សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

គណបក្ស សង្គ្រោះជាតិ ជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលផ្តល់ក្តីសង្ឃឹមថ្មីដល់យើងទាំងអស់គ្នា ក៏ដូចជាប្រទេសជាតិ

លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និង
ជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

គណបក្ស សង្គ្រោះជាតិ ជាញជ័យ ! ដែលប្រសូត្រឡើងពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយ​របស់អ្នកប្រជាធិបតេយ្យរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានសម្រេចគោលដៅធំរបស់ខ្លួនហើយ នោះគឺការសម្ភោធទីស្នាក់ការកណ្តាល និងលើកស្លាករបស់ខ្លួនកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០​១២ ដែលមានការទទួលស្គាល់យ៉ាងត្រឹមត្រូវផងដែរពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ ។

ក្នុងឱកាសនៃការបើកសម្ភោធទីស្នាក់ការកណ្លាល និងការលើកស្លាករបស់គណបក្ស សង្គ្រោះ​ជាតិ ក៏មានវត្តមានរបស់លោក សម រង្ស៊ី ជាប្រធានពីប្រទេសហ្វីលីពីន លោក កឹម សុខា ប្រធាន គណបក្ស សិទ្ធិមនុស្ស រួមជាមួយថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរ និងប្រជាពលរដ្ឋដែលជាអ្នក គាំទ្រគណបក្ស សង្គ្រោះជាតិ ក៏ដូចជាសមាជិករបស់គណបក្សយ៉ាងច្រើនកោះករដែលមានចំ​នួន​រហូតទៅដល់ជាងមួយពាន់នាក់ ។


គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សនៃក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ដោយសារ​តែប្រជាពលរដ្ឋគ្មានជំនឿលើគណបក្សណាជាងគណបក្ស សង្គ្រោះជាតិឡើយ ព្រោះគណបក្ស សង្គ្រោះជាតិ គឺជាគណបក្សមួយដែលប្រមូលផ្តុំទៅដោយអ្នកប្រជាធិបតេយ្យ និងអ្នកស្នេ​ហាជា​តិ​យ៉ាងពិតប្រាកដ ។ មិនដូចជាគណបក្សកាន់អំណាចសព្វថ្ងៃដែលដឹកនាំប្រទេសតាម​របៀបផ្តាច់​ការ​និងធ្វើបាបរាស្រ្ត ក៏ដូចជាជាតិវិនាសហិនហោចស្ទើតែសូន្យ ព្រោះការដឹកនាំរបស់ គណបក្ស​ប្រជាជនអស់រយៈពេលជិត៣០មកនេះ បានធ្វើឲ្យប្រទេសកម្ពុជាដើរទៅដល់ មាត់ជ្រោះមរណៈ​ហើយនោះ ។

លោក កឹម សុខា អនុប្រធាន ចលនាប្រជាធីបតេយ្យសង្គ្រោះជាតិ និងអនាគត់ជាអនុប្រធាន​គណ​​​បក្ស សង្គ្រោះ​ជាតិ លោកបានមានប្រសាសន៏នៅក្នុងពិធីបើកសម្ភោធទីស្នាក់ការកណ្តាល ក៏​ដូចជាការលើកស្លាកសញ្ញារបស់គណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ទៅកាន់ប្រ ជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិថា គណបក្ស សង្គ្រោះជាតិ ជាគណបក្ស​មួយ​នៃការផ្តល់ក្តីសង្ឃឹមរស់ឡើងវិញរបស់ជាតិសាស្រ្តខ្មែរយើង ហើយនេះគឺជាប្រវត្តិសាស្រ្តរបស់​កម្ពុជា ។ លោកថាការបោះឆ្នោតនាពេលកន្លងមក ក៏ត្រូវបានគេចារទុកនៅក្នុងប្រវត្តិសាស្រ្តផង​ដែរ ​ប៉ុន្តែលទ្ធផលគឺបានចំណាយអាយុជីវិតរបស់ខ្មែរ និងការចំណាយនូវធនធានរបស់​បរទេស​បាន​ត្រូវពួកអ្នកកាន់អំណាចផ្តាច់ការ ហើយក៏បានត្រូវជនបរទេសដែលចង់លេបត្របាក់ទឹក​ដីរបស់​ខ្មែរ​យើង បានប្រើគ្រប់ល្បិចកលដើម្បីបំផ្លាញនូវលទ្ធផលដែលទទួលបានស្ទើរ​សូន្យទៅ​ហើយមកដល់ថ្ងៃនេះ ដោយពូកគេមានជំនឿថាគេអាចកម្ទេចខ្មែរ និងអាចទិញខ្មែរ​ទាំងអស់បាន ហើយពួកគេក៏មានជំនឿថាគេអាចសំឡុតខ្មែរទាំងអស់បានផងដែរ ។ តែលោកសូមប្រាប់ថា ខ្មែរ​សមរង្ស៊ី និង ខ្មែរសិទ្ធិមនុស្ស មិនអាចទិញដូរបាន និងមិនអាចសំឡុតបានជាដាច់ខាត ។

លោក កឹម សុខា បានមានប្រសាសន៏បន្តថា ប្រវត្តិសាស្រ្តខ្មែរចាប់តាំងពីការកកើតទឹកដីមកជាង​ពីរ ពាន់ឆ្នាំមកនេះនៅពេលខ្លះមានខ្មែរដែលក្បត់ជាតិបានត្រូវដៃជើងជាមួយនិងជនបរទេស​បំផ្លាញជាតិរបស់យើងអស់ជាច្រើនជំនាន់ និងច្រើនលើកច្រើនសារមកហើយជាមួយគ្នានោះ​ប្រ​ជារាស្រ្តដ៏ស្លូតត្រង់របស់ខ្មែរយើងក៏ត្រូវបានគេសម្លាប់ផងដែរ  ។ លោក កឹម សុខា បានបន្តថា ប្រវត្តិសាស្រ្តខ្មែរក៏បានបញ្ជាក់ប្រាប់ផងដែរថា រាល់ពេលណាដែលមានបរទេស មានជនខិលខូច បំផ្លិចបំផ្លាញកាប់សម្លាប់ខ្មែរក៏បានអ្នកស្នេហាជាតិងើបឡើងដើម្បីការពារខ្មែរបានដែរ ។ ហើយ​ថ្ងៃ​ដែលបើកសម្ភោធទីស្នាក់ការរបស់គណបក្ស សង្គ្រោះជាតិ នេះគឺជាថ្ងៃប្រវត្តិសាស្រ្ត​ដូច​ដែល​ប្រវត្តិសាស្រ្តមានពីមុន នៅពេលមានអ្នកបំផ្លាញជាតិ និងមានអ្នក ស្នេហាជាតិងើបឡើងដូចជា​ពេលនេះ​គឺមានគណបក្ស សង្គ្រោះជាតិ ដើម្បីរំដោះប្រជាពលរដ្ឋនិង ប្រទេសជាតិ ពីកណ្តាប់ដៃ​អ្នកកាន់អំណាចផ្តាច់ការសព្វថ្ងៃ ដែលនេះជាប្រវត្តិសាស្រ្ត និងជាក្តី​សង្ឃឹមឡើងវិញរបស់ជាតិ និង​ប្រជាពលរដ្ឋខ្មែរ ។

អនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៏បន្តថា  រហូតមកដល់ពេលនេះខ្មែររបស់យើងមួយចំនួនធំបានអស់សង្ឃឹមទៅហើយ ដែលមានអ្នកខ្លះ​ស្ទើរតែមិនចង់ទៅបោះឆ្នោត ហើយអ្នកខ្លះគឺចង់បោះបង់នយោបាយទៅហើយ ជាមួយគ្នានោះ សូម្បីតែខ្មែរនៅក្រៅប្រទេសកន្លងមកក៏បានអស់សង្ឃឹមផងដែរ តែពេលថ្មីៗនេះក្រោយពីគណ​បក្ស សង្គ្រោះជាតិ បានបង្កើតឡើង នូវព្រឹត្តិការណ៏ដ៏អស្ចារ្យគឺបានផ្តល់ក្តីសង្ឃឹមជាថ្មីជូន​ប្រ​ជា​ពលរដ្ឋ​យើង​នៅក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេសរបស់យើងនេះផងដែរ ជាមួយគ្នា​នោះ​សូម្បី​​​តែ​អន្តរ​​ជាតិក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងផងដែរ​មកលើគណបក្ស សង្គ្រោះជាតិ ដែល​មានលោក សម រង្ស៊ី ជាប្រធាន និងរូបលោកជាអនុប្រធាននៅថ្ងៃខាងមុខដ៏ឆាប់បំផុង ។
លោក កឹម សុខា បានបន្តថាយើងដែលជាអ្នកប្រជាធិបតេយ្យមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវ​នោះឡើយ គឺយើងស្រលាញ់ទាំងអស់គ្នាជាមហាគ្រួសារខ្មែរតែមួយដើម្បីសង្គ្រោះជាតិរបស់​យើង ។ លោកបន្តថាការចាប់ពីថ្ងៃនេះតទៅគឺយើងដែលជាអ្នកប្រជាធិបតេយ្យមិនអាចបែកបាក់ គ្នាបាននោះឡើយ ហើយពុំមានថ្ងៃនោះកើតមានដែរ លោកថាប្រសិនបើយើងបែកបាក់គ្នាគឺ យើង​ស្លាប់ទាំងអស់គ្នា ដែលមិនមែនស្លាប់តែគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ​ទេ សូម្បីតែគណបក្សប្រជាជនក៏ស្លាប់ដែរឲ្យតែយើងបែបបាក់គ្នា គឺមានន័យថាគេខ្ចីដៃខ្មែរ សម្លាប់ខ្មែរដែលជាអ្នកប្រឆាំងអស់ គឺដល់វេនគណបក្សប្រជាជនហើយ ដែលនេះគឺជានយោ បាយ​របស់បរទេសឈ្លានពានដែលគេប្រើដដែលជាដដែលដើម្បីបំផ្លាញយើង និងដើម្បីជា​ផល​ប្រយោជន៏របស់ពួគគេ ។ លោក កឹម សុខា ក៏បានបន្តថា​ គ្មានថ្ងៃដែលយើងត្រូវដណ្តើម​គ្នាធ្វើធំ​នោះផងដែរ ហើយរូបលោកក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតផងដែរថា លោកគាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះលោក សម រង្ស៊ី ជាប្រធានរបស់លោកជានិច្ច ហើយសូមកុំប្រម៉ៃថារូបលោកចង់​ដណ្តើមធ្វើជាប្រធានឲ្យសោះគឺ​គ្មានថ្ងៃនោះឡើយ ។

ដូច្នេះសូមកុំមកចាក់ឆ្គៀលអីគឺមិនអាចទៅរយចនោះឡើយ គឹយើងចង់បានការរួប​រួមមួយដ៏រឹងមាំ​តាមភាពស្មោះត្រង់នឹងគ្នា ការយោគយល់គ្នាដែលទាំអស់នេះហើយជាជោគជ័យ ដ៏រឹងមាំនៃការ​រួបរួមគ្នាទៅថ្ងៃអនាគត់ ហើយការឈ្នះរបស់គណបក្ស សង្គ្រោះជាតិ នេះគឺមិនបាន​ធ្វើឲ្យខ្មែរណា​ម្នាក់មានគ្រោះថ្នាក់នោះឡើយសូមកុំបារម្ភ មិនដូចគេនោះទេដែលគេបាននិយាយ​ទៅកាន់​និស្សិ​ត​ថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេសសញ្ញាប័ត្ររបស់និស្សិត ដែលបាន​មក​ គេលែងទទួលស្គាល់ហើយ ។ ដែលលោក កឹម សុខា ធ្វើការឆ្លើយតបវិញថា សូមកុំជឿលើ​ការ​ឃោសនាបែបអកុសល់របស់មេភូនោះឲ្យសោះ គឺយើងទទួលស្គាល់នៅចំណេះ ដឹងរបស់កូនខ្មែរ​យើង ដែលបានចំណាចប្រាក់កាស និងពេលវេលាអស់ជាច្រើនក្នុងការខិតខំប្រឹ ងប្រែងសិក្សា​រៀន​សូត្រនោះ មិនដែលមានអ្នកណាទៅដូរសញ្ញាប័ត្ររបស់និស្សិត្តនោះទេ និ​យាយរបៀបខាង​លើនេះមានតែក្រុមខ្មែរក្រហមទេធ្លាប់ធ្វើអញ្ចឹង យើងជាអ្នកប្រជាធិបតេយ្យគឺ យើងមិនចេះ​ធ្វើ​ក្បួន​បែបនេះទេ ។

លោក កឹម សុខា បន្តថា ជាមួយគ្នានោះគេក៏បានប្រាប់ទៅមន្រ្តីរាជការថា ប្រយ័ត្នតែពួកប្រឆាំង ឈ្នះដកតំណែងអស់ គឺមិនមានដកនោះទេមានតែតំឡើងប្រាក់ខែជូនមន្រ្តីរាជការថែមទៀត ហើយចំពោះប្រជាពលរដ្ឋវិញនៅពេលគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតគឺដីមិនបាន​ដកយក​ដូចអ្វីដែលជាការញុះញ៉ង់របស់គេឡើយ តែលោកសូមទទួលស្គាល់ថាដកយកមែន​គឺដកយកដី​ណា​ដែលខុសច្បាប់ ដែលអ្នកមានលុយ មានអំណាច ឈ្មួញទុច្ចរឹតខិលខូចប្លន់​ពីរាស្រ្តដក​យក​មក​ជូនប្រជាពលរដ្ឋ​ដែលជាម្ចាស់ដើមវិញ ។

ដូចនេះដើម្បីយើងទទួលបានអ្វីៗជារបស់យើងដែលបានបាត់បង់ទៅ វិញត្រឡប់មកវិញនោះ សូម​បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមជាកម្លាំងតែមួយជាមួយនិងគណបក្ស សង្គ្រោះ ជាតិ ដើម្បីយើងសម្រេចបាននូវគោលដៅរបស់យើងទាំងអស់នេះនៅឆ្នាំ២០១៣ ព្រោះមានតែ គណបក្ស សង្គ្រោះជាតិ តែមួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ​និងប្រទេសជាតិរបស់ យើង មានគណបក្ស សង្គ្រោះជាតិ គឺយើងនិងមានអ្វីៗទាំងអស់ ៕


No comments:

Post a Comment

yes