ល៉េះ។
លោកមេប៉ុស្តិ៍ អះអាង​ថា៖ «កម្លាំង​សមត្ថកិច្ច​បាន​ឆែក​ឆេរ​និង​រឹប​អូស​បាន​ប្រភេទ​ឈើ​កែច្នៃ​ប្រមាណ ៦,៦៤៤ ម៉ែត្រ​គូប ដែល​គេ​ទម្លាក់​ក្នុង​អាង​ទឹក​តូច​មួយ​ក្នុង​បរិវេណ​ដីឡូត៍​នោះ»។

លោក កែវ សុន្ធោ ប្រាប់ដែរ ថា៖ «កាល​ពី​ថ្ងៃ​ម្សិល​មិញ​ខាង​ម្ចាស់​ដីឡូត៍​នោះ​បាន​មក​ពី​ខេត្ត​ព្រះ​សីហនុ គាត់​បាន​ទៅ​រាយ​ការណ៍​ឲ្យ​សមត្ថកិច្ច​លោក​បាន​ដឹង​ពី​រឿង​នេះ ប៉ុន្តែ គាត់​មិន​ទាន់ បាន​ប្រាប់​ឈ្មោះ​អ្នក​ជួល​ដី​គាត់​ទេ»។ លោក​ប្រាប់​ថា ឈើ​ដែល​រឹប​អូស​បាន​ត្រូវ​ខាង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​រាជធានី​ភ្នំពេញ​ដឹក​យក​ទៅ​រក្សា​ទុក​ហើយ។
ផ្ទះសិប្បកម្ម​នោះ ស្ថិត​នៅ​ក្នុង​ដីឡូត៍​លេខ​៩ នៅ​តាម​បណ្តោយ​ផ្លូវ​១០៧៨ ក្នុង​ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។
មន្រ្តីកង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ម្នាក់​ដែល​ចូល​រួម​ប្រតិបត្តិ​ការ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្រា្កប​ឈើ​នេះ​មាន​ទាំង​នាយ​រង​រដ្ឋបាល​ព្រៃ​ឈើ​រាជធានី​ភ្នំពេញ​លោក​ អ៊ុន វណ្ណរិទ្ធ លោក​ព្រះ​រាជ​អាជ្ញា​រង សុខ រឿន និង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ ប្រធាន​ការិយា​ល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ រួម​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ។
ប៉ុន្តែ មន្ត្រី​ដឹក​នាំ​ការ​បង្ក្រាប​ទាំង​នេះ​ផ្ទាល់ លោក អ៊ុន វណ្ណរិទ្ធ និង​លោក​ព្រះ​រាជ​អាជ្ញារង​សុខ រឿន នៅ​ពេល​ទាក់​ទង​បាន​កាល​ពី​ម្សិល​មិញ បាន​បដិសេធ​មិន​ព្រម​ធ្វើ​ការ​បញ្ជាក់​ព័ត៌មាន​នេះ​លម្អិត​នោះ​ទេ៕

No comments:

Post a Comment

yes